KPT+
លក្ខណៈពិតនៃមនុស្សស្រីដែលបុរសគ្រប់ឋានៈស្វែងរកជាគូជីវិត
គ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ ដែលបុរសនិងស្ត្រីមានការរំពឹងគិតខុសគ្នានៅពេលនិយាយអំពីទំនាក់ទំនងនិងអាពាហ៍ពិពាហ៍។ មិនមែនថាបុរសមិនចង់រៀបការទេ តែមកពីបុរសភាគច្រើនយល់ថា ការរៀបការជាទំនួលខុសត្រូវរបស់ពួកគេក្នុងការផ្គត់ផ្គង់គ្រួសារ។ នេះជាគំនិតដាក់បន្ទុក ក៏ជាបន្ទុកអារម្មណ៍ធ្ងន់ដែលពេលណាពួកគេជ្រើសរើសរៀបការ មកតែពីនាងសំខាន់ពេកហើយសម្រាប់គេ។
បុរសក៏មិនមានសុវត្ថិភាពដែរក្នុងផ្លូវចិត្ត។ ពួកគេព្រួយបារម្ភថា ពួកគេធ្វើមិនត្រូវ រើសយកមនុស្សខុសក្នុងជីវិត។
ការស្ទង់មតិនៅហាវ៉ាដក្នុងឆ្នាំ ២០២០ បានបង្ហាញថា បុរសដែលរៀបការហើយ ហាក់មានសុខភាពផ្លូវចិត្តនឹងនរល្អជាងកម្លោះ ឬ បុរស លែងលះគ្នា ពោះម៉ាយ ហើយបុរសកូនអ្នកមានរៀននៅទីនោះដែលត្រូវបានគេសាកសួរសារភាពថា ពួកគេតែងគិតពីអាពាហ៍ពិពាហ៍ដ៏មានគុណភាពមួយ។
មនុស្សស្រីដែលពួកគេចង់បានគឺ៖
អារម្មណ៍សុវត្ថិភាព៖ ពួកគេចង់បានមនុស្សស្រីដែលមានប្រវត្តិអាចទុកចិត្តបាន មិនមានការសង្ស័យ និងមិនមានគ្រោះថ្នាក់ប៉ះពាល់កិត្តិយសដោយសារនាង ព្រោះគេខ្លាចការលែងលះ។
ប្រព័ន្ធគាំទ្រលេខមួយ៖ អ្នកឆ្លើយសំណួរដល់ទៅ ៨៩ ភាគរយនិយាយថា គេចង់រៀបការជាមួយមនុស្សស្រីដែលអាចធ្វើឱ្យទំនាក់ទំនងក្លាយជាប្រព័ន្ធគាំទ្រ ជួយបន្ថែមកម្លាំងចិត្តកាយដល់ជីវិតគេ។ គេមិនចង់បានមនុស្សស្រីរៀនសូត្រតិច ឬមានគំនិតចង្អៀតចង្អល់ទេ។
នៅក្បែរគ្នាសប្បាយចិត្តពិតប្រាកដ៖ ជិវិតទាក់ទងនិងសុភមង្គល។ ពួកគេខ្លាចបំផុតជិវិតដែលល្អតែមើល មិនសប្បាយចិត្ត និងការអត់ទ្រាំដើម្បីកុហកខ្លួនឯង។
ជាម្តាយដ៏ល្អ៖ ការនៅជាមួយនាងអាចឱ្យខ្ញុំដឹងចង់មានកូនដែលប្រសូតចេញពីនាង ។ ខ្ញុំមិនចង់បានមនុស្សស្រីដែលលះបង់ភាពជាម្តាយ ព្រោះតែចង់បានភាពស៊ីវិល័យទេ។ ៥៥ ភាគរយនៃនិស្សិតប្រុសឆ្លើយបែបនេះ។
នាងមិនបោះបង់គ្រួសារ៖ ស្ត្រីភាគច្រើនចង់រស់នៅជាមួយបុរសដែលមានស្ថេរភាពផ្នែកហិរញ្ញវត្ថុ។ ឯបុរស ៦៥ ភាគរយនិយាយថា គេចង់រៀបការជាមួយស្ត្រីខ្លាំងម្នាក់ដែលនឹងក្លាយជាផ្នែកមួយនៃការតស៊ូរបស់គ្រួសារនិងមិនដែលបោះបង់ចោលគ្នា ក្នុងគ្រាទាំងល្អនិងមិនល្អនៃជីវិត។
កាយសម្បទារឹងមាំ៖ ស្ត្រីម្នាក់មានរាងស្អាតនិងមានសុខភាពល្អគឺខុសគ្នា។ មនុស្សប្រុសមិនចង់បានអ្នកដែលកែសម្រស់ និងប្រើថ្នាំគីមីឡើយ ដូច្នេះនាងអាចមានកូនដែលមានសុខភាពល្អជាមួយគ្នា។
ធ្វើម្ហូបជាមួយគ្នាដូចម្តាយឱពុកខ្ញុំ៖ សប្បាយចិត្តបំផុតពេលបានធ្វើការផ្ទះជាមួយគ្នា មានអ្វីពិសេសជាងនេះទៀត។ ការសិក្សានិយាយថា មានតែបុរស ២ ភាគរយប៉ុណ្ណោះដែលគិតថា រៀបការហើយ តែងតែដើរលេងក្រៅ ឬហូបអាហារនៅតាមហាង ។ ពួកគេចង់បានបាយផ្ទះ ទើបគេចង់រៀបការ ។
គាំទ្រមហិច្ឆតាគ្នា៖ «ខ្ញុំចង់រៀបការជាមួយមនុស្សស្រីអាយុប៉ុនណាក៏ដោយ ឱ្យតែដែលស្រដៀងមហិច្ឆតាគ្នា ហើយគាំទ្រខ្ញុំទោះបីយើងមានគោលដៅផ្សេងគ្នាក៏ដោយ។» ៦៤ភាគរយឆ្លើយបែបនេះ។
នាងស្គាល់ខ្ញុំ ច្បាស់ជាងខ្ញុំស្គាល់ខ្លួនឯង៖ នៅពេលដែលយើងស្គាល់មនុស្សម្នាក់ ច្រើនជាងដែលគេនោះស្គាល់ខ្លួនគេ យើង នឹងគ្រប់គ្រងជីវិតគេ ជាពិសេសមនុស្សប្រុស។ បើមនុស្សស្រីណាម្នាក់យល់ពីអារម្មណ៍ភ័យព្រួយ អារម្មណ៍រងា និង ភាពសោកសង្រេងក្នុងជម្រៅចិត្តគេ គេនឹងលង់ជីវិតជាមួយនាងក្នុងករណីនាងជួយគេឱ្យនិយាយរឿងទាំងនោះចេញមកដោយមិនសោកស្តាយ៕
ប្រែសម្រួល៖ Mr Tomorrow
ចុចអាន៖ ជួបគ្នាដំបូងៗ បុរសៗនិយមលួចពិនិត្យលើចំណុចទាំងប៉ុន្មាននេះ
ចុចអាន៖ អ្វីខ្លះទៅដែលអាចទាក់ទាញនាំឲ្យស្នេហាកើតមានឡើងបែបផ្លេកបន្ទោរ?
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ