KPT+
តិចនិកទាក់ទាញភ្ញៀវឲ្យចូលចិត្តហាងកាហ្វេរបស់យើង
បច្ចុប្បន្នហាងកាហ្វេកំពុងរីកដុះដាលច្រើនសន្ធឹក និងពោរពេញដោយការប្រកួតប្រជែងខ្លាំងមែនទែន។ បើម្ចាស់អាជីវកម្មគ្មានតិចនិកល្អដើម្បីទាក់ទាញភ្ញៀវទេ ហាងកាហ្វេនោះប្រាកដជាស្ងាត់គ្មានអតិថិជនចូលមិនខាន។
ចំពោះម្ចាស់អាជីវកម្មដែលចង់ប្រឡូកចូលក្នុងទីផ្សារនេះ ត្រូវតែមានចំណុចពិសេសប្លែកពីគេ ទើបអាចដណ្ដើមភ្ញៀវឲ្យចូលហាងមិនដាច់។ ខាងក្រោមជាវិធីសាស្ត្រមួយចំនួនដើម្បីឆក់បានអតិជនឲ្យចូលចិត្តមកហាងរបស់យើង៖
១. តម្លៃសមរម្យ

ចង់បានអតិថិជនថ្មី និងអាចរក្សាអតិថិជនចាស់កុំឲ្យឈប់ចូលហាង យើងត្រូវកំណត់តម្លៃលក់មិនឲ្យលើសពីទីផ្សារនោះទេ។ នេះក៏ដោយសារតែទីផ្សារកាហ្វេបច្ចុប្បន្នមានការប្រកួតប្រជែងខ្លាំង ដោយធ្វើឲ្យអតិថិជនមានជម្រើសច្រើនដើម្បីចូលទិញ។ ទោះយ៉ាងណា បើចង់លក់បានថ្លៃជាងគេ ហាងកាហ្វេរបស់យើងត្រូវតែមានអ្វីល្អប្លែកពីគេរួមមាន រសជាតិ សេវាកម្ម ឬ បរិយាកាសក្នុងហាងជាដើម។
២. ជម្រើសរសជាតិច្រើន

ហាងកាហ្វេដែលមានភេសជ្ជៈរសជាតិដដែលៗ ពិតជាមិនអាចទាក់ទាញអតិថិជនថ្មីៗនោះទេ ព្រោះពួកគេគិតថា កន្លែងរបស់យើងគ្មានអ្វីពិសេសលើសកន្លែងដទៃឡើយ។ ទោះបីភ្ញៀវដែលចូលចិត្តកាហ្វេខ្លាំងក៏ដោយ ក៏មានថ្ងៃខ្លះពួកគេចង់សាកល្បងរសជាតិថ្មី ឬ ភេសជ្ជៈថ្មីៗខ្លះដែរ។ ហេតុនេះការផ្ដល់ជម្រើសច្រើនដល់ភ្ញៀវ បូករួមជាមួយរសជាតិល្អផងនោះ អាចទាក់ទាញចិត្តអតិថិជនមិនចង់ឲ្យទៅហាងផ្សេង។
៣. តម្រូវចិត្តយុវវ័យ

សព្វថ្ងៃ ហាងកាហ្វេសម្បូរទៅដោយយុវវ័យច្រើនជាងមនុស្សចាស់។ ដូច្នេះអតិថិជនគោលដៅអាចជា ក្រុមមនុស្សវ័យក្មេង ដែលគួរយកចិត្តដាក់ខ្លាំង។ ព្យាយាមសិក្សាស្វែងយល់ពីចំណង់ចំណូលចិត្តរបស់ក្មេងៗ ដើម្បីទាក់ទាញពួកគេឲ្យបានច្រើនតាមរយៈការបញ្ចុះតម្លៃ ការរចនាក្នុងហាងដែលទាក់ភ្នែកបែបយុវវ័យ ឬ ផ្ដល់ជម្រើសភេសជ្ជៈនិងអាហារសម្រន់ច្រើនប្រភេទ ព្រោះពួកគេចូលចិត្តសាកល្បងអ្វីដែលថ្មី៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ joe’s garage
ចុចអាន៖ប្រធានក្រុម Sam Media ” ទោះមានផលលំបាក ក្រុមរបស់យើងមិនដែលមានគំនិតបោះបង់ចោលឡើយ “
ចុចអាន៖គន្លឹះដើម្បីការពារសុវត្ថិភាពហិរញ្ញវត្ថុសម្រាប់កូនៗ និងជួយទប់ស្កាត់ហានិភ័យផ្សេងៗ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា