KPT+
ហេតុអ្វីមនុស្សជាច្រើនប្រើជីវិតខុសព្រោះរត់តាមភាពលោភលន់?
ពាក្យមួយឃ្លារបស់ទស្សនវិទូអេហ្សីបប្រាប់មកអ្នកជំនាន់ក្រោយគេថា “ មិនមែនឲ្យភ្លឺរលោងសុទ្ធតែជាមាសសុទ្ធទេ” ហើយលោកពន្យល់ទៀតថា «ភាពលោភលន់» បានលួចឆក់បំបាត់ចោលសម្បត្តិដ៏ស្រស់ស្អាតនៃជីវិតមនុស្សជាច្រើន នោះគឺជា សុភមង្គល ។
ចង់រក្សាសុភមង្គលសូមគិតរឿងទាំងនេះ៖
១. កុំឲ្យតម្លៃទៅលើទ្រព្យសម្បត្តិហួសហេតុពេក

លុយផ្ដល់ឲ្យយើងនូវអំណាចទទួលបានភ្លាមៗនូវគ្រប់យ៉ាងដែលគេដាក់លក់។ មានលុយកាន់តែច្រើន ក៏អាចទិញបានកាន់តែច្រើនដូចគ្នា។ តែចៃដន្យមានកាន់តែច្រើន កាន់តែចង់បានទៀត។ នេះជាចរិតមនុស្សភាគច្រើនដែលប្ដូរសុភមង្គលពិត រើសយករបស់ដែលគ្មានប្រយោជន៍ ហើយបញ្ចប់លទ្ធផលជីវិតដោយភាពលិចលង់ នៅក្នុងការចង់ឈ្នះចាញ់ពីបុគ្គលដែលគេឈ្នានីស។
២. ចូរវាយតម្លៃខ្ពស់ចំពោះអ្វីដែលយើងមានមិនមែនអ្វីដែលយើងចង់បានទេ
តើយើងយល់ថាខ្លួនឯងចង់បានអ្វីឲ្យប្រាកដ?
បើមនុស្សគ្រប់គ្នាយល់ថា លុយគ្រាន់តែជាក្រដាសគ្មានជីវិត ជានិមិត្តរូបនៃការចង់បាន មិនមែនត្រូវការ ហើយក៏កុំដាក់តម្លៃលើក្រដាសនោះពេក ។
ឈប់ស្វែងរកអ្វីដែលមិនបានផ្ដល់ឲ្យ ត្រឡប់មកវិញហើយចាប់ផ្ដើមដាក់កិច្ចខិតខំប្រឹងប្រែង ដើម្បីបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកដែលនៅជុំវិញខ្លួនឯង។ បើកភ្នែករបស់យើង នោះនឹងមើលឃើញសម្រស់នៅក្នុងពិភពលោកនេះមិនខាន។ កុំមើលតែជ្រុងម្ខាង ហើយវាយតំលៃជារួម ត្រូវរក្សាចិត្តទូលាយមិនផ្អៀងផ្អង់ទៅខាងណា ទើបអ្នកមានសុភមង្គលពិតកើតឡើងក្នុងជិវិតដូចគ្នា។
៣. ប្រាថ្នាចង់ការរស់នៅដែលល្អល្មមចងចាំ តែមិនមែនលុយ

ដើម្បីអនុវត្តវិធីរីករាយក្នុងជីវិត ត្រូវបញ្ឈប់ការប្រើប្រាស់ដោយឥតប្រយោជន៍ ទៅលើរបស់ដែលមិនត្រូវការ។ ដូចជាទូរស័ព្ទថ្មីទាំងដែលខ្លួនឯងមានប្រើរួចទៅហើយ តែចង់ឡូយឆាយតាមគេតាមឯង ក្នុងសង្គមស៊ីវិល័យនេះ។ អ្វីដែលយើងត្រូវការ គឺចេញទៅខាងក្រៅមើលពិភពលោកនេះ ដោយផ្ទាល់ភ្នែកទាំងគូរបស់យើង ឬជជែកផ្ទាល់ទល់មុខនឹងមនុស្សដ៏សំខាន់។ គ្រប់យ៉ាងលើលោកនេះសុទ្ធតែជារបស់ក្រៅកាយ មានតែខ្លួនយើងទេដែលទៅវិញតាមរូបកាយនេះ។
ចិត្តមួយទៀតដែលមនុស្សត្រូវការ គឺអាផាតមិនធំជាងនេះ ឬផ្ទះធំជាងនេះ។ អ្វីដែលយើងត្រូវការគឺត្រូវកោតសរសើរចំពោះខ្លួនឯង ដែលមានដំបូលជ្រក មានអាហារញុំា មានគ្រែកក់ក្ដៅសម្រាប់គេង មានទូរទឹកកកពេញដោយរបស់ញុំា និងមានកន្លែងសម្រាប់ហៅទៅផ្ទះ នៅពេលយើងមានអារម្មណ៍ថាហត់នឿយគ្រប់យ៉ាង។
ហត់នឿយនៅពេលប្រណាំងប្រជែងនៅទីក្រុងដ៏អស្ចារ្យនេះមែនទេ?

ត្រលប់ទៅផ្ទះរបស់យើង ដែលមានអ្នកមានគុណទាំងពីរចាំមើលផ្លូវគ្រប់ពេល។ បន្ទាប់មកដេកចងអង្រឹងក្រោមដើមស្វាយ អានសៀវភៅ ស្រូបយកក្លិនផ្អែមនៃខ្យល់ ឬក្លិនទឹកភ្លៀង ស្ដាប់សំឡេងសើចរបស់ក្មេងៗក្នុងភូមិជាប់របង គឺជាថ្នាំទិព្វដែលមិនអាចមានថ្នាំណាជំនួសបាន។ គ្រប់យ៉ាងទាំងអស់នេះសុទ្ធតែប្រាក់មិនអាចទិញបាន។
អ្នកមានពិតប្រាកដមិនមែនជាអ្នកដែលមានលុយរាប់លានដុល្លារ ឡានដប់ និងដីរាប់ហិចតាទេ។ អ្នកមានពិតប្រាកដ បានបើកភ្នែករបស់ពួកគេទៅរកភាពសម្បូរបែបនៃជីវិត ហើយហួសពីទ្រព្យសម្បត្តិដែលមិនអាចយកទៅតាមខ្លួនបាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ពេលជីវិតក្លាយជាអ្នកមាន ការប្រែប្រួលទាំង ៦ នេះនឹងកើតឡើង

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ