Connect with us

KPT+

៥ យ៉ាង​ដាច់ខាត​​ កុំ​ចែក​រំលែក​លើ​បណ្ដាញ​សង្គម Facebook

បានផុស

នៅ

Facebook ជា​បណ្ដាញ​សង្គម​ដ៏​ពេញ​និយម​នា​សម័យកាល​ថ្មី​ដែល​មាន​ប្រយោជន៍​ច្រើន​យ៉ាង​ចំពោះ​ការ​រស់នៅ​របស់​មនុស្ស ព្រមទាំង​ជួយ​បង្កើត​ការ​កម្សាន្ត​អារម្មណ៍។ ប៉ុន្តែ ថ្វីត្បិត​តែ​មាន​គុណសម្បត្តិ​ក៏​ពិតមែន តែ​ហ្វេសប៊ុក​ក៏​អាច​បង្ក​ជា​គ្រោះថ្នាក់​ដល់​អ្នក​ប្រើប្រាស់​បាន​ដែរ ប្រសិនបើ​ម្ចាស់​គណនី​ចូលចិត្ត​បង្ហាញ​ព័ត៌មាន​ផ្ទាល់ខ្លួន​ច្រើនពេក។

ដូច្នេះ អ្នក​លេង​ហ្វេសប៊ុក​គួរ​ចៀសវាង​ទង្វើ ៥ យ៉ាង​នេះ កុំ​ធ្វើ​ឲ្យ​សោះ៖

១. ថ្ងៃកំណើត និង​ទីកន្លែង​កំណើត

មនុស្ស​មួយ​ចំនួន​ធំ​ដាក់​លេខ​សម្ងាត់ (Password ) តាម​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​របស់​ខ្លួន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គណនី​របស់​ពួកគេ​ងាយ​រង​ការ​ហែក​ចូល (hack) ពី​ក្រុម​ជន​មិន​ល្អ។

យោង​តាម​ការសិក្សា​ដោយ​សាកល​វិទ្យាល័យ​បច្ចេកវិទ្យា Carnegie Mellon បាន​រក​ឃើញ​ថា ក្រុម​មនុស្ស​ខិលខូច​មាន​ជំនាញ​ច្រើន​តែ​ចេះ​ស្មាន​ដឹង​ពី​លេខ​កូដ​សម្ងាត់​របស់​អ្នក​ប្រើប្រាស់ ដោយ​គ្រាន់​តែ​ដឹង​ពី​ថ្ងៃ​ខែ​ឆ្នាំ​កំណើត និង​ទីកន្លែង​កើត​ប៉ុណ្ណោះ។

២. អាសយដ្ឋាន​ទីលំនៅ

ការ​សិក្សា​ថ្មី​របស់​វិទ្យាស្ថាន Ponemon Institute ប្រាប់​ថា ហ្វេសប៊ុក​ក្លាយ​ជា​កន្លែង​គ្រោះថ្នាក់​បំផុត​មួយ នៅ​ពេល​មនុស្ស​ចេះ​តែ​បង្ហាញ​ព័ត៌មាន​ផ្ទាល់ខ្លួន​ទៅ​កាន់​ពិភពលោក​ខាង​ក្រៅ​ច្រើន​ហួសហេតុ​ពេក។ ការ​សិក្សា​នេះ​បន្ត​ថា អ្នក​ប្រើ​ហ្វេសប៊ុក​ប្រមាណ ៤០% តែងតែ​ដាក់​អាសយដ្ឋាន​ផ្ទះ​របស់​ខ្លួន ហើយ ៦៥% អនុញ្ញាត​ឲ្យ​អ្នកដទៃ​មើល​ឃើញ​ទីតាំង​ស្នាក់នៅ​ជា​សាធារណៈ​ថែមទៀត។

៣. ជីវិត​ការងារ

អ្នក​លេង​ហ្វេសប៊ុក ក្នុង​ស្រុក​យើង​ខ្លះ និយម​យក​បញ្ហា​ការងារ​មក​រ៉ាយរ៉ាប់​លើ​បណ្ដាញ​សង្គម​នៅ​ពេល​ពួកគេ​មិន​ពេញចិត្ត ឬធុញ​នឹងមិត្តរួមការងារ។ ជួនកាល បង្ហោះ​សារឌឺដងផ្លែផ្កា​ដាក់​ស្ថាប័ន​ខ្លួន​ថែមទៀត។ ទង្វើ​ទាំងនេះ មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ជាមួយ​មិត្ត​រួម​ការងារ​កាន់​តែ​ខ្លាំង​ប៉ុណ្ណោះ​ទេ វា​ថែម​ជួយ​ឲ្យ​ជន​មិន​ល្អ​ទាញ​យក​ប្រយោជន៍​បាន​ផង​ដែរ។

៤. Status ឬ Comment មិនល្អ

ទោះបីមានបញ្ហាការងារប៉ុណ្ណោះទេ ឬខឹងអ្នកណាម្នាក់ខ្លាំង​យ៉ាងម៉េច​ក៏ដោយ គួរ​ចេះ​ទប់ដៃ​កុំ​សរសេរ​បញ្ចេញ​អ្វី​គ្រប់យ៉ាង​តាម​រយៈបណ្តាញសង្គមឲ្យសោះ។ ពិតមែន វាជាគណនី​ផ្ទាល់ខ្លួន ម្ចាស់​គិតចង់សសេរអ្វីក៏បាន ជា​សិទ្ធិ​របស់​គេ​ម្នាក់ៗ ប៉ុន្តែ​ថ្ងៃណាមួយវានឹងបង្កជាបញ្ហា ឬ​ជម្លោះ​ជាមួយ​អ្នកជុំវិញ។

៥ . Check-in គ្រប់កន្លែង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​ទម្លាប់​ចៀសវាង កុំ Check-in ទី​កន្លែង​ដែល​ខ្លួន​កំពុង​នៅ  ជា​ពិសេស​ផ្ទះ​តែម្តង។ អ្នក​ជំនាញ​បាន​ណែនាំ​ឲ្យ​បញ្ឈប់​ទម្លាប់ Check-in នេះ ពីព្រោះ​វា​ហាក់​ដូចជា​ការ​ផ្ដល់​សញ្ញា​ដល់​ជន​ខិលខូច​ឲ្យ​មក​រក​ម្ចាស់​ខ្លួន។

ម្យ៉ាងទៀត​ដែល​គួរ​ចៀសវាង​ធ្វើដែរ គឺ​បង្ហាញ​ពី​គម្រោង​ដើរលេង ព្រោះ​ដូចជាការ​ផ្ដល់​ដំណឹង​ដល់​ចោរអ៊ីចឹង!

ប្រែសម្រួល៖ សន្យា

ប្រភព៖ Lifewire

ចុចអាន៖ជំនាញ​ទំនាក់ទំនង៖ ចំណេះ​ដែល​យើង​អាច​រៀន​ពី​មនុស្ស​អំនួត

ចុចអាន៖តិចនិក​ទាក់ទាញ​ភ្ញៀវ​ឲ្យ​ចូលចិត្ត​ហាង​កាហ្វេ​របស់​យើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ពល​ករ​ថៃ​៦នាក់​ ដែល​ប៉ុន​ប៉ង​ឆ្លង​ដែន​​មក​ធ្វើការ​នៅ​កម្ពុជា​ត្រូវ​ប៉ូលិស​ថៃបាន​ចា​ប់​ខ្លួន​

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ប៉ែន បូណា ប្រាប់ឱ្យរដ្ឋាភិបាលថៃប្រញាប់ដោះស្រាយរឿងអាស្រូវដ៏ស្អុយអសោចក្នុងផ្ទះរបស់ខ្លួនហើយបញ្ឈប់វប្បធម៌លាបពណ៌កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី​អប់រំ​លើក​ទឹក​ចិត្ត​គ្រូ​ និង ​សិស្ស​ត្រូវ​តែ​ចេះ​ប្រើ Ai ដើម្បី​លើក​កម្ពស់​គុណភាពការរៀន និង​ការ​បង្រៀន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ​ស្នើ​ក្រុម​ហ៊ុន​ទទួល​ពលករ​ខ្មែរ ​ត្រឡប់​មក​ពី​ថៃ​ឱ្យ​ចូលធ្វើការ មាន​ការ​យោគយល់​និង​ការ​អត់ធ្មត់ខ្ពស់

កីឡា៣ ម៉ោង មុន

តើការប្រកួតនៅម៉ាឡេស៊ី រិទ្ធី គីងកុង អាចដណ្តើមយកខ្សែក្រវ៉ាត់ពីដៃគូប្រកួតខ្លួនបានដែរ ឬទេ? ជួបគ្នាឆាប់ៗនេះ!

កងការពារអាកាស
ព័ត៌មានជាតិ៥ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

យោធាឈុតខ្មៅថៃ ឃាត់ខ្លួនពលករខ្មែរ៣៦នាក់ ដោយចោទថា លួចឆ្លងដែនខុសច្បាប់

សន្តិសុខសង្គម១០ ម៉ោង មុន

ព័ត៌មានបឋម ៖ ប្រទះឃើញសពបុរសម្នាក់ រួមជាមួយដំបងឈើប្រឡាក់ឈាម ក្នុងចំណុចដីឡូត៍ ១ កន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

Sokha Hotels

ព័ត៌មានពេញនិយម