KPT+
អ្វីដែលនារីៗចង់បានពីបុរសជាដៃគូ មិនមែនស្នេហាមួយមុខតែជាមនុស្សម្នាក់…
ជាមនុស្សម្នាក់ដែលស្រលាញ់នាង មិនមែនស្នេហាបែបទទឹងទិសគ្មានហេតុផល ប៉ុន្តែជីវិតមិនតែងតែផ្ដល់ឲ្យនូវអ្វីគ្រប់យ៉ាងដែលអ្នកចង់បានទេ។ នោះហើយជាមូលហេតុសំខាន់សម្រាប់អ្នក ក្នុងការឲ្យតម្លៃទៅលើអ្វីដែលមាន និងត្រូវរៀនដោះស្រាយបញ្ហានៃមហិច្ឆតាខ្លួន។
ត្រូវចងចាំថាស្នេហាគឺការរើសយកមានក្ដីសុខព្រមគ្នា មិនបានធ្វើតែម្ខាង ឯម្ខាងទៀតជាតួឯក។ ស្នេហាគ្មានពាក្យឡើយ រាជបុត្រ និង ម្ចាស់ក្សត្រី គ្រប់គ្នាគឺជារាស្ត្រសាមញ្ញ រស់នៅច្នៃគ្នាទៅវិញទៅមក។
ទោះយ៉ាងណា មានរឿងខ្លះៗដែលនារីម្នាក់ៗសក្ដិសមនឹងទទួលបានពីបុរសជាគូខ្លាំងបំផុត មិនមែនត្រឹមស្នេហាមួយមុខ ។
១. ឥទ្ធិពលជាវិជ្ជមានដល់ជីវិតរបស់នាង

ជាការពិតក្នុងទំនាក់ទំនងណាមួយ មុនសេពគប់នរណាម្នាក់ ខាងនារីសមនឹងទទួលបានពីបុរស ដែលបានបន្ថែមតម្លៃដល់ជីវិតរបស់នាង។ មិនមែនជាមនុស្សដែលម្ដងមក ម្ដងទៅក្នុងជីវិតនាងដូចអំពិលអំពែកនោះទេ។ ស្រលាញ់គ្នាត្រូវសប្បាយតាំងពីដំបូង មិនមែនបើកឆាកភ្លាមនាំភ្លើងចូលខាងក្នុងឲ្យម្នាក់ណាទេ។
២. បុរសដែលនឹកនាងពេលណាដែលមិននៅជិតគ្នា

គាត់គួរតែជាមនុស្សម្នាក់ ដែលតែងតែប្រាថ្នាចង់បានវត្តមានរបស់នាងនៅជុំវិញខ្លួន និងតែងចង់នៅក្បែរនាងជានិច្ច ពេលដែលនាងមានបញ្ហាឬរឿងអ្វីមួយ។
៣. បុរសម្នាក់ដែលតែងតែយកចិត្តទុកដាក់ព្យាបាលនាង
បុរសម្នាក់នោះគួរតែព្យាបាលនាងដោយយកចិត្តទុកដាក់បំផុត។ ហើយគាត់គួរតែគោរពនាងនិងស្រឡាញ់នាងឲ្យអស់ពីសមត្ថភាព។ បុរសមិនគួរធ្វេសប្រហែសនឹងវិធីដែលគេប្រាស្រ័យទាក់ទងជាមួយនាងទេ គាត់គួរតែប្រព្រឹត្តខ្លួនឯង ជាបុរសសុភាពរាបសាជានិច្ច។
៤. បុរសដែលធ្វើឲ្យនាងកាន់តែប្រសើរ

នាងសមនឹងនៅជាមួយបុរសម្នាក់ ដែលអាចធ្វើឲ្យនាងក្លាយជាមនុស្សល្អប្រសើរជាងមុន ទាំងចំណេះដឹងនិងជំនាញផ្សេងៗ។ គាត់គួរតែជាមនុស្សប្រុសដែលលើកទឹកចិត្តឲ្យនាងចេះកែលំអចំណុចខ្វះខាត មិនមែនជំរុញធ្វើរឿងមិនគប្បីណាមួយ ហើយនាងក៏ត្រូវជាមនុស្សពូកែសម្រាប់គាត់និងសម្រាប់ខ្លួននាង។
៥. បុរសដែលធ្វើដូចគាត់ចង់បាននាងពិតមែន
នាងសមនឹងនៅជាមួយបុរសម្នាក់ដែលធ្វើសកម្មភាពដូចដែលគាត់ចង់បាននាងពិតៗ។ មិនមែនក្លែងបន្លំឬនិយាយឲ្យរួចតែមាត់ បានតែពីដំបូងឡើយ។ គាត់គួរតែជាបុរសម្នាក់ដែលព្យាយាមធ្វើឲ្យនារីម្នាក់នោះ ជាមនុស្សស្រីដែលក្លាហាន ហើយមើលថែការពាររក្សានាងនៅក្នុងជីវិតរបស់គាត់ ដូចដែលធ្លាប់និយាយកន្លងមក។
៦. បុរសម្នាក់ដែលនិយាយរឿងអនាគតជាមួយនាង

បុរសម្នាក់ដែលចេះគិតគូនិងបានរៀបចំផែនការនាពេលអនាគតជាមួយនាង គឺពិតជាអ្វីដែលនារីគួរចង់បាននិងមានមោទនភាពជាមួយ ហើយនាងក៏មិនខ្លាចក្នុងការលះបង់ពេលវេលា ដើរទៅមុខជាមួយគ្នាដែរ។
៧ បុរសដែលឈរនៅកណ្ដាលគ្រប់រឿង
ស្នេហាអាចថាងប់ងុលពីដំបូង ពេលស្រលាញ់ទោះម្ខាងខុសក៏មិនមិនសូវឃើញឬឃើញហើយហីៗ។ តែពេលបានចាប់ផ្ដើម កំហុសតាំងគរដូចភ្នំ ហើយបន្ទោសគ្នាទៅវិញទៅមក។ មនុស្សស្រីមិនចង់បានបុរសគ្មានទំនួលខុសត្រូវបែបនេះ មកធ្វើជាឪពុកកូនគេទេ។ បុរសល្អត្រូវតែគោរពគ្រួសារខ្លួនឯងនិងនាងដែរ មិនមែនស្រលាញ់ហើយភ្លេចអស់អ្នកធ្លាប់រាប់រកជាញាតិឡើយ។ បើចឹងដដែល មិនយូរបុរសនឹងភ្លេចនាងឬនាងអាចធុញនឹងបុរសវិញ ដែលសាងភាពមិនល្អមកកាន់នាង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖relrules
ចុចអាន៖ហេតុអ្វីមនុស្សជាច្រើនប្រើជីវិតខុសព្រោះរត់តាមភាពលោភលន់?
ចុចអាន៖៦ យ៉ាង ពង្រឹងទំនាក់ទំនងដៃគូកាន់តែជិតស្និទ្ធទ្វេគុណ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២០ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ