KPT+
សញ្ញាសម្ងាត់ជាតម្រុយថា មិត្តស្រីកំពុងតែបែកចិត្តអាចឈានដល់ការក្បត់ចិត្ត
មនុស្សប្រុសទោះមិនអាចបង្ហាញអារម្មណ៍ដូចមនុស្សស្រី តែគេក៏មានកូនចិត្តខ្លះ ខ្លាចមិត្តស្រីបោកប្រាស់ដែរ។ វាជាអារម្មណ៍ដ៏គួរឲ្យភ័យខ្លាច ប៉ុន្តែទោះខ្លាច អ្នកក៏ត្រូវប្រឈមដែរ។
នៅក្នុងអត្ថបទនេះគឺជាសញ្ញាចំនួន ៥ ដែលបង្ហាញថា មិត្តស្រីកំពុងតែចង់បែកពីអ្នកហើយ៖
១. ចាប់ផ្ដើមរំខានលែងយកចិត្តទុកដាក់
![](https://www.kampucheathmey.com/wp-content/uploads/2021/05/78281328-young-asian-couple-mad-at-each-other-in-their-home.jpg)
អ្នកតែងតែយកចិត្តទុកដាក់តែម្នាក់ឯង ហើយនិយាយរឿងដដែលៗទៅនាង តែសង្សារហាក់ដូចជាមិនបានស្ដាប់ឬមិនរវល់ជាមួយ។ បើនាងបោកប្រាស់អ្នក នាងនឹងរកវិធីផ្ដាច់ទំនាក់ទំនងតាមវិធីជាច្រើន ដើម្បីកុំឲ្យខ្លួនឯងមានកំហុស នៅពេលដែលនាងផ្ដាច់រឿងរ៉ាវជាមួយអ្នក។
យោងតាមអ្នកព្យាបាលរោគគ្រួសារ David Klow បាននិយាយថា “ ប្រសិនបើសកម្មភាពរបស់ដៃគូអ្នកចាប់ផ្ដើមផ្លាស់ប្ដូរ នោះវាអាចជាសញ្ញានៃភាពមិនស្មោះត្រង់មួយ ” ។
២. ស្លៀកពាក់និងតុបតែងខ្លួនជាងមុន
នៅសុខៗមិត្តស្រីរបស់អ្នក ស្រាប់តែយកចិត្តទុកដាក់ចំពោះរូបរាងនាងម្ដងទៀត ដោយកាលពីមុនតែងតែស្លៀកខោខោវប៊យពាក់អាវយឺត រួមទាំងមានសក់រញ៉េរញ៉ៃ។
លោក Jonathan Bennett ជាអ្នកផ្ដល់ប្រឹក្សាដែលមានការទទួលស្គាល់និងជាសហម្ចាស់នៃ Double Trust Dating និយាយថា ” ប្រសិនបើដៃគូចាប់ផ្ដើមប្ដូរម៉ូតសក់ភ្លាមៗ រីឯការតុបតែងខ្លួនក៏ប្រែប្លែកខុសពីមុន នោះមានន័យថា គេកំពុងចង់ទាក់ទាញបុរសថ្មី “ ។
៣. មិននាំអ្នកទៅណែនាំមិត្តភ័ក្ដិ
សញ្ញាមួយបង្ហាញថា មិត្តស្រីរបស់អ្នកកំពុងតែក្បត់ គឺនាងចាប់ផ្ដើមលែងនាំអ្នកទៅខាងក្រៅជួបជុំមិត្តដូចកាលពីមុនទៀត។ នាងចាប់ផ្ដើមផ្លាស់ប្ដូរ ដោយចំណាយពេលច្រើនជាមួយមិត្តភ័ក្ដិ ប៉ុន្តែទុកឲ្យអ្នកនៅតែឯង។
ទាំងនេះគឺជាសញ្ញាទាំងអស់ដែលបង្ហាញថា នាងកំពុងព្យាយាមចង់បែកពីអ្នក ដោយគ្មានទោសពៃរ៍អ្វីទាំងអស់។
៤. ចាប់ផ្ដើមនិយាយរឿងអនាគតតាមរបៀបផ្សេង
![](https://www.kampucheathmey.com/wp-content/uploads/2021/05/asian-couple-fight-over-money-7144-1410423327_490x294.jpg)
កាលមុននាងធ្លាប់និយាយពីអនាគតហើយប្រើពាក្យថា“ យើង” ប៉ុន្តែឥឡូវនាងបែរជានិយាយពីរឿងដែលនាងចង់ធ្វើតែម្នាក់ឯងវិញ។
នេះជារឿងមួយដែលនាងចាប់ផ្ដើមបញ្ចេញសញ្ញាអាក្រក់ៗ សម្រាប់អនាគតអ្នកទាំងពីរ។ ប្រសិនបើមិនប្រយ័ត្នប្រយែងនឹងទំនាក់ទំនងមួយនេះ អ្នកអាចក្លាយជាជនរងគ្រោះនឹងស្នេហា។
៥. រវល់តែជាមួយទូរស័ព្ទដៃ
![](https://www.kampucheathmey.com/wp-content/uploads/2021/05/wife-spying-phone-her-husband-while-man-sleeping-bed-home-asian-young-girl-check-suspension-boyfriend-phone-while-he-nap-bed_73740-322.jpg)
ជារឿងធម្មតាដែលមនុស្សគ្រប់គ្នាយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះទូរស័ព្ទរបស់ពួកគេ នាពេលបច្ចុប្បន្ននេះ។ ប៉ុន្តែប្រសិនបើមិត្តស្រីកំពុងរវល់ផ្ដោតអារម្មណ៍តែជាមួយទូរស័ព្ទ ហើយចាប់ផ្ដើមប្ដូរលេខកូដសម្ងាត់ ក្នុងបណ្ដាញសង្គម ឬឆ្លើយតបសារជាជាងនិយាយជាមួយអ្នក សូម្បីតែចូលបន្ទប់ទឹកពេលងូតទឹកក៏យកទៅតាម។
វាជាសញ្ញាមួយបង្ហាញថា មិនល្អចំពោះស្នេហារបស់អ្នក ហើយក៏ដល់ពេលដែលអ្នក ត្រូវសួរនាងពីរឿងនេះដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បែកគ្នាក្រោមហេតុផលអ្វីក៏ដោយ បើចង់កាត់ចិត្តបានលឿនស្រីៗគ្នាយើង គួរព្រមបណ្ដោយ
ចុចអាន៖សញ្ញាបង្ហាញថាបុរសដែលមានប្រពន្ធហើយចាប់ចិត្តស្រលាញ់យើង
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច