Connect with us

KPT+

សញ្ញា​ទាំង ៧ ដែលចាស់ៗពូកែសម្គាល់ ដឹងភ្លាម​​​ថា​យើង​នឹង​ជោគជ័យទៅអនាគត

បានផុស

នៅ

ពេលខ្លះ​យើង​អាច​អាច​ទទួល​បាន​ជោគជ័យ​រួច​ទៅ​ហើយ​ ​គ្រាន់​តែ​មិន​ដឹង​ខ្លួន​តែ​ប៉ុណ្ណោះ។

នេះ​គឺ​ជា​សញ្ញា​ទាំង ៧ ដែល​បង្ហាញ​ថា​យើង​ជា​មនុស្ស​ជោគជ័យ ៖

១. ចូលចិត្ត​រៀន​និង​កែ​លំអ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ដែល​មាន​បំណង​ចង់​រៀន​អ្វី​ថ្មី ​និង​កែលំអ​លើ​រឿង​ដែល​បាន​ដឹង ឬ​មនុស្ស​ដែល​មាន​មហិច្ឆតា​រៀន​ភាគច្រើន​ អាច​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត។ ចងចាំ​ថា​មនុស្ស​ជោគជ័យ​មិន​ដែល​ឈប់​រៀន​ទេ។ ប្រសិន​បើ​យើង​រីករាយ​នឹង​ការ​កែលំអ​និង​អនុវត្ត​ចំណេះដឹង​ថ្មីៗ​ជានិច្ច​ ចំពោះ​ការងារ​និង​ជីវិត​ផ្ទាល់ខ្លួន​ គឺ​ជា​សញ្ញា​មួយ​បង្ហាញ​ថា​យើង​គឺ​ជា​មនុស្ស​ជោគជ័យ។

. មាន​គម្រោង​ទៅ​ថ្ងៃក្រោយ

យើង​ជា​មនុស្ស​ដែល​ចូលចិត្ត​រៀបចំ​អនាគត​របស់​ខ្លួន ចូលចិត្ត​ធ្វើ​ផែនការ​និង​កំណត់​គោលដៅ​។ សូម្បី​តែ​ការ​កំណត់​គោលដៅ​តូច​ ដូចជា​ពេល​វេលា​ចូល​គេង​ ក៏​បង្ហាញ​ថា ​យើង​បាន​ប្ដេជ្ញា​ចិត្ត​ដែរ។ មនុស្ស​ជោគជ័យ​តែងតែ​រៀបចំ​ផែនការ​ និង​សម្រេច​គោលដៅ​មិន​ដែល​ខាន។

៣. បង្កើត​មិត្ត​បាន​យ៉ាង​ងាយស្រួល

គ្រប់​ពេល​ជួបជុំ​យើង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ចុះ​សម្រុង​ជាមួយ​មនុស្ស​ផ្សេង​ទៀត ហើយ​តែងតែ​មើល​អ្នកដទៃ​ក្នុង​ផ្លូវ​វិជ្ជមាន​ជានិច្ច។ សេចក្ដី​សប្បុរស​មាន​ផ្លូវ​វែង​ឆ្ងាយ​ ដែល​អាច​នាំឲ្យយើងទទួល​បាន​ជោគជ័យ​គ្រប់ដំណើរ​រឿង​​ក្នុង​ជីវិត។

. តែងតែ​ជួយ​អ្នក​ដទៃ​

ការ​ជួយ​មនុស្ស​គឺ​ជា​អ្វី​ដែល​គួរ​ធ្វើតាម​សភាវគតិ។ បើ​យើង​ជា​មនុស្ស​ដែល​តែងតែ​យល់ចិត្ត​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន ​ហើយ​តែងតែ​ផ្ដល់​ដំបូន្មាន​ល្អៗ​ដល់​ពួកគេ​ជានិច្ច។ ពេល​ខ្លះ​រឿង​ទាំងនេះ​មិន​ទាក់ទង​នឹង​ជោគជ័យ​របស់​យើង​ទេ​ តែ​ជួយ​​អ្នក​ដទៃ​ឲ្យ​ទទួល​បាន​ជោគជ័យទៅវិញទេ។ ប៉ុន្តែ​ជួយ​អ្នក​ដទៃ ​ក៏​ធ្វើឲ្យយើង​ក្លាយ​ជា​មនុស្ស​ជោគជ័យ​ដែរ។

៥. ទោះ​មិន​បាន​ជោគជ័យ ​ប៉ុន្តែ​​នៅ​តែ​បន្ត​ទៅ​មុខ​ទៀត

​យើង​ប្រឹងប្រែង​អស់​ពី​សមត្ថភាព​ដើម្បី​ទទួល​បាន​អ្វី​មួយ​ ហើយ​ពេល​ណា​ដែល​រឿង​ទាំងនោះ​មិន​ដើរ​ យើង​នៅ​តែ​មិន​ចុះចាញ់។ ក្នុង​នាម​ជា​មនុស្ស​ជោគជ័យ ​មិន​មាន​ន័យ​ថា ​យើង​តែងតែ​សម្រេច​បាន​នោះ​ទេ។ ពេលខ្លះ​មាន​អ្វី​ខុស​ឆ្គង ​ប៉ុន្តែ​វា​ជា​របៀប​ដែល​យើង​ប្រតិកម្ម​ នោះ​គឺ​ជា​គន្លឹះ​ដើម្បី​ទទួល​បាន​ជោគជ័យ។ មនុស្ស​គ្រប់គ្នា​ធ្វើ​ខុស​និង​បរាជ័យ ​ប៉ុន្តែ​​មិន​ដែល​ឈប់​ព្យាយាម​ពួកគេ​ជា​មនុស្ស​ជោគជ័យ។

. មិន​ភ័យ​ខ្លាច​ក្នុង​ការ​ស្នើសុំ​ជំនួយ​ទេ

យើង​ដឹង​ថា​ការ​សុំ​ជំនួយ​គឺ​ជា​សញ្ញា​នៃ​ភាព​ខ្លាំង ​ហើយ​មិនមែន​ជា​សញ្ញា​នៃ​ភាព​ទន់ខ្សោយ​ទេ។ មនុស្ស​ជោគជ័យ​ដឹង​ថា ​មិន​អាច​ទៅ​រួច​ទេ ​ដើម្បី​ទទួល​បាន​អ្វី​គ្រប់យ៉ាង​ដោយ​ខ្លួនឯង។ ពួកគេ​ដឹង​ថា នេះ​ជា​រឿង​ធម្មតា​ប្រសិន​បើ​សួរ​មនុស្ស​ពី​ជំនាញ​របស់​ពួកគេ។ ការ​ទទួល​បាន​ជំនួយ​ពី​នរណា​ម្នាក់ ​ក៏​ជា​វិធី​ដ៏​ល្អ​ដើម្បី​រៀន​ដើម្បី​ទទួល​បាន​ជោគជ័យ​នា​ពេល​អនាគត។

៧. មិន​រិះគន់​ថ្កោលទោស​ឬ​តវ៉ា

សូម្បី​តែ​នៅ​ពេល​ដែល​យើង​សម្រេច​គោលដៅ​របស់​យើង​ហើយ ​មាន​អារម្មណ៍​ថា​ខ្លួនឯង​នឹង​ក្លាយ​ជា​មនុស្ស​ជោគជ័យ​ ក៏​យើង​មិន​ដែល​រិះគន់​អ្នក​ដទៃ​ និង​ការងារ​របស់​ពួកគេ​ឡើយ។ យើង​តែង​ជំរុញ​អ្នក​ដទៃ​ឱ្យ​ទទួល​បាន​ជោគជ័យ​ដូច​យើង​ដែរ។

គ្មាន​នរណា​ម្នាក់​អាច​ទទួល​យក​និង​យល់​ព្រម​លើ​គ្រប់​រឿង​ទាំងអស់​បាន​ទេ។ មាន​ពេល​ខ្លះ​ ដែលយើង​មិន​អាច​ទទួល​យក ប៉ុន្តែ​យល់​ព្រម​លើ​ការងារ​របស់​អ្នកដទៃ​ ដឹង​ពី​របៀប​ប្រាស្រ័យ​ទាក់ទង​និង​ផ្ដល់​មតិ​ស្ថាបនា ព្រោះ​មនុស្ស​ជោគជ័យ​មិន​បន្ទាប​បន្ថោក​អ្នកដទៃ​នោះ​ទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ហេតុផល​ដែល​អ្នក​គួរជ្រើសរើស ​​ធ្វើ​តាម​ក្ដី​សុបិន​របស់​ខ្លួនឯង

ចុចអាន៖បើ​មាន​បីយ៉ាងនេះ មិន​បាច់ពូកែក៏អាចជោគជ័យបានដែរ ធានា!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

បាល់ទាត់​មិត្តភាព​កម្ពុជា-ថៃ នឹង​ចាប់​ផ្ដើម​ប្រកួតថ្ងៃទី៨មីនា ជា​មួយ​អ្នកទស្សនា​ជាង៣ម៉ឺននាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ​ស្នើ​សង់របង​តាម​ព្រំដែនជាមួយ​កម្ពុជា បង្ការការឆ្លងដែនខុសច្បាប់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​អាមេរិក ចូល​ចត​នៅ​កូរ៉េ​ខាង​ត្បូង បង្ហាញ​សាច់ដុំកម្លា​កូរ៉េ​ខាង​ជើង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សាលាជាងពាក់កណ្ដាលបិទ​ក្នុងរដ្ឋធានីម៉ានីលដោយអាកាស​ធាតុក្ដៅខ្លាំង

ជីវិតកម្សាន្ដ៣ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

សហគ្រាសចិន
សន្តិសុខសង្គម១០ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ចរាចរណ៍៣ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម