អាថ៌កំបាំង​នៃក្លិនដ៏ខ្លាំងពិបាកទ្រាំពីគ្រាប់ធញ្ញជាតិ Cumin ប្រើក្នុងម្ហូបឥណ្ឌា – Kampuchea Thmey Daily
Connect with us

KPT+

អាថ៌កំបាំង​នៃក្លិនដ៏ខ្លាំងពិបាកទ្រាំពីគ្រាប់ធញ្ញជាតិ Cumin ប្រើក្នុងម្ហូបឥណ្ឌា

Published

on

អត្ថប្រយោជន៍សុខភាព ៩ យ៉ាងដ៏ មានឥទ្ធិពលរបស់គ្រាប់ធញ្ញជាតិ Cumin ជាគ្រឿងទេសនៃ​អាហារមកពីតំបន់ មេឌីទែរ៉ាណេ មជ្ឈឹមបូព៌ា និងឥណ្ឌា។

Cumin ផ្តល់នូវរសជាតិប្លែកនិងក្លិនដ៏ខ្លាំង រកឃើញ​នៅភោជនីដ្ឋាន​ម្ហូបឥណ្ឌា ណេប៉ាល់ អ៊ីតាលី ទួរគី បារាំង ម៉ូណាកូ និងអេស្ប៉ាញ។ អ្នកដែលមិនធ្លាប់ហូបមានអារម្មណ៍​ថា វាមានក្លិនសា ហើយ​ខ្ពើមរអើម ពេលខ្លះ ថែមទាំង​យល់ថា វានឹងនាំមកនូវក្លិនខ្លួន ដែលជាការយល់ខុស។

មិនត្រឹមជាអាហារ Cumin ត្រូវបានគេប្រើជាយូរមកហើយនៅក្នុងផ្នែកឱសថបុរាណ។

ការសិក្សាបែបទំនើបបានបញ្ជាក់ពីគុណប្រយោជន៍មួយចំនួននៃសុខភាពដែលត្រូវបានគេស្គាល់ជាទូទៅរួមមានការលើកកម្ពស់លទ្ធភាពនៃការរំលាយអាហារនិងកាត់បន្ថយការឆ្លងមេរោគដែលសំងំក្នុងអាហារណពោលគឺវា​បានសម្លាប់មេរោគទំាងនោះ ទោះជាអាហារឆៅ។

អត្ថប្រយោជន៍ធំមួយទៀត​គឺការសម្រកខ្លាញ់ ធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងជាតិស្ករនិងកូឡេស្តេរ៉ុល។

ឧទាហរណ៍វាអាចបង្កើនសកម្មភាពរបស់អង់ស៊ីមដែលមានសក្តានុពលបង្កើនល្បឿននៃការរំលាយអាហារ ការពារក្រពះ ជួយបង្កើនការបញ្ចេញទឹកប្រមាត់ចេញពីថ្លើម រំលាយជាតិខ្លាញ់និងសារធាតុចិញ្ចឹមមួយចំនួននៅក្នុងពោះវៀន ការពារ​មហារីកព្រោះវៀនបាន ។

នៅក្នុងការស្រាវជ្រាវមួយអ្នកជំងឺ ៥៧ នាក់ដែលមានរោគសញ្ញានៃការឆាប់ខឹង (IBS) បានរាយការណ៍ថា មានអាការៈប្រសើរឡើងបន្ទាប់ពីលេបថ្នាំដែលប្រមូលផ្តុំពីគ្រាប់ Cumin (ប្រភព 3Trusted) ។

ជាសង្ខេបមកវិញ ដែលពិភពលោកបានទ្រាំដាក់អាហារដ៏ក្លិននេះ​ទៅក្នុងមករាប់រយឆ្នាំមកហើយ គឺវាមានអត្ថន័យពិតយើងប្រហែលមិនបានដឹង។ គេដឹងថា ម្សៅមើម Cuminមួយស្លាបព្រាកាហ្វេមានផ្ទុកជាតិដែក ១.៤ មីលីក្រាមឬស្មើនឹង ១៧.៥% នៃ RDI គាំទ្រដល់ការលូតលាស់សម្រាប់កុមារ និងស្ត្រីវ័យក្មេងដែលត្រូវការជាតិដែកបំផុតជំនួសឈាមរដូវដែលបាត់បង់៕

ប្រែសម្រួល៖ ស្រស់

ចុចអាន៖ មក​ដឹង​អត្ថប្រយោជន៍​អំបិល​ខ្មៅ ​ល្អ​ជាង​អំបិល​ធម្មតា​យ៉ាង​ម៉េច​ខ្លះ?

ចុចអាន៖ នៅ​សុខៗ​ ស្ត្រេ​ស​ដល់​ថ្នាក់​ពេលខ្លះ​ចង់​ស្អប់​ទាំង​អាជីព​ខ្លួនឯង​?

ចុច Like Facebook កម្ពុជាថ្មី

កីឡា3 mins ago

តើ​អ្នកលេង​គុន​ខ្មែរ​រូប​ណា​ដែល​អ្នកគាំទ្រ​ចង់ឃើញ​វ៉ៃ​នៅ ONE Super Series ឆ្នាំ​២០២១?

ព័ត៌មានជាតិ7 mins ago

តំណាង​ឯកឧត្តម ឌី វិជ្ជានាំយកអំណោយ​ជូនគ្រូបង្រៀន នឹងសិស្ស​​ស្រុកស្វាយជ្រុំ

ព័ត៌មានជាតិ34 mins ago

លោក​ អ៊ិត សំហេង៖​ ពលករ​ខ្មែរ​នៅ​ថៃ​ នៅតែ​បន្ត​លួចលាក់​ធ្វើដំណើរ​វិលត្រឡប់​មក​ស្រុកកំណើត​វិញ​

ព័ត៌មានជាតិ50 mins ago

ក្រុម​ការងារ​យុវជន ស.ស.យ.ក.​នាំ​យក​អំណោយ​ ឯកឧត្ដម ឌី វិជ្ជា និង​លោកជំទាវ ហ៊ុន​ ម៉ាណា ជូន​លោក​គ្រូអ្នក​គ្រូ និង​សិស្ស ២០០នាក់

ព័ត៌មានជាតិ52 mins ago

អំណោយ​សប្បុរស​ធម៌ជូន​អនុប្រធាន​ការិយាល័យ សុខុមាលភាព​សង្គម​ រងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ​

ព័ត៌មានពេញនិយម