KPT+
បើមានបីយ៉ាងនេះ មិនបាច់ពូកែក៏អាចជោគជ័យបានដែរ ធានា!
មនុស្សជោគជ័យជាច្រើនគេមិនចាំំបាច់មានបទពិសោធន៍ខ្លាំង ឬមានទេពកោសល្យអស្ចារ្សទេ ក៏មិនចាំំបាច់សូកប៉ាន់ និងរណបអ្នកណាម្នាក់យ៉ាងអាក្រក់មើលដើម្បីឡើងធំដែរ ដោយត្រូវការតែសក្តានុពលទំាងនេះ បង្កប់យ៉ាងអាថ៌កំបាំងក្នុងសកម្មភាពប្រចាំថ្ងៃ។
១ ចេះទទួលស្គាល់ការពិត

មនុស្សខ្លះខំប្រជែងចង់បាក់កជាមួយនឹងអ្នកដទៃដែលមិនមែនជាដៃគូខ្លួន គឺប្រណាំងមិនមើលប្រាណ ដែលចុងក្រោយប្រាក់ក៏បង់ថង់ក៏ធ្លាយ។ ចំណែកអ្នកចេះទទួលស្គាល់ការពិត ព្រមគោរពអ្នកដែលខ្លាំងជាងខ្លួន ព្រមការពារមនុស្សដែលខ្សោយជាង ហើយព្រមក្នុងការធ្វើអ្វីមួយក្នុងក្របខណ្ឌដែលខ្លួនអាចធ្វើបាន។
២ មានវិន័យ

មនុស្សមានវិន័យគឺមនុស្សធ្វើអ្វីក៏មិនសូវទើសក្នុងចំណោមអ្នកផង។ ពួកគេកម្ររកបានណាស់បើមានមួយៗអ្នកណាក៏ស្រលាញ់ចូលចិត្តនិងឲ្យតម្លៃ។ មនុស្សនេះធ្វើការច្រើន រអ៊ូតិច មិនរិះគន់ មិនបៀតបៀន និងមិនទំរន់។ និយាយយ៉ាងណាធ្វើយ៉ាងណោះ ដូច្នោះហើយបានជាសម្តីភាគច្រើនរបស់គេ តែងតែក្លាយជាសកម្មភាព រឿងអ្វីគេមិនជោគជ័យ?។
៣ មិនសេពគប់ផ្តេសផ្តាស់

មនុស្សនេះគ្មានបក្សពួកទេ! គេកម្រមានមិត្តណាស់ តែបើដើរជាមួយអ្នកណាគេរើសបំផុត។ គេមិនចូលជាមួយក្រុមអូសក្រឡា ក្រុមភ្លើតភ្លើន ក្រុមពុតត្បុតនិងក្រុមអ្នកមើលបំណាំដាច់ខាត។ មនុស្សនេះស៊ូឯកោ ជាជាងយកពេលទៅបង្កើតភាពអវិជ្ជមានដល់មនុស្សដទៃនឹងខ្លួនឯង។ មនុស្សនេះមានបណ្តាញធំទូលាយព្រោះកាយវិកាគេតែងតែជាលក្ខណៈអាជីព Processional មិនមានលក្ខណៈផ្ទាល់ខ្លួនឡើយ៕
ប្រែសម្រួល៖ ចម្រើន តារា
ចុចអាន៖ទម្លាប់មនុស្សជោគជ័យ ដែលតែងធ្វើខុសពីមនុស្សធម្មតាផ្សេងទៀត
ចុចអាន៖មិនថាអាយុតិចប៉ុណ្ណា បើសិនធ្វើប៉ុន្មានយ៉ាងនេះបាន គឺជាបុគ្គលជោគជ័យ!

-
KPT+២៣ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល