KPT+
អ្វីដែលភរិយាគ្រប់គ្នាតែងត្រូវការ តែស្វាមីភ្លេចពីភាពសំខាន់ទាំងនោះ
រៀបការប្រើជីវិតគូជាមួយគ្នា មិនមែនដូចលេងបាយឡុកបាយឡឡើយ។ អ្នកទាំងពីរត្រូវចេះយោគយល់អធ្យាស្រ័យនិងអនុគ្រោះគ្នាទៅវិញទៅមក។ ចុះបើសិនភរិយាហាក់ដូចជានៅឆ្ងាយឬមិនពេញចិត្តនៅរឿងខ្លះ ដែលប្ដីមិនដឹង តើគួរធ្វើយ៉ាងម៉េច។
ខាងក្រោមនេះនឹងប្រាប់យើងពីមូលហេតុជាច្រើនដែលស្វាមីខ្លះ ខកខានមិនបានបំពេញសេចក្តីត្រូវការរបស់ភរិយាដូចថ្ងៃស្រលាញ់ដំបូង។
១. ភាពស្និទ្ធស្នាល

នេះមិនមែនមានន័យថា ភាពស្និទ្ធស្នាលខាងផ្លូវភេទតែមួយមុខប៉ុណ្ណោះទេ។ ជាការពិតសម្រាប់ស្ត្រីភាគច្រើន អ្វីដែលពួកគេប្រាថ្នាចង់បានគឺភាពស្និទ្ធស្នាលខាងអារម្មណ៍។ ក្នុងនាមជាស្វាមីគឺជាមនុស្សដែលស្គាល់នាងច្បាស់ និងទុកចិត្តបំផុតដូចគ្នា។
ការដែលឲ្យនាងមានអារម្មណ៍ថាមានសុវត្ថិភាពជាងរងគ្រោះ គឺជារឿងចាំបាច់សម្រាប់ស្ត្រីគ្រប់គ្នា។ ប៉ុន្តែគូស្វាមីភរិយាជាច្រើនបាត់បង់ធាតុនេះ នៅពេលទំនាក់ទំនងរបស់ពួកគេកាន់តែដើរទៅមុខ។ នៅពេលសារៈសំខាន់នៃភាពស្និទ្ធស្នាលខាងអារម្មណ៍ត្រូវបានគេបំភ្លេចចោល គូស្វាមីភរិយានឹងបែកគ្នា។
២. មិត្តភាព

ទំនាក់ទំនងរឹងមាំបំផុតគឺជាគ្រឹះនៃមិត្តភាពគូស្វាមី។ នេះមានន័យថាអ្នកទាំងពីរបានចំណាយពេលរីករាយជាមួយគ្នា និងបន្ធូរអារម្មណ៍ដូចជាមិត្តភ័ក្ដិម្នាក់។ មិនចាំបាច់ធ្វើក្រចកឲ្យនាង មិនចាំបាច់មើលរាល់ការប្រកួតបាល់ជាមួយគ្នាទេ (លើកលែងតែអ្នកទាំងពីររីករាយនឹងរបស់ទាំងនោះ) ។
ការដើរលេង និងមានមានវត្តមានជាមួយគ្នានាពេលបច្ចុប្បន្ននេះ នៅពេលដែលអ្នកទាំងពីររីករាយនឹងគ្នាគឺជាអ្វីដែលភរិយាជាច្រើនកំពុងតែស្វែងរកពីស្វាមីរបស់ពួកគេ។
៣. ការទទួលស្គាល់ពីបុរស

នាងធ្វើច្រើន មិនថាកំណត់រចនាសម្ព័ន្ធនៃទំនាក់ទំនងរបស់អ្នកទាំងពីរយ៉ាងម៉េចក៏ដោយ ក៏នាងធ្វើអ្វីៗជាច្រើនដើម្បីឲ្យជីវិតអ្នកជាស្វាមីមានដំណើរការទៅមុខ។ ហើយនាងក៏ចង់ដឹងថា តើប្ដីរបស់នាងដឹងពីបំណងនេះទេ។
យើងទាំងអស់គ្នាចង់ឲ្យគេទទួលបានការដឹងគុណនិងឲ្យតម្លៃ។ តួយ៉ាងដូចជាអារម្មណ៍ដែលមិនត្រូវបានគេកត់សម្គាល់និងយកចិត្តទុកដាក់ គឺជាអារម្មណ៍ដ៏ធំមួយរបស់ស្ត្រីមានចំពោះប្ដីរបស់ពួកគេ។
៤. ការទាក់ទាញ

ប្រពន្ធមិនមែននៅអាយុ ២០ ឆ្នាំដូចមុនទៀតទេ ឬដូចជាតារាបង្ហាញម៉ូតដ៏អស្ចារ្យម្នាក់ ប៉ុន្តែនាងជាប្រពន្ធរបស់យើង ហើយនាងនៅតែគិតថាប្ដីនឹងចាប់អារម្មណ៍ចំពោះនាងដដែល។ កុំធ្វើឲ្យនាងមានអារម្មណ៍មិនល្អ ហើយលែងផ្ដល់ភាពកក់ក្ដៅដល់នាងដូចកាលពីអ្នកទាំងពីរនៅស្រលាញ់គ្នាដំបូង។
៥. ការគោរព
ការគោរពពេលខ្លះអាចមានអារម្មណ៍ថាមិនត្រឹមតែពិបាកទទួលទេ ប៉ុន្តែពិបាកផ្ដល់។ បង្ហាញនាងថាយើងគោរពតាមសមត្ថភាព ការព្យាយាមនិងធ្វើឲ្យនាងដឹងថាជីវិតរបស់យើងប្រសើរឡើង តាំងតែពីបានរស់នៅជាមួយនាង។
៦. សើច

ការសិក្សាបានបង្ហាញថាការដែលធ្វើឲ្យគូរបស់អ្នកសើច និងចែករំលែកសំណើចជាមួយគ្នា អាចមានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយឧបសគ្គនិងរក្សាភាពជិតស្និទ្ធជាងអ្វីៗផ្សេងទៀត។
មិនចាំបាច់ព្យាយាមគ្រប់រឿងឡើយ គ្រាន់តែស្គាល់នាងឲ្យបានគ្រប់គ្រាន់ ហើយធ្វើឲ្យនាងញញឹមជាងទឹកភ្នែក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្រែក ឬ ដំឡើងសំឡេងដាក់ដៃគូ គឺជាអាវុធបំផ្លាញស្នេហាយ៉ាងសាហាវ
ចុចអាន៖តិចនិកបន្ថែមរសជាតិស្នេហា ឲ្យកាន់តែមានន័យទ្វេដងក្នុងគម្លាតឌីជីថល

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ