KPT+
ធ្វើយ៉ាងម៉េចទើបអាចក្លាយជា content writer ពូកែ?
Content Writer គឺជាអ្នកសរសេរអត្ថបទ ឬក៏តែងអត្ថបទ តាមរយៈការយល់ឃើញរបស់ពួកគេម្នាក់ៗ ហើយមិនមានសាលាដែលបង្រៀនឲ្យចេះជំនាញនេះទេ។ មានមនុស្សច្រើននាក់ចង់ក្លាយជា Content Writer ប៉ុន្តែពួកគេនិយាយថា ខ្លួនគ្មានទេពកោសល្យធ្វើវាឡើយ។ ទោះយ៉ាងមនុស្សគ្រប់គ្នាអាចក្លាយជា Content Writer ស្ទាត់បាន ប្រសិនបើចេះជំនាញប៉ុន្មានខាងក្រោមនេះ៖
១. ចូលចិត្តអាន

ប្រសិនបើយើងមិនព្យាយាមអានឲ្យបានច្រើនទេ យើងក៏នឹងគ្មានគំនិតអ្វីសរសេរចេញបានឡើយ។ ពាក្យស្លោកខ្មែរពោលថា អានច្រើន ចេះច្រើន។ អានឲ្យច្រើតាមដែលអាចធ្វើទៅបាន កុំខ្វល់ថាជាសៀវភៅអ្វី មិនថាជាសៀវភៅប្រលោមលោក ប្រវត្តិសាស្ត្រ ទស្សនវិជ្ជា អត្ថបទស្រាវជ្រាវ ឬព័ត៌មានជាដើម។ ទម្លាប់នៃការអានជាប្រចាំ នឹងជួយយើងឲ្យមានគំនិតល្អៗសម្រាប់សរសេរកាន់តែប្រសើរ។
២. ចេះស្រាវជ្រាវ
មុននឹងសរសេរអ្វីមួយ Content Writer ចាំបាច់ត្រូវធ្វើការសិក្សាស្រាវជ្រាវជាមុនសិន ដើម្បីទទួលបានព័ត៌មានច្បាស់លាស់ និងត្រឹមត្រូវ សម្រាប់ជាការសម្រួលក្នុងការសរសេរឲ្យកាន់តែសុក្រិតភាព។
៣. ឆ្នៃប្រឌិត

ក្នុងនាមជា Content Writer ទាមទារឲ្យមានការឆ្នៃប្រឌិតខ្ពស់ក្នុងការសរសេរអត្ថបទរបស់ខ្លួនប្រកបដោយភាពរស់រវើក។ អ្នកដែលពូកែឆ្នៃប្រឌិត ច្រើនតែសម្បូរគំនិតក្នុងការធ្វើអ្វីមួយឲ្យប្លែកពីអ្វីដែលធ្លាប់មាន ឬច្នៃអ្វីដែលមានស្រាប់ឲ្យទៅជារូបភាពថ្មីប្រកបដោយភាពទាក់ទាញ។
៤. ចេះវិភាគ
ការវិភាគព្រឹត្តិការណ៍ តួអង្គ និងអត្ថន័យ គឺជាចំណុចសំខាន់របស់ Content Writer គ្រប់រូប។ ក្នុងនាមជា Content Writer មុននឹងសរសេរអត្ថបទអ្វីមួយ ត្រូវតែចេះធ្វើការវិភាគ និងវាយតម្លៃទៅលើខ្លឹមសារ ព្រមទាំងគោលបំណងរបស់វា ក៏ដូចជាចេះកំណត់ប្រភេទអ្នកអានរបស់ខ្លួន។
៥. ចេះធ្វើសេចក្ដីព្រាង
វាជារឿងចាំបាច់ចំពោះ Content Writer ទាំងឡាយ ដែលត្រូវមានជំនាញធ្វើសេចក្ដីព្រាងជាមុនសិន មុននឹងធ្វើការចាប់ផ្តើមសរសេរអ្វីមួយ។ វាជាជំនាញដែលត្រូវប្រមូលគំនិតបានច្រើន និងកំណត់គន្លឹះសំខាន់ៗ ដើម្បីងាយស្រួលរៀបចំជាជំហានក្នុងការសរសេរឲ្យបានរលូន។
៦. ចេះបត់បែន

Content Writer គ្រប់រូប មិនមែនសុទ្ធតែត្រូវសរសេរអត្ថបទដូចៗគ្នានោះទេ។ ហេតុនេះហើយភាពបត់បែនតាមតម្រូវការជាក់ស្តែងគឺជាជំនាញចាំបាច់មួយផងដែរ។ ជា Content Writer ម្នាក់ត្រូវចេះសរសេរឲ្យបានច្រើនរសជាតិដូចជា អត្ថបទព័ត៌មាន អត្ថបទកម្សាន្ត និងអត្ថបទគន្លឹះជាដើម។
៧. ចេះប្រើកុំព្យូទ័រ
សម័យឌីជីថលទៅហើយ មិនអាចនៅតែសរសេរអត្ថបទលើក្រដាសដោយផ្ទាល់ដៃដូចមុនទៀតទេ។ ហេតុផលគឺថា ការសរសេរអត្ថបទនៅក្នុងកុំព្យូរទ័មានភាពងាយស្រួលជាងការសរសេរដៃ និងធ្វើឲ្យចំណេញពេលវេលា ព្រមទាំងងាយស្រួលក្នុងការកែអត្ថបទផងដែរ។
៨. ជំនាញកែ

មិនថា Content Writer ណាទេ គឺត្រូវតែពូកែជំនាញកែនេះ។ បើមិនពូកែកែខ្លឹមសារ យ៉ាងហោចណាស់ក៏អាចកែអក្ខរាវិរុទ្ធឲ្យបានត្រឹមត្រូវ កុំឲ្យអ្នកអានវាយតម្លៃថាមិនមានការយកចិត្តទុកដាក់ក្នុងការសរសេរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Walker Sands
ចុចអាន៖ហេតុផលធំៗ ដែលឆ្ងល់ថាសមត្ថភាពដូចគ្នាសោះ ម្ដេចគេជោគជ័យយើងបរាជ័យ
ចុចអាន៖អាថ៌កំបាំងរបស់លោក Elon musk ក្នុងការដឹកនាំក្រុមដើម្បីផ្លាស់ប្ដូរ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត