Connect with us

KPT+

អាថ៌កំបាំង​នៅ​ពី​ក្រោយ​ដំណើរការ( franchise) សិទ្ធិ​អាជីវកម្ម​ផ្ដាច់មុខ

បានផុស

នៅ

បី​ចំណុច​ខាងក្រោម​សុទ្ធ​សឹង​ជា​អ្វី​ដែល​ម្ចាស់​សិទ្ធិ​អាជីវកម្ម​ផ្ដាច់​មុខ​នានា ( Franchise)  មាន​ជា​​កង្វល់​រហូត​មក តែ​យើង​មិន​សូវ​ដឹង។

ម្ចាស់​ជំនួញ​ដែល​ទទួល​បាន​​សិទ្ធិ​ផ្ដាច់មុខ​បាន​ចែក​រំលែក​ទស្សនៈ​របស់​ពួកគេ​ ពន្យល់​ពី​ហេតុផល​និង​យុទ្ធសាស្ត្រ​រថា ធ្វើ​យ៉ាងណា​ទម្រាំ​ទទួល​បានជោគជ័យ។

១. អាទិភាព​នៃ​ការ​ចង់​បាន​សិទ្ធិ​ផ្ដាច់មុខ​ ត្រូវ​តែ​មាន​ទីតាំង​ល្អ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីតាំង​ល្អ​អាច​ជួយ​​​ឲ្យ​អាជីវកម្ម​ទទួល​បាន​ជោគជ័យ។ នេះ​ជា​ការ​ពិត​ ជា​ពិសេស​សម្រាប់​ភោជនីយដ្ឋាន​និង​អ្នក​លក់រាយ។ ពេលខ្លះ​គុណ​ប្រយោជន៍​​នេះ ​ជួយ​​បង្កើត​ជំនាញ​និង​ជំនួញ​ដល់​ម្ចាស់​អាជីវកម្ម។

ប៉ុន្តែ​មិនមែន​គ្រប់​ទី​តាំង​ល្អ ​សុទ្ធតែ​ធានា​ថាអាជីវកម្មនឹង​​ជោគជ័យ១០០​ភាគរយ​​​ឡើយ។ អ្នក​ជំនួញ​ឆ្នើម​បង្វែរ​ទីតាំង​ទាំងនេះ​ទៅក្នុងចំណុចឈ្នះ ពីលើ​ផលិតភាព​និង សេវាកម្មពិសេសដែលមាន​ស្រាប់​ទៀត​ទើបអាចដំណើរការ​រលូនទាំងព្រមបាន។

. ទាមទារ អ្នកជំនួញដែល​មាន​មនុស្ស​ពូកែៗមក​ធ្វើការ​ឲ្យ

ដើម្បី​ទទួល​បាន​លទ្ធផល ​ពួកគេ​ត្រូវ​តែ​រស់នៅ​ក្នុង​អាជីវកម្ម​របស់​ពួកគេ​ទាំង​ថ្ងៃ​យប់ ទាំងពេលបើក​និង​បិទ។ ដូច្នេះបើ​រកមិនបានបុគ្គលិក​ពូកែៗ​ឬចង់ សន្សំ​ប្រាក់ គេនឹង​ចាំបាច់ ត្រូវ​​ធ្វើអ្វីៗគ្រប់យ៉ាង ​តាម​ដែល​ខ្លួន​អាច​ធ្វើ​បាន។

ទោះយ៉ាងនេះក្តី ប៉ុន្តែ​មាន​មតិ​ខ្លះ​បានលើកឡើងថា អ្នក​ជំនួញ​កំពូល​ភាគច្រើន​ មិន​បាន​ខិតខំ​រហូត​ដល់គ្មានពេល​ដកដង្ហើម​ឡើយ ​ពួកគេ​​វិនិយោគ​ពេល​វេលា និងលុយកាក់ ​ដើម្បី​បង្វែរ​បុគ្គលិក​ទៅ​ជា​អ្នកដឹកនាំមករែកពុនជំនួស​។

៣.​មិនបាច់​ទទួល​ការ​សិក្សា​ខ្ពស់​ពេក​ក៏បាន

​ ម្ចាស់​អាជីវកម្មដែល​ទិញ​សិទ្ធិ​ផ្ដាច់​មុខ​ជា​ច្រើន ​មិន​បាច់​ត្រូវ​មាន​សញ្ញាប័ត្រ​មហាវិទ្យាល័យ​ពាណិជ្ជកម្ម​ឡើយ។

ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​របស់ Jersey Mike លោក Peter Cancro បាន​ទិញ​យីហោ​ដំបូងនៅ​ពេល​លោក​នៅ​រៀនវិទ្យាល័យ។​ ដើម្បី​ទទួល​បាន​ជោគជ័យ​សំខាន់​គឺ​រៀន​ពីប្រនមួយនោះ ដែលយើងចង់ទិញ​សិទ្ធិ​អាជីវកម្ម​ រៀនពីការប្រមូល​និយោជិក​ល្អ និងការយកបេះដូង​អតិថិជន​របស់​យើង។

៤. ​បទពិសោធន៍​អាជីវកម្ម​ច្រើន

មនុស្ស​ជា​ច្រើន​បាន​មក​ទិញ​សិទ្ធិ​ផ្ដាច់មុខ​ពី​ឧស្សាហកម្ម​ផ្សេងៗ​ដែលខ្លួនមិនដែលធ្វើពីមុនមក។ ​នោះជាការងារដែល​មាន​សម្ពាធ​ខ្ពស់ ​។ ជា​ការ​ពិត​អ្នក​ទិញ សិទ្ធិ​ផ្ដាច់មុខ​​ជាច្រើន​តស៊ូ​បានជោគជ័យ ដោយសារ​តែមាន​​បទពិសោធន៍​កន្លង​មក​ខ្លះជាកូនចៅគេ​ទៀត ។ ការទទួលសិទ្ធិផ្តាច់មុខមកយ៉ាងណា​ឲ្យ​បានជោគជ័យ ផ្ដោត​លើ​ការ​ប្រតិបត្តិ​ និងបទពិសោធន៍មិនមែ​នឲ្យ​តែមានលុយ គឺជោគជ័យ​ទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖គន្លឹះ​សំខាន់​ជា​រួម ៥ យ៉ាង​ដែល​អ្នក​ធ្វើ​អាជីវកម្ម​ប្រភេទ​ណា​ក៏​ត្រូវការ​ចាំបាច់

ចុចអាន៖វិធី ៤ យ៉ាង​ ដើម្បី​ធ្វើ​ឲ្យ​អាជីវកម្ម​អនឡាញ​កាន់តែ​រីក​ចម្រើន​ឡើង​

ចុចអាន៖ជំនាញសំខាន់៥ ដែល​អ្នកដឹកនាំ​ផ្នែក​​លក់​ត្រូវ​តែ​មាន​ជា​ចាំបាច់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លូវថ្មើរជើង ៖ រដ្ឋបាល​រាជធានីមិន​អនុញ្ញាត​ឱ្យ​ក្រាល​កន្ទេល លក់ដូរ​លើ​សួន​ច្បារ​ និង​ លើស្មៅទេ

សន្តិសុខសង្គម៨ ម៉ោង មុន

ចត​រថយន្តក្បែរផ្លូវរថភ្លើង​ទៅហូបបាយមួយភ្លែត​ ត្រូវរថភ្លើងបុករុញចូលផ្ទះ

សន្តិសុខសង្គម១០ ម៉ោង មុន

ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន

កីឡា១០ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បន្ត​ឈរ​កំពូល​តារាងរឹង​មាំ​ ដោយនាំ​មុខពិន្ទុ ភ្នំពេញក្រោន កាន់​តែ​ច្រើន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​ចំនួន​អ្នក​​​​ស្លាប់​ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា​កើនលើស​៣៣០០​នាក់

Sokha Hotels

ព័ត៌មានពេញនិយម