KPT+
សេដ្ឋីជេកម៉ាថា ចង់មានបាន ចូរកាត់ចោលចំណុចទំាងនេះបន្ទាន់
ការក្លាយជាអ្នកមាន មិនមែនព្រេងវាសនាទេ តែគឺជាការរួមបញ្ចូលគ្នា IQ កម្រិតវៃឆ្លាត វិន័យ ការច្នៃប្រឌិត ការផ្តោតអារម្មណ៍យកចិត្តទុកដាក់ ការវិភាគសិក្សាជានិច្ច ហ់ើយចុងក្រោយគឺការលះបង់។ នេះបើតាមការលើកឡើងរបស់សេដ្ឋីJack Ma។
ជម្រើសរបស់សេដ្ឋីអាលីបាបាគឺសាមញ្ញណាស់ លោកថាខំច្រើនយ៉ាងណាក៏ដោយ បើមិនឆ្លាតវៃ មិនច្នៃស្ថានការណ៍ មិនយកចិត្តទុកដាក់ មិនមានវិន័យគឺអសារបង់។
សកម្មភាពខ្លីៗខាងក្រោមនេះ បើនៅបន្តអនុវត្តគ្រប់គ្នានឹងមិនអាចក្លាយជាអ្នកមានបានឡើយ។ មានអ្វីខ្លះ?
ទីមួយ មិនប្រើគណិតវិទ្យាមូលដ្ឋានក្នុងការរស់នៅ

ការរកលុយគឺជាដំណើរការគណិតវិទ្យា។ ចំនួនទឹកប្រាក់ដែលគ្រប់គ្នា រកបានក្នុងមួយម៉ោងៗ នឹងត្រូវចំណាយមួយចំណែកទៅការហូបចុក ជ្រកកោន បង់ពន្ធហើយ បន្ទាប់ទុកខ្លះវិនិយោគរកប្រាក់ចំណេញបង្កើតជាចំណូល។ អ្នកដែលមិនធ្វើវិធីនេះ គឺជាអ្នកក្រ។ ពួកគេចាយអស់ៗនូវចំណូល បានន័យថាគ្មានចំណូល។
ទីពីរ សុខចិត្តសន្សំទុកក៏មិនយកទៅបង្កើនប្រាក់ចំណូល
នេះគឺជាភាពខុសគ្នាដ៏សំខាន់មួយរវាងមនុស្សដែលកំពុងធ្វើការសកម្ម ដើម្បីក្លាយជាអ្នកមាន និងអ្នកដែលព្យាយាមឲ្យខ្លួនឯង«មិនក្រ»។
ការសន្សំលុយជាផ្លូវរបស់វណ្ណៈកណ្តាលដែលអាចនឹងក្រភា្លមៗពេលណាគាត់មានបញ្ហា ឧទាហរណ៍គ្រោះថ្នាក់ឬុជម្ងឺ ប៉ុន្តែហើយទោះគ្មានអ្វីកើតឡើងក៏គ្មានថ្ងៃក្លាយជាមហាសេដ្ឋីបានដែរ។
មធ្យោបាយតែមួយគត់ដើម្បីក្លាយជាអ្នកមានគឺត្រូវរកប្រាក់បាន ហើយវិនិយោគវាបន្ត។ វាជាដំណើរការសាមញ្ញមួយបានន័យថា គ្រប់គ្នាត្រូវធ្វើការដើម្បីរកលុយ បន្ទាប់មកយកលុយនោះខ្លះ ទៅវិនិយោគក្នុងគំរោងផ្សេងទៀតដែលអាចបង្កើតលុយឡើងមកបន្ថែម។ គេធ្វើបែបនេះម្តងហើយម្តងទៀតទើបអាចក្លាយជាអ្នកមានទ្រព្យធនធានាសម្រាប់ជីវិតបាន។
ទីបី ការចំណាយដែលច្រើនជាងចំណូល

ប្រសិនបើចំណាយច្រើនជាងលុយដែលរកបានមក នោះមិនត្រឹមតែនក្លាយជាអ្នកមានទេ ទំនងជានឹងកាន់តែក្រឡើងៗ។ សម្រាប់ហេតុផលខ្លះ មនុស្សបច្ចុប្បន្ន យកចិត្តទុកដាក់ចំពោះការបង្ហាញសម្ភារៈ សម្រាប់ទទួលបានការសរសើរ។ ពួកគេបានព្យាយាមចាយវាយលើសពីអ្វីដែលខ្លួនរកបានដើម្បីបង្អួតអ្នកដទៃ ឬផ្គាប់ចិត្តរបស់ខ្លួនឯង។ការខ្ចីប្រាក់ដើម្បីទិញរបស់របរដែលតាមពិតមិនចាំបាច់ គឺជាសកម្មភាពអ្នកក្រ។
ទីបួន ការខ្វះវិន័យ
ការកសាងអ្វីៗគ្រប់យ៉ាងត្រូវការពេលវេលា ការតាំងចិត្ត និងវិន័យ។ភាពជោគជ័យគឺជាផលបូកនៃសកម្មភាពតូចតាច ដែលធ្វើឡើងវិញជារៀងរាល់ថ្ងៃក្នុងរយៈពេលយូរ មនុស្សគ្មានវិន័យ មិនដែលតស៊ូបានទេ។មនុស្សដែលមានវិន័យ គេអាចធ្វើអ្វីៗគ្រប់យ៉ាងទោះបីពួកគេមានអារម្មណ៍យ៉ាងណាក៏ដោយពួកគេបង្ខំខ្លួនឯងឲ្យបញ្ចប់វា។ ប្រសិនបើជាយើងមិនអាចធ្វើជាម្ចាស់នៃសកម្មភាពខ្លួនឯងបាន យើងចង់ឲ្យគេបង់ប្រាក់ហើយគ្រប់គ្រងជីវិតយើង? អញ្ចឹងយើងនឹងជោគជ័យ ឬក្លាយជាអ្នកមានដោយវិធីណា?
ទី៥ រង់ចាំសំណាង

បើយើងស្ថិតក្នុងចំណោមមនុស្សណាដែលគិតថា អ្នកផ្សេងៗជោគជ័យព្រោះតែពួកគេមានសំណាង យើងនឹងគ្មានថ្ងៃទៅណារួចក្រៅពីស្ថានភាពដដែលនេះទេ។ សំណាងគឺជាជំនឿ តែវាមិនមែនជាការសម្រេចចិត្តទេ។ អ្នកកំពុងមានសំណាងរួចហើយដែលអានប៉ះអត្ថបទនេះ ។ ចង់និយាយថាអ្នកណាដែលដឹងខ្លួនទាន់់ពេលឡើងវិញចាប់ផ្ដើម វិនិយោគ និងមានវិន័យចំពោះការចាយវាយអ្នកនោះនឹងមានបាន។
ទី៦ ចូលចិត្តឲ្យអ្នកដទៃជួលប្រើ
អ្នកក្រខ្លះ អាចលោតចូលវណ្ណៈកណ្តាលបាន ប្រសិនបើពួកគេមានឆន្ទៈ មានទេពកោសល្យ មានពិសោធន៍ និងទទួលបានប្រាក់ខែខ្ពស់។
វណ្ណៈកណ្តាល អាចមានស្ថានការណ៍រស់នៅប្រសើរឡើង អាស្រ័យលើជំនាញដែលពួកគេមាននិងឱកាសទទួលបានប្រាក់ខែច្រើន ប៉ុន្តែចូរចាំថា គ្មានអ្នកណាចាយលុយច្រើនៗមកជួលយើង ឲ្យធ្វើការងារស្រួលៗនោះទេ។អ្នកដែលទទួលបានប្រាក់ខែខ្ពស់ៗ គឺត្រូវបានគេជួលមកដើម្បីដោះស្រាយបញ្ហាធំ ៗ ឬដោះស្រាយបញ្ហាបុគ្គលិកផ្សេងរាប់រយនាក់ជំនួសគេ ឬចូលមករកលុយឲ្យគេ។ នេះគឺជាច្បាប់មួយក្នុងចំនោមច្បាប់នៃហ្គេមក្នុងពាណិជ្ជកម្ម ហើយត្រូវចាំថា យើងឆ្លាតប៉ុណ្ណាក៏ដោយ យើងមានតែ មានតែ ២៤ ម៉ោងក្នុងមួយថ្ងៃប៉ុណ្ណោះ ហើយយើងលក់អស់៨ម៉ោងដែលជាម៉ោងសកម្មបំផុតនោះឲ្យទៅគេទៅហើយ បើលុយដែលយើងរកមកនោះ មិនបានវិនិយោគបន្ថែមទេនៅពេលដែលយើងឈឺឬចាស់ យើងនឹងប្រឈមមុខការលំបាកវិញ។ ចំណែកការក្លាយជាអ្នកមានគឺគ្មានផ្លូវទេ៕
ប្រែសម្រួល៖ ចម្រើនតារា
ចុចអាន៖តើ Jack Ma កំពុងនៅឯណា? ពេលនេះ ក្រុមហ៊ុន Alibaba ចេញមុខបញ្ជាក់
ចុចអាន៖៣ ម៉ាត់របស់ Jack Ma ជំរុញសហគ្រិននានាទទួលផលល្អក្នុងអាជីវកម្ម

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ