Connect with us

KPT+

បើមិនចេះប្រជែង មិនគួរចេញរកស៊ីខ្លួនឯងទេ!

បានផុស

នៅ

ស្តាប់មើលទៅពិតជាគួរឱ្យរំភើបណាស់ ដែលអ្នកណាម្នាក់​នឹងចាប់ផ្តើមអាជីវកម្មថ្មីមួយ តូចក្តី ធំក្តី ប៉ុន្តែមនុស្ស​ជាច្រើន បាន​សួរខ្លួនគេថា ហេតុអ្វីបានជាមិនក្លាយជាសហគ្រិនជោគជ័យបាន?

មួយក្នុងចំណោមលក្ខខណ្ឌ​ដ៏សំខាន់នានាគឺ ប្រសិន​បើយើង​គ្មានគុណសម្បត្តិប្រកួតប្រជែង ឬមិនដែលបានបង្វឹកផ្នែកនេះ​ទេ វាលំបាកហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរកស៊ីជាសមរភូមិប្រយុទ្ធ បើអ្នកមិនមុត ការលក់ដូរនោះ មិនអាច​បាន​ប្រាក់ចំណូលទប់ទល់រួច​លើថ្លៃឈ្នួលទីតាំង បុគ្គលិក ទឹក ភ្លើងនិង​សារធាតុដើម​នៃលិតផលទេ ។​ដូច្នេះហើយ ក្នុងរយៈពេល ៦ ខែ មនុស្ស​ជាច្រើន​បាន​បិទទ្វា​ហាង ដោយខាតបង់ប្រាក់។

វាជាការងាយស្រួលក្នុងការស្តីបន្ទោស ថាបរាជ័យរបស់យើង​ដោយហេតុផលនេះ​នោះ ប៉ុន្តែ​ជាការពិត អ្វីក៏ដោយ​មិនធានា​ជោគជ័យបានទំាងអស់ទេ​ប៉ុន្តែ អាចធានា​បរាជ័យបាន ប្រសិន​បើ​យើងមិនចេះ​វិធីសាស្ត្រ​ត្រឹមត្រូវច្បាស់លាស់ ក្នុងការ​ប្រកួតប្រជែង។

សាជីវកម្មដែលមិនមានភាពច្នៃប្រឌិតនិង​មិនមានភាពខុសគ្នាពីតូបផ្សេង ដែលអតិថិជន អាចរក​ទិញបាននៅកន្លែងផ្សេងទៀត បញ្ហានេះបង្ហាញថា ម្ចាស់​អាជីវកម្ម មិនប្រើធនធានថ្មី ឬគំនិត​ថ្មី ដែលអ្នកដទៃមិនទាន់មាននោះទេ។ នេះបង្ហាញ​ថា​កម្រិតប្រកួតប្រជែង​របស់យើង គ្មាន​ឬខ្សោយ​។

នេះជា​សម័យ​កាល  អ៊ិនធរណិតដែលអ្នកមិនត្រឹមតែប្រកួតប្រជែងជាមួយមនុស្សក្នុងតំបន់ ក្នុងសង្កាត់ ក្បែរ​ផ្ទះ ប៉ុណ្ណោះទេ តែ​យើងកំពុងរស់់​ប្រកួតប្រជែងនឹងមនុស្សគ្រប់គ្នាដែល​យើង​ចង់បានមកជាអតិថិជន។

ការប្រកួតប្រជែងរវាងក្រុមហ៊ុនឬហាងទំនិញ សេវាកម្មណា ដែលមាន​ផលិតផលនិងសេវាកម្មស្រដៀងគ្នា ដោយមានគោលដៅទទួលបានប្រាក់ចំណូល ប្រាក់ចំណេញនិងកំណើនចំណែកទីផ្សារ។

ការប្រកួតប្រជែងទីផ្សារជំរុញឱ្យក្រុមហ៊ុនបង្កើនបរិមាណនៃការលក់ ដោយប្រើប្រាស់សមាសធាតុទាំងបួននៃល្បាយទីផ្សារដែលត្រូវបានគេហៅថាទាំងបួន Four P’s៕

ប្រែសម្រួលល៖ ឡាហ្សូលី

ចុចអាន៖ នៅ​សុខៗ​ ស្ត្រេ​ស​ដល់​ថ្នាក់​ពេលខ្លះ​ចង់​ស្អប់​ទាំង​អាជីព​ខ្លួនឯង​?

ចុចអាន៖ គន្លឹះ​ដើម្បី​ការពារ​សុវត្ថិភាព​ហិរញ្ញវត្ថុ​សម្រាប់កូនៗ​ និង​ជួយ​ទប់ស្កាត់​ហានិភ័យ​ផ្សេងៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ៨ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ៩ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១២ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

ព័ត៌មានអន្ដរជាតិ៣៣ នាទី មុន

ក្រោយឈ្នះឆ្នោត តើលោក ពូទីន នឹងហោះទៅទស្សនកិច្ចប្រទេសមហាមិត្ត​ណាមុនគេ?

Sokha Hotels

ព័ត៌មានពេញនិយម