Connect with us

KPT+

លាហើយ Comfort Zone ព្រោះខ្ញុំត្រូវការរីកចម្រើនឆ្ពោះទៅមុខ

បានផុស

នៅ

Comfort Zone ជាទីកន្លែងមួយដែលយើងចាត់ទុកថា ជា​ទី​ផ្ដល់​សេចក្ដីសុខ​ផ្លូវ​អារម្មណ៍​ពី​ការ​មិន​ហ៊ាន​ប្រឈម​នឹង​អ្វី​មួយ។ ជា​ទូទៅមនុស្សគ្រប់គ្នា​តែងតែត្រូវការភាព​សុខស្រួលទាំងផ្លូវចិត្តនិងផ្លូវកាយ ដោយមិនសូវចង់ដឹង ចង់​ឮ​ពីភាពតានតឹង ឬបញ្ហានោះទេ។ ប៉ុន្ដែពេលខ្លះអារម្មណ៍នៃសេចក្ដីសុខ​ដែលយើងចង់បានមកពី Comfort Zone វា​អាច​នឹង​បំផ្លាញ​បង្អាក់​សមត្ថភាព​ក្នុង​ខ្លួន​របស់​យើង​ដោយ​មិន​ដឹង​ខ្លួន។

តោះ! មកស្វែងយល់ថា ហេតុអ្វីយើងចាំបាច់ត្រូវដកខ្លួនចេញពី Comfort Zone?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលដែលយើងសម្រេចចិត្តថានឹងចាកចេញពី Comfort Zone បានន័យថា យើង​បាន​រៀន​ដោះស្រាយបញ្ហាមួយនៅក្នុងជីវិត គឺយើងបានសម្រចចិត្តផ្លាស់ប្ដូរខ្លួន​ឲ្យល្អប្រសើរជាងមុន។ ការបោះជំហានចេញពី comfort zone វាជាការដែលហ៊ានទទួលធ្វើអ្វីដែលពិបាក ហើយទទួលយកហានិភ័យ ហើយទាំងអស់នោះវាសុទ្ធតែជះឥទ្ធិពលយ៉ាងខ្លាំងដល់ផ្លូវអារម្មណ៍ រហូតដល់របៀបរបបរស់នៅរបស់យើង។

កាចាកចេញពី comfort zone មានន័យថា ការយកខ្លួនទៅសាកល្បងទៅនឹងទីកន្លែងថ្មី ព្រោះនៅពេលដែលយើងសាកល្បងអ្វីដែលថ្មី យើងនឹងបានដឹងថា យើងជាមនុស្សខ្លាំងខាងអ្វីមួយឲ្យប្រាកដ។ ប្រការនេះអាចឲ្យយើងមានឱកាសដុះខាត់ និងកែលម្អខ្លួន រហូតក្លាយអាចជាមនុស្សពូកែម្នាក់បាន។

ចំពោះ ភាពជាសហគ្រិនវិញ ដកខ្លួនចេញពី comfort zone គឺជាការបង្កើតការទុកចិត្តលើខ្លួនឯង រៀនដឹងពីដែនកំណត់នៃសមត្ថភាពរបស់ខ្លួន រៀនរកចំណុចដែលអាចរុញខ្លួនឯងឲ្យកាន់តែខ្លាំងជាងមុនថែមទៀត។

មិនថាយើងជានរណា ហើយធ្វើអ្វីឡើយ ឬមានវ័យកម្រិតណាទេ ការបំបែកខ្លួនឯងចេញពី Comfort Zone គឺជំហានដើម្បីរុញច្រានយើងឲ្យស្គាល់គ្រប់រសជាតិនៃជីវិត។ សាកចេញពី Comfort Zone ពេលនេះ ហើយមើលថា តើពិភពលោកនេះធំ និងមានរបស់អស្ចារ្យច្រើនកម្រិតណា?

ប្រែសម្រួល៖ សន្យា

ប្រភព៖ the balance careers

ចុចអាន៖ហេតុផលទាំង ៦ នៃពាក្យថា «ចង់ ជោគជ័យ​ត្រូវ​ហ៊ាន​ចេញពី COMFORT ZONE»

ចុចអាន៖៤ វិធី ដើម្បី​ជម្នះ​ភាព​ភ័យខ្លាច​ ដែល​យើង​ច្រើន​តែ​មើល​រំលង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

មន្ត្រីជាន់ខ្ពស់៖ ខេត្តកោះកុង ជាខេត្តគំរូដែលមានរថយន្តដឹកកម្មករមានលក្ខណៈបច្ចេកទេសល្អ ផាសុកភាព និងសុវត្ថិភាព

ព័ត៌មានជាតិ៣២ នាទីutes មុន

អាជ្ញាធរចុះគូសគំនូសកំណត់ចំណតរថយន្តមុខបេនឡាន និងមុខផ្សារច្បារអំពៅ

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាលរាជធានី កោះហៅម្ចាស់រថយន្តដែលចោទសមត្ថកិច្ចលួចម៉េមូរីក្នុងរថយន្តមកបំភ្លឺនៅថ្ងៃ​ទី២៧មករា

ព័ត៌មានជាតិ១ ម៉ោង មុន

មិត្តហ្វូនប្រគល់រង្វាន់ធំរថយន្ត Mazda 2 ស៊េរី 2024 ដល់អតិថិជនឈ្នះរង្វាន់ពីកម្មវិធី “បញ្ចូលកាត ៦០០០៛ មានឱកាសឈ្នះរង្វាន់”

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ្នកក្រុងបាងកក ២.៤លាននាក់ ត្រូវអាឡ័កស៊ីនិងកើតជំងឺផ្លូវដង្ហើម ដោយសារខ្យល់ពុល

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១៧ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ចរាចរណ៍២៣ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានជាតិ២៤ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

Sokha Hotels

ព័ត៌មានពេញនិយម