KPT+
រឿងរ៉ាវ ៨ យ៉ាងដែលយើងមិនដឹងពីតារា YouTube និង Instagram ដ៏មានប្រជាប្រិយ Jeffree Star
លោក Jeffree Star ជាតារា YouTube ក៏ដូចជាតារា Instagram ដ៏មានប្រជាប្រិយ និងជាម្ចាស់យីហោដ៏ធំបំផុតមួយនៅក្នុងឧស្សាហកម្មថែរក្សាសម្ផស្សនាពេលបច្ចុប្បន្ននេះ។ លោកត្រូវបានគេស្គាល់តាមរយៈឆានែល YouTube ដែលមានអ្នក Subscribe ប្រមាណ ១៦ លាននាក់។ វីដេអូ Jeffree Star មានប្រជាប្រិយភាពខ្លាំងណាស់ដោយរកបានអ្នកចូលទស្សនារាប់លានដងក្នុង១វីដេអូ។ ទន្ទឹមនឹងភាពល្បីល្បាញរបស់តារាភេទទី៣រូបនេះ មានរឿងរ៉ាវមួយចំនួនដែលប្រិយមិត្តមិនទាន់បានដឹងនោះទេ ។

១. កំណើតរបស់ Jeffree Star
Jeffree Star កើតនៅថ្ងៃទី ១៥ ខែវិច្ឆិកាឆ្នាំ ១៩៨៥ ហើយឆ្នាំ ២០២០ លោកមានអាយុ ៣៥ ឆ្នាំ។ តារា YouTube រូបនេះកើតនៅក្រុង Orange County ក្នុងរដ្ឋ California សហរដ្ឋអាមេរិក។
២. Jeffree Star មុនល្បីឈ្មោះ

Jeffree Star មានឈ្មោះដើម Jeffrey Lynn Steininger Jr ។ លោកចាប់ផ្ដើមរៀនផាត់មុខដំបូងដោយប្រើគ្រឿងសម្អាងរបស់ម្តាយ។ ក្រោយមកលោកបានចូលរៀនផ្នែកតុបតែងមុខនៅសាលា។ បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យ Jeffree បានផ្លាស់ទៅរដ្ឋ Los Angeles ហើយចាប់ផ្ដើមការបង្ហាញម៉ូដ ការផាត់មុខ និងការងារផ្នែកតន្រ្តីផ្សេងទៀត។ មុនពេលក្លាយជាម៉ូឌែល Instagram លោក Jeffree បានថតរូបបង្ហោះនៅលើ MySpace ហើយទទួលបានការចាប់អារម្មណ៍តាំងពីពេលនោះមក ។
៣. ម្ដាយរបស់ Jeffree Star

ទំនាក់ទំនងរវាង Jeffree ជាមួយម្តាយមានភាពរញេរញៃ ដោយសារពួកគេទាំងពីរធ្លាប់ទាស់ទែងគ្នា និងឈប់និយាយរកគ្នាជាង១០ឆ្នាំ។ ទើបតែពេលថ្មីៗនេះទេ ទើបអ្នកទាំងពីរចាប់ផ្ដើមផ្សះផ្សារទំនាក់ទំនងម្ដាយកូនឡើងវិញ។
៤. មិត្តប្រុសរបស់ Jeffree Star

Jeffree Star ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយលោក Nathan Schwandt ពីឆ្នាំ ២០១៥-២០១៩ ។ លោក Nathan មានអាយុប្អូន Jeffree Star ៨ឆ្នាំ។ លោកជាមនុស្សដំបូងដែលជម្រុញលើកទឹកចិត្ត Jeffree ឲ្យបង្កើតឆានែល YouTube។ ប៉ុន្តែបច្ចុប្បន្ន Andre Marhold ជាសង្សារថ្មីរបស់តារារូបនេះ។

៥. ឆ្កែរបស់ Jeffree Star

Jeffree Star និង Nathan Schwandt ចិញ្ចឹមឆ្កែ ៥ ក្បាលតាំងពីខែមករាឆ្នាំ ២០១៨ ដែលឆ្កែទាំងអស់នោះមានឈ្មោះផ្ដើមដោយអក្សរ D រួមមាន Diva, Dadd, Diamond, Drama និង Delicious ។ គួរឲ្យសោកស្ដាយឆ្កែមួយក្បាលឈ្មោះ Diamond បានងាប់កាលពីឆ្នាំ ២០១៩ ពេលអ្នកទាំងពីរកំពុងវិស្សមកាល។
៦. ស្នាមសាក់របស់ Jeffree Star

Jeffree Star មានស្នាមសាក់ពីក្បាលដល់ចុងជើង ពោលគឺពេញខ្លួនតែម្ដង។ គ្រប់ស្នាមលើដងខ្លួនរបស់តារា YouTube រូបនេះ មានតាំងពីលោកនៅក្មេងមិនទាន់ចូលរៀនវិទ្យាល័យម្ល៉េះ។ វាជារឿងរ៉ាវឈឺចាប់ដែល Jeffree ធ្លាប់ជួបកាលពីកុមារ និងជារឿងរ៉ាវតស៊ូក្នុងឆាកជីវិតរបស់លោក។
៧. Jeffree Star នៅមុននិងក្រោយពេលតុបតែងមុខ

Jeffree Star នៅមុននិងក្រោយពេលផាត់មុខ គឺខុសគ្នាដាច់ស្រឡះ។ មុខមាត់របស់លោកខុសគ្នាទាំងស្រុងមិនគួរឲ្យជឿ។ ដោយសារតែបែបនេះទើប Jeffree ត្រូវបានគេកោតសរសើរនិងគាំទ្រនូវទឹកដៃសិល្បៈមួយនេះ រហូតធ្វើឲ្យលោកក្លាយជាតារាម៉ូឌែល Instagram ដ៏ល្បីឈ្មោះមួយរូប។
៨. ទ្រព្យសម្បត្តិរបស់ Jeffree Star

Jeffree Star ទទួលបានប្រាក់ចំណូលតាមរយៈយីហោផលិតផលថែរក្សាសម្ផស្ស និងប្រាក់ចំណូលពីបណ្តាញសង្គម។ ទ្រព្យសម្បត្តិរបស់លោកគិតជាសាច់ប្រាក់សុទ្ធត្រឹមឆ្នាំចុងឆ្នាំ ២០២០ មានប្រមាណជា ៧៥ លានដុល្លារ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ជីវិតប្រចាំថ្ងៃរបស់មហាសេដ្ឋី TESLA និង SPACEX ព្រមទាំងទម្លាប់ពេលទំនេរ
ចុចអាន៖ ហេតុផល ៦យ៉ាង ដែលយើងគួរគិតហើយគិតទៀត មុនសម្រេចចិត្តចាក់សាក់

-
សន្តិសុខសង្គម៣ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់