KPT+
ជំនាញទំនាក់ទំនង៖ ចំណេះដែលយើងអាចរៀនពីមនុស្សអំនួត
មោទនភាពគឺជាចំណុចខ្សោយមួយក្នុងចំណោមចំណុចខ្សោយនានាដែល បណ្ដាលឲ្យមនុស្សយើងបរាជ័យ។ អំនួតតែងបិទបាំង គំនិតភ្លឺស្វាងរបស់យើង ក្នុងការរៀនសូត្របន្ថែម ការផ្លាស់ប្ដូរ ការបង្កើតវិន័យ(អាងថាជោគជ័យស្រាប់ហើយ)ធ្វើឲ្យយើងអាត្មានិយម មិនទទួលស្គាល់បញ្ហា ខូចគុណតម្លៃ និងតួនាទីរបស់យើងក្នុងនាមជាអ្នកដឹកនាំ។
ម្ចាស់អាជីវកម្មដែលទទួលបានជោគជ័យដំបូងៗរមែងតែងដាក់មោទនភាពទៅចោលមួយឡែកសិន ពុំនោះទេលទ្ធផលបន្ទាប់គឺបរាជ័យ។
ទោះយ៉ាងណាពិតជានៅសេសសល់មនុស្សប្រភេទអំនួតច្រើននៅឡើយ ក្នុងការទំនាក់ទំនងប្រចាំថ្ងៃ ។ គន្លឹះខាងក្រោមអាចជួយយើងដោះស្រាយជាមួយពួកគេកាន់តែប្រសើរ៖
១ រៀនប្រយ័ត្ន
ខណៈពេលដែលមនុស្សពូកែមានមោទនភាពបង្ហាញថា គេឲ្យតម្លៃខ្លួនឯងនិងសមិទ្ធផលរបស់គេដល់កំពូលជាងគុណសម្បត្តិអ្នកផ្សេង យើងអាចរៀនពីចំណុចនេះ ធ្វើការឆ្ពោះទៅរកអ្វីដែលមានតថភាពជាងពួកគេ។
ជំហានដំបូងដើម្បីពិនិត្យមើលថា តើមោទនភាពរបស់យើងហួសហេតុពេកដូចពួកគេទេ? ត្រូវយកចិត្តទុកដាក់ចំពោះលទ្ធផលល្អៗ តែមិនខ្លាំងហួសពេកចំពោះខ្លួនឯងទើបយើងអាចស្ដាប់គំនិតរបស់អ្នកដទៃនឹងអាចប្រើការគ្រប់គ្រងបានល្អក្នុងគ្រប់អាជីព។
២ កុំយកគំនិតខ្លួនឯងពេក

ចិត្តវិទ្យាថ្ងៃនេះពន្យល់ថា មោទនភាពកើតចេញពីការភ័យខ្លាចគេមិនទទួលស្គាល់ ខ្លាចគេមិនដឹង និងការខ្មាសអៀនមិនហ៊ានសារភាពថា ខ្លួនកំពុងតែមិនមានគំនិតថ្មីលើសពីលទ្ធផលចាស់ៗ។ គំនិតអំនួតនៅពេលចូលក្នុងខួរក្បាលមនុស្សយើង ការងារសំខាន់គឺនឹងរារាំងដល់ការលូតលាស់នៃការច្នៃប្រឌិតថ្មីៗ។
ខណៈពេលដែលទំនុកចិត្ត ការប្តេជ្ញាចិត្តនិងការគោរពគេឯង គឺជាគុណសម្បត្តិដឹកនាំដ៏សំខាន់មនុស្សនឹងមិនទទួលបានការកោតសរសើរពីអ្នកដទៃទេ ទោះគេពូកែយ៉ាងណាក្តី បើគេមានមោទនភាពខ្លាំងពេក។
៣ រៀនបើកចិត្តឲ្យទូលាយ

ទម្រង់នៃការគោរពដ៏ល្អបំផុត គឺការព្រមអត់ធ្មត់ស្ដាប់ នូវអ្វីដែលអ្នកផ្សេងទៀតកំពុងនិយាយ ។ ការស្ដាប់គឺជាការប្រឆាំងពេញទីនឹងមោទនភាព ពីព្រោះនៅពេលដែលយើងព្រមផ្ដល់ឲ្យអ្នកផ្សេងនូវឱកាស ដើម្បីបង្ហាញពីគំនិតរបស់ពួកគេ បង្ហាញពិតថាយើងកំពុងដាក់មោទនភាពចោលទៅមួយឡែកហើយ ផ្ដោតការយកចិត្តទុកដាក់លើគំនិតអ្នកផ្សេងទោះគេមិនទាន់ជោគជ័យដូចយើងក្ដី។
នៅពេលណាដែលមានអារម្មណ៍ថាខ្លួនឯងរឹងរូស ចចេស ឬការពារខ្លួន (វាជាសញ្ញាអំនួតឬមោទនភាព) សូមសួរខ្លួនឯងនូវសំណួរមួយនេះថា តើបែបនេះ នឹងជួយខ្ញុំឲ្យធ្វើបានល្អជាងមុន ដែរឬទេ?” ប្រសិនបើមិនមែន មោទនភាពបានតែនាំមុខក្នុងការឈ្លោះប្រកែកគ្នាហើយបញ្ចប់ដោយទំនាក់ទំនងសង្គមដ៏អន់ថយមួយ។
ប្រែសម្រួល៖ ហាណា
ចុចអាន៖ពីដៃគូពាណិជ្ជកម្មមកជាសត្រូវធំ រឿងពិតនៃបងប្អូនបង្កើតពីរនាក់ដែលសាង Adidas និង Puma

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?