KPT+
ចង់សងបំណុលយ៉ាងណា ឲ្យបានលឿន?
ប្រសិនបើមិត្តអ្នកអាន កំពុងរកមើលវិធី ដើម្បីកាត់បន្ថយបំណុល រួមទាំងការផ្លាស់ប្ដូរយុទ្ធសាស្ត្រនិងទម្លាប់នៃការទូទាត់បំណុល សូមធ្វើតាមដំបូន្មានខាងក្រោមនេះ៖
១. បង្កើតថវិកា
អតីតអ្នកចែកចាយព័ត៌មានអាមេរិកលោក David Bakke បានសរសេរថា “ ជំហានដំបូងក្នុងការដោះស្រាយបញ្ហាបំណុលគឺបង្កើតថវិកា” ។ យើងអាចបង្កើតតារាង Excel ដើម្បីធ្វើបញ្ជីដែលរាប់បញ្ចូលទាំងចំណូលនិងចំណាយប្រចាំខែ។ បន្ទាប់មកពិនិត្យលើប្រភេទថវិកាទាំងនោះ ដើម្បីមើលកន្លែងដែលអាចកាត់បន្ថយចំណាយ។
លោកព្រមានថា “ ប្រសិនបើអ្នកមិនកាត់បន្ថយការចំណាយទេ អ្នកនឹងជីកខ្លួនឯងទៅក្នុងរណ្ដៅជ្រៅមួយ” ។
២. សងបំណុលដែលថ្លៃជាងនិងមុនគេ
តម្រៀបអត្រាការប្រាក់កាតឥណទានរបស់យើង ខ្ពស់បំផុតទៅទាប បន្ទាប់មកដោះស្រាយជាមួយនឹងអត្រាខ្ពស់បំផុតមុនដូចគ្នា។ លោកស្រី My Hitha Herzog សរសេរថា ” តាមរយៈការទូទាត់សមតុល្យជាមួយនឹងការប្រាក់ខ្ពស់បំផុត ត្រូវបង្កើនការទូទាត់របស់អ្នកលើកាតឥណទានដែលមានអត្រាភាគរយប្រចាំឆ្នាំខ្ពស់បំផុត បន្ទាប់មកបន្តធ្វើការទូទាត់អប្បបរមានៅលើកាតឥណទានដែលនៅសល់ម្ដង ” ។

៣. បង់ច្រើនជាងសមតុល្យអប្បបរមា
លោក Herzog សរសេរថា“ ការបង់ប្រាក់អប្បបរមាជាធម្មតាពី ២% ទៅ ៣% នៃសមតុល្យដែលនៅសល់ មានតែពន្យារពេលយុទ្ធសាស្ត្រទូទាត់បំណុលប៉ុណ្ណោះ” ។ ពង្រឹងការប្ដេជ្ញាចិត្តរបស់យើង ដើម្បីសងអ្វីៗទាំងអស់ ដោយធ្វើការទូទាត់ប្រចាំសប្ដាហ៍ ជំនួសឲ្យការបង់ប្រាក់ប្រចាំខែ ។ ឬប្រសិនបើការទូទាត់អប្បបរមារបស់យើងគឺ ១០០ ដុល្លារ សូមព្យាយាមទ្វេដងហើយបង់ ២០០ ដុល្លារឬច្រើនជាងនេះ។
៤. ទាញយកអត្ថប្រយោជន៍ពីការផ្ទេរប្រាក់
លោក Trent Hamm ស្ថាបនិក TheSimpleDollar. com និយាយថា ” ត្រូវសងបំណុលមុនពេលការផ្ទេរសមតុល្យផុតកំណត់ បើមិនដូច្នេះទេ នឹងត្រូវទទួលបានអត្រាការប្រាក់ខ្ពស់ជាងមុនមិនខាន” ។ ប្រសិនបើយើងធ្វើវាដោយប្រុងប្រយ័ត្ន នោះនឹងអាចសន្សំប្រាក់បានរាប់រយតាមវិធីនេះ ។
៥. បញ្ឈប់ការចំណាយកាតឥណទាន
ចង់បញ្ឈប់ការប្រមូលបំណុលមែនទេ? ដកកាតឥណទានទាំងអស់ចេញពីកាបូបរបស់យើងហើយទុកវានៅផ្ទះ ពេលទៅទិញឥវ៉ាន់។
លោកស្រី Sabah Karimi សរសេរថា “ ទោះបីជាអ្នកពូកែរកប្រាក់ឬមានរង្វាន់ផ្សេងទៀតជាមួយនឹងការទិញកាតឥណទាន សូមបញ្ឈប់ការចំណាយជាមួយរបស់អស់នោះ រហូតដល់អ្នកមានហិរញ្ញវត្ថុស្ថិតក្រោមការគ្រប់គ្រង” ។
៦. ដាក់ប្រាក់រង្វាន់ការងារឆ្ពោះទៅរកបំណុល
បើយើងទទួលបានប្រាក់រង្វាន់ការងារនៅថ្ងៃឈប់សម្រាកឬឆ្នាំ ចូរបែងចែកប្រាក់នោះទៅផែនការទូទាត់បំណុលភ្លាមៗ។ លោកស្រី Karimi សរសេរថា“ ចៀសវាងការល្បួងចំណាយប្រាក់បន្ថែមលើវិស្សមកាល ឬការទិញរបស់ប្រណីតផ្សេងៗ” ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា