Connect with us

KPT+

ទោះមិនប្រើដៃប្រើជើង ឬរំពាត់ ក៏អាចចិញ្ចឹមកូនឲ្យមានចរិតល្អបានជាមួយតិចនិកនេះ

បានផុស

នៅ

បើ​យើង​និយាយ​ពី​ការ​ចិញ្ចឹម​កូន មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ ទម្រាំ​កូន​ៗ​លូតលាស់​ពេញ​រូប​ពេញ​រាង និង​មាន​ចិត្ត​គំនិត​ចាស់​ទុំ។ ម៉ាក់​ប៉ា​គ្រប់​រូប មិន​ចង់​វាយ​កូន​ធ្វើ​ឲ្យ​កូន​ឈឺ​ទេ ប៉ុន្តែ​ពេល​ដែល​អា​អូន​មិន​ស្ដាប់​បង្គាប់ ឬ​ចេញ​អាកប្បកិរិយា​មិន​សមរម្យ ភាគ​ច្រើន​ទប់​អារម្មណ៍​មិន​បាន ក៏​វាយ​កូន ២-៣ ដៃ ដែល​នេះ​មិន​មែន​ជា​វិធី​ល្អ​ក្នុង​ការ​អប់​រំ​កូន​ទេ។ ក្រៅ​ពី​ប្រើ​ដៃ​ប្រើ​ជើង ពេល​យើង​មិន​ពេញ​ចិត្ត​នឹង​ចរិត​ច្រឡើសបើស​របស់​កូន ម៉ាក់​ប៉ា​អាច​ណែនាំ​កូន​ឲ្យ​ត្រូវ​វិញ​ដោយ​តិចនិក​ប៉ុន្មាន​នេះ​ដូចជា៖

Asian Parents' Concept Of Love Is So Twisted,” Reddit User Calls It  “Disgusting”
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១.ទប់​អារម្មណ៍​ខ្លួន​ឯង៖ ទោះ​កូន​មួម៉ៅ​រក​រឿង​ច្រើន ក៏​យើង​មិន​ត្រូវ​បញ្ចេញ​កំហឹង​ដាច់​ក្បាល​ដាច់​កន្ទុយ​ដាក់​កូន​ទេ។ ត្រូវ​ចាំ​ថា យើង​ជា​គំរូ​របស់​កូនៗ ដូច​នេះ យើង​ត្រូវ​សម្រួល​អារម្មណ៍ ហើយ​និយាយ​ពី​បញ្ហា​ដែល​កូន​បង្កើត​មួយៗ ទើប​ក្មេង​ងាយ​និយាយ​ស្ដាប់​គ្នា​ជាមួយ​យើង។

២.ស្ដាប់​ហេតុ​ផល៖ កា​ស្ដាប់​ឲ្យ​ដឹង​ហេតុ​ផល​ច្បាស់​លាស់​គឺ​សំខាន់​ណាស់។ បើ​កូន​ធ្វើ​អ្វី​មួយ​លើស​លប់ ម៉ាក់​ប៉ា​គួរ​ឲ្យ​កូន​រៀប​រ៉ាប់​ពី​ដំណើរ​ដើម​ទង​រឿង​នៃ​ហេតុ​សិន ចាំ​សម្រេច​ថា​គួរ​ដោះ​ស្រាយ​ដោយ​ប្រើ​វិធី​ណា មិន​គួរ​ឃើញ​កូន​ខុស​ភ្លាម វ៉ៃ​កូន​ភ្លាម​ៗ​ទេ។ ម៉្យាង​វិញ​ទៀត យើង​គួរ​និយាយ​តាម​សម្រួល​ជាមួយ​កូន ហើយ​ប្រដៅ​កូន​ឲ្យ​ល្អ​វិញ មិន​ត្រូវ​សម្លុត​កូន​ទេ ព្រោះ​កាល​ណា​ដែល​យើងស្រែកខ្លាំងៗ​ដាក់កូន ​កាន់​តែ​ធ្វើ​ឲ្យ​ក្មេង​ខ្លាច ហើយ​អ្វី​ដែល​សំខាន់ កូនៗ​អាច​នឹង​ដក​ខ្លួន​ចេញ​ពី​យើង មិន​ហ៊ាន​នៅ​ជិត​ម៉ាក់​ប៉ា​ទេ។

Asian Parents' Concept Of Love Is So Twisted,” Reddit User Calls It  “Disgusting”

៣. កំណត់​វិន័យ​ឲ្យ​បាន​ល្អ៖ ក្រៅ​ពី​ប្រើ​ប្រាស់​ពាក្យ​ផ្អែម ថ្នមៗ និង​មិន​ប្រើ​ធម៌​ក្តៅ​ប្រដៅ​កូន ម៉ាក់​ប៉ា​គួរ​កំណត់​វិន័យ​ឲ្យ​កូន​ឲ្យ​បាន​ល្អ និង​ម៉ឺងម៉ាត់​ជានិច្ច។ ក្នុង​ករណី​ដែល​កូន​ធ្វើ​រឿង​មិន​ល្អ​មួយ ម៉ាក់​ប៉ា​គួរ​ដាក់​វិន័យ​ឲ្យ​កូន​ដឹង​ថា បើ​ធ្វើ​រឿង​មួយ​មិន​សម​គួរ កូន​ៗ​នឹង​ត្រូវ​ទទួល​ពិន័យ​បែប​នេះ (ឧ.ថ្ងៃនេះ​លេង​ទូរស័ព្ទ​ច្រើន ង៉ក់ងរ​ពេល​មិន​ឲ្យ​លេង អ៊ីចឹង​ស្អែក​កូន​មិន​អាច​លេង​ទូរស័ព្ទ​ទេ ព្រោះ​ថ្ងៃ​នេះ​លេង​ច្រើន​ហើយ)។

៤.សរសើរ ឬ​ផ្ដល់​រង្វាន់​ពេល​ធ្វើ​ល្អ៖ ធម្មតា ម៉ាក់​ប៉ា​មួយ​ចំនួន​មិន​សូវ​ចូលចិត្ត​សរសើរ​កូន ឬ​បង្ហាញ​ក្ដី​ស្រឡាញ់​ឲ្យ​កូន​ឃើញ​ច្បាស់ៗ​ទេ ព្រោះ​ខ្លាច​កូន​ដឹង​ចិត្ត។ បើ​យើង​មិន​មាន​ទម្លាប់​សរសើរ​កូន​ពេល​កូន​ធ្វើ​ល្អ តែ​បែរ​ជា​ជេរ​ស្ដី​ថា​ឲ្យ​កូន​ពេល​កូន​ធ្វើ​អាក្រក់ នេះ​អាច​ឲ្យ​កូន​គិត​ខុស​មក​លើ​យើង​ថា​ម៉ាក់​ប៉ា​មិន​ដែល​ស្រលាញ់​កូន។ ដូច​នេះ យើង​មិន​ត្រូវ​ថា ឲ្យ​កូន​តែ​ពេល​កូន​ធ្វើ​ខុស​ទេ ពេល​កូន​ធ្វើ​អំពើ​ល្អ គួរ​ណា​សរសើរ​កូន ​២-៣​ម៉ាត់ លើក​ទឹក​ចិត្ត​កូន​ឡើង។

ចិញ្ចឹមកូនបើមិនវាយខ្លះ កូនមិនកាន់តែខូចទេឬ? លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​ជំងឺ​កុមារ​ពន្យល់​ឲ្យ​ដឹង​ថា​ ក្នុង​ករណី​ដែល​កូន​មិន​ស្ដាប់​បង្គាប់ យើង​មិន​ចាំ​បាច់​វាយ ឬ​ស្រែក​គំហក​ដាក់​កូន​ទេ ព្រោះ​អំពើ​វាយ​តប់ ស្រែក​សម្លុត​កូន​នេះ ទោះ​វា​អាច​ឲ្យ​កូន​ឈប់​ខូច​ក្នុង​ពេល​ដែល​យើង​ស្ដី​ឲ្យ តែ​វា​សុទ្ធ​តែ​ផ្ដល់​ភាព​អវិជ្ជមាន​ដល់​កូន ថែម​ទាំង​អាច​ឲ្យ​កូន​ខ្លាច​យើង​ជា​ម៉ាក់​ប៉ា​មិន​ហ៊ាន​នៅ​ជិត​ក៏​ថា​បាន៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ផលប្រយោជន៍ល្អឥតខ្ចោះ! ម្តាយចាក់វ៉ាក់សាំងកូវីដរួច អាចផ្តល់អង់ទីគ័រដល់កូន តាមរយៈការបំបៅដោះ

ចុចអាន៖ បង្រៀន​កូន​ឲ្យ​ចេះ​ធ្វើ​អនាម័យ​ខ្លួន​ប្រាណ​តាម​វិធីសាស្ត្រ​ទាំង​នេះ​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៩ នាទីutes មុន

ឃាត់ខ្លួនស្ត្រីម្នាក់ ករណីក្លែងបន្លំជាស្ថាប័នអគ្គិសនីកម្ពុជា (EDC) លួចផ្ទេរប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ

ជីវិតកម្សាន្ដ១៧ នាទីutes មុន

លោក សុខ រ៉ាស៊ី ជំរុញឱ្យឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ គប្បីឆ្លៀតអប់រំកូនចៅពីគ្រឿងញៀនបំផ្លាញជីវិត

សេដ្ឋកិច្ច៣០ នាទីutes មុន

អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានការសាងសង់ជាង ៩៤% ចំណាយអស់ $១,៤ ពាន់លាន

ព័ត៌មានជាតិ៥៦ នាទីutes មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋាភិបាល ​ជំរុញបើក​ការដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​លេខ ៦៧ និង លេខ ៦៨ ឱ្យបាន​លឿន

Sokha Hotels

ព័ត៌មានពេញនិយម