KPT+
រឿងតូចៗដែលមនុស្សប្រុសតែងកត់សម្គាល់មនុស្សស្រីគេជួបដំបូង
ពេលនិយាយពីការទាក់ទាញ មនុស្សស្រីភាគច្រើនតែងគិតថា បុរសប្រាកដជាចាប់អារម្មណ៍លើមុខមាត់និងរាងកាយរបស់នាងមិនខាន។ តាមពិតទៅគឺមិនមែនបែបនេះទាំងអស់ទេ បុរសគ្រាន់តែសម្លឹងឃើញរាងកាយរបស់មនុស្សស្រីមុនពិតមែន។
ប៉ុន្តែការពិតគឺជារឿងតូចៗនៃធម្មជាតិដែលមានលើរាងកាយរបស់មនុស្សស្រី និងធាតុពិតឥតសម្ដែងទាក់ចិត្តបញ្ឆោតគេ ដោយការលង់ខ្លួនទៅរកខាងប្រុសទៅវិញទេ។
១. បុគ្គលិកលក្ខណៈមិនក្រអឺតក្រទម ដែលគេហៅថាចរិត Queen

ទោះបីនាងមើលទៅភ្ញាក់ផ្អើល អស្ចារ្យប៉ុណ្ណា តែបើបុគ្គលិកលក្ខណៈរបស់នាងដូចជាឆ្លាតវៃជ្រុលឬមើលទៅខ្ពង់ខ្ពស់ពេក មើលឆ្វេងមើលស្ដាំដូចមិនសប្បាយ បង្ហាញភាពមិនពេញចិត្តទៅកាន់គ្រួសារសាច់ញាតិគេ ក៏ខាងបុរសអាចចាប់ថ្នាក់បានដែរ។
ទោះបីជាចំណាយពេលយូរ ក្នុងការកត់សម្គាល់ពីបុគ្គលិកលក្ខណៈអាក្រក់ឬល្អ ក៏ខាងបុរសកត់សម្គាល់ឃើញទាំងអស់។ ដូចគេថា ពេលពេលវេលានឹងបង្ហាញចរិតពិត ធាតុពិតរបស់មនុស្សនោះ នៅពេលណាអ្នកទាំងពីរទាក់ទងគ្នា។
ប៉ុន្តែបើនាងបង្ហាញភាពជាខ្លួនឯង សម្របខ្លួនគ្រប់ស្ថានការបានគ្រប់ពេល នោះជាអ្វីដែលរបស់បុរសចង់បានជាគូរនិងចង់ណាត់ជួបមនុស្សស្រីម្ដងហើយម្ដងទៀត។
២. ក្រចកលាបពណ៌ឆើតឆាយមិនមានអនាម័យ
ភាគច្រើនយើងតែងរចនាដោយការលាបក្រចកជាមួយនឹងជម្រើសម៉ូដជាច្រើន ដើម្បីធ្វើឲ្យខ្លួនឯងមានការចាប់អារម្មណ៍ ឬអស្ចារ្យជាងស្ត្រីផ្សេងទៀត។ ប៉ុន្តែបុរសកត់សម្គាល់ដឹងបើក្រចករបស់យើងមិនស្អាត ឬលេងម៉ូតរញ៉េរញ៉ៃច្រើន។
ក្រចកគឺជាការចង្អុលបង្ហាញមួយថា តើនាងនោះពិតជាយកចិត្តទុកដាក់ចំពោះខ្លួនឯងឬអត់ ។
៣. មុខមិនរីកមិនសប្បាយចិត្តគ្រប់ពេល
គ្មាននរណាម្នាក់ចូលចិត្តយើងទេ ជាពិសេសបើយើងមើលទៅមិនសប្បាយចិត្ត ខឹងឬសង្ស័យ បុរសគេនឹងមិនចង់នៅក្បែរ នារីប្រភេទនេះសោះឡើយ។ ជាពិសេសសូម្បីរឿងតូចសោះ ក៏ពូកែបង្កើតជាស្ថានការណ៍ទាក់ចិត្តភេទផ្ទុយឲ្យមកចាប់អារម្មណ៍បានដែរ។
៤. ការស្លៀកពាក់

មនុស្សជាច្រើនគិតថាម៉ូដគឺជាអ្វីមួយដែលខាងបុរសកត់សម្គាល់ ប៉ុន្តែមិនមែនទេ។ សម្រាប់បុរសខ្លះ របៀបដែលយើងស្លៀកពាក់អាចជាកត្តាចម្បងដែលពួកគេចង់និយាយជាមួយយើង។ ដូច្នេះពេលជួបដំបូងរវាងបុរសនិងស្ត្រី អ្នកមិនចាំបាច់ស្លៀកពាក់ឆើតឆាយឬហៃសូពេកទេ ត្រឹមសាមញ្ញគឺទាក់ទាញណាស់ទៅហើយ។
៥. ជីវិតសង្គមរបស់នាងសកម្មឬយ៉ាងណា

ដូចគ្នានឹងមនុស្សស្រីចូលចិត្តណាត់ជួបបុរសម្នាក់ ដែលមានមិត្តភ័ក្ដិច្រើននិងមានជីវិតសកម្មជានិច្ចជាមួយសង្គមឬអ្នកជុំវិញខ្លួន។ បុរសមិនខុសគ្នាប៉ុន្នានឡើយ។
បើចង់បានស្នេហារីករាយនិងស្មោះត្រង់ យើងក៏ត្រូវតែជាមនុស្សរីករាយចិត្តល្អ និងមានការរាបអានល្អជាមួយអ្នកជិតខាងជុំវិញ។ មិនមែនផែនដីនេះ រស់នៅតែឯងមិនគិតសុខទុក្ខគេឡើយ។
៦. រឹងមាំក្លាហានដោះស្រាយបញ្ហាផ្ទាល់ខ្លួនមិនពឹងផ្អែកបុរសគ្រប់រឿង

បុរសគ្រប់គ្នាតែងប្រាថ្នាចង់ណាត់ជួបនារីម្នាក់ដែលមានគំនិតអស្ចារ្យ រឹងមាំគ្រប់កាលៈទេសៈហើយមានសមត្ថភាពដោះស្រាយបញ្ហាផ្ទាល់ខ្លួនរបស់នាង ដោយមិនចាំបាច់ធ្វើជាក្មេងមានបញ្ហា ចាំជំនួយពីមនុស្សធំ។ ជាពិសេសនាងមិនបាននាំបញ្ហា សន្សំរឿងក្ដៅទ្រូងឲ្យខាងបុរសមិនលស់ថ្ងៃឡើយ។
៧. ក្លិនក្រអូបលើដងខ្លួនមនុស្សស្រី
ប្រុសៗភាគច្រើនមានទំនោរចូលចិត្តក្លិន មិនថាក្លិនទឹកអប់ឬក្លិនក្រអូបចេញពីរាងកាយមនុស្សស្រី។ ប្រសិនបើយើងមានក្លិនប្លែកពីគេ ខាងបុរសនឹងនឹងចំណាំយើងជាងគេបង្អស់។
ក្លិនក្រអូបនៃរាងកាយ ជាអារម្មណ៍ដំបូងរបស់មនុស្ស ដែលធ្វើឲ្យមានការចងចាំថ្ងៃណាត់ជួបដំបូងនិងជាពិសេសតែម្ដង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លក្ខណៈពិតនៃមនុស្សស្រីដែលបុរសគ្រប់ឋានៈស្វែងរកជាគូជីវិត
ចុចអាន៖តិចនិកបន្ថែមរសជាតិស្នេហា ឲ្យកាន់តែមានន័យទ្វេដងក្នុងគម្លាតឌីជីថល

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?