KPT+
កុំចេះតែវាយ ស្រែកដាក់កូន ប្រយ័ត្នស្ដាយក្រោយ ព្រោះហេតុផលនេះ
ការសិក្សារកឃើញថាការអប់រំកូនបានល្អ ជួយឲ្យកូនមានសុខភាពល្អ។ ការណ៍នេះសម្ដៅសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត។ ដឹងថាម៉ាក់ប៉ាមួយចំនួន ទំនងជាចៀសមិនផុតពីវាយកូន ឬស្រែកដាក់កូននោះទេ ពេលកូនធ្វើខុស ឬមិនស្កាប់បង្គាប់ណាមួយនោះ។
យ៉ាងណា តាមការសិក្សាស្រាវជ្រាវបានរកឃើញថាការវាយកូន ឬស្រែកដាក់កូនមិនមែនជាជម្រើសល្អក្នុងការអប់រំណែនាំកូននោះទេ អាចធ្វើឲ្យកូនមានរបួស ឬជួបបញ្ហាសតិអារម្មណ៍ក្នុងរយៈពេលវែងទៀតផង។ ហេតុអ្វី? ខាងក្រោមនេះនឹងពន្យល់គ្នាយើងឲ្យបានដឹងពីហេតុផលមួយចំនួន។
១. ដូចបង្រៀនកូនឲ្យចេះប្រើហិង្សា
បើប៉ាម៉ាក់វាយកូន ឬស្រែកគំហកដាក់កូន នោះដូចជាបង្រៀនកូនឲ្យចេះប្រើអំពើហិង្សា ឬមានចរិតឆេវឆាវអ៊ីចឹងដែរ។ ជាការណែនាំ ប៉ាម៉ាក់មិនគួរប្រើទណ្ឌកម្មដោយការវាយកូន ឬស្រែកដាក់កូន ពេលកូនធ្វើខុស ឬមានអាកប្បកិរិយាមិនល្អណាមួយនោះទេ ធ្វើដូចនេះអាចនឹងធ្វើឲ្យកូនកាន់តែឆេវឆាវ ឬមានកំហឹងទៅវិញ។ ជំនួសមកវិញ ប៉ាម៉ាក់គួរបង្រៀនកូនឲ្យចេះគ្រប់គ្រងអារម្មណ៍ និងមានការទទួលខុសត្រូវ ទៅតាមអាយុរបស់កូន។
ការសិក្សារកឃើញទៀតថាកូនៗដែលទទួលអំពើហិង្សាពីឪពុកម្ដាយកាន់តែច្រើន កូនៗទាំងនោះមានអាកប្បកិរិយាមិនល្អកាន់តែខ្ពស់ដែរ។ ក្រៅពីនេះ ក៏អាចធ្វើឲ្យទំនាក់ទំនងរវាងប៉ាម៉ាក់នឹងកូនមានបញ្ហាទៅវិញ។ ដូចគ្នាដែរ ពេលយើងវាយ ឬស្រែកដាក់កូននៅពេលយើងខឹងកូនធ្វើខុសអ្វីមួយ នោះកូនអាចគិតថាខ្លួនគេក៏អាចវាយ ឬស្រែកដាក់អ្នកផ្សេងបានដែរ ពេលគេមានអារម្មណ៍ខឹងក្រោធ ឬមិនបានរបស់អ្វីដែលចង់បាន។
២. ស្នាមរបួសផ្លូវកាយ និងបញ្ញាស្មារតី
ការដាក់ទណ្ឌកូនដោយការវាយដំ អាចធ្វើឲ្យកូនមានរបួសបាន ពិសេសអូនៗមានអាយុក្រោម១៨ខែ ហើយស្នាមរបួសខ្លះអាចនៅដិតដាមជាប់រហូតក៏មាន និងអាចប៉ះពាល់ដល់ការលូតលាស់ផ្នែកបញ្ញាស្មារតីផងដែរ។ ការសិក្សាបញ្ជាក់ថា ក្មេងៗដែលឧស្សាហ៍ត្រូវប៉ាម៉ាក់វាយ មានផ្នែកពណ៌ប្រផេះក្នុងខួរក្បាលតិច ដែលផ្នែកនេះមាននាទីជួយដល់ការគ្រប់គ្រងខ្លួនឯង និងមានកម្រិតIQទាបជាងក្មេងធម្មតា។
ក្រៅពីរបួសផ្លូវកាយ ក្មេងទទួលអំពើហិង្សាពីប៉ាម៉ាក់នៅអាចមានរបួសផ្លូវចិត្តផងដែរ។ តាមការសិក្សាក្មេងៗដែលត្រូវប៉ាម៉ាក់វាយ ឬស្រែកគំហកដាក់ មានលេចចេញរោគសញ្ញាកើនឡើងកម្រិតអ័រម៉ូនtoxic stress ខ្ពស់។
៣. សុខភាពផ្លូវចិត្ត
ពាក្យសម្ដី ក៏អាចធ្វើមនុស្សយើងឈឺចាប់ដែរកុំថាឡើងមនុស្សចាស់ សូម្បីកូនក្មេងក៏ដោយ។ ស្រែកដាក់កូន ប្រើពាក្យប៉ះពាល់អារម្មណ៍កូន សុទ្ធតែមិនអាចមានប្រសិទ្ធភាពអប់រំកូននោះទេ តែវាដូចធ្វើបាបកូនទៅវិញ។
ប៉ាម៉ាក់ដែលតែប្រើពាក្យធ្ងន់ៗប្រដៅ ណែនាំកូន គឺអាចនាំឲ្យកូនមានអាកប្បកិរិយាមិនល្អ និងមានបញ្ហាផ្លូវចិត្ត និងពេលធំឡើងកូនអាចចេញរោគសញ្ញាជំងឺបាក់ទឹកចិត្តទៅវិញ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ៥ ចំណុច ដោះស្រាយភាពតានតឹងរបស់កុមារ ក្នុងពេលផ្ទុះកូវីដ-១៩
ចុចអាន៖ ទោះមិនប្រើដៃប្រើជើង ឬរំពាត់ ក៏អាចចិញ្ចឹមកូនឲ្យមានចរិតល្អបានជាមួយតិចនិកនេះ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ