សេដ្ឋីៗនៅប្រទេស​អ្នកមានខ្លះ ចូលនិវត្តរ៍ខុសកន្លែងក៏ធ្វើឱ្យធ្លាក់ក្រវិញបាន – Kampuchea Thmey Daily
Connect with us

KPT+

សេដ្ឋីៗនៅប្រទេស​អ្នកមានខ្លះ ចូលនិវត្តរ៍ខុសកន្លែងក៏ធ្វើឱ្យធ្លាក់ក្រវិញបាន

Published

on

នេះជាប្រធានបទដ៏ចម្រូងចម្រាសសម្រាប់វណ្ណៈកណ្តាលនៅអាមេរិក។ យើង​អាចសិក្សាបាន​ពីការរស់នៅរបស់​ពួកអ្នក​ដែលសល់លុយច្រើន​ពេលចាស់ជរា ហើយ​ជ្រើសរើសកន្លែងចូលនិវត្តរ៍ខុស។

The Financial Times បានគណនា​ព័ត៌មាន​ខាងក្រោមនេះ ដើម្បីបង្ហាញ​ថា​តើទីតាំង​ណាខ្លះ​ដែល​មិនទាន់​ដល់ថ្ងៃ​ស្លាប់ផង អ្នកមានទំាងនោះចាយលុយអស់រលីងទៅហើយ។

ឧបមាថា សេដ្ឋីនោះមាន​លុយ​សម្រាប់ចាយចូលនិវត្តរ៍សរុប ១ លានដុល្លារអាមេរិក។ ជាមួយ​លុយនេះ​អ្នកខ្លះ​យល់ថា​គាត់ចាស់ហើយ​ធ្វើអ្វីក៏បាន។

ពិតអត់?

តាមការពិត​ប្រសិនបើយើង​រើសកន្លែង​ប្រើជីវិត​ចុងក្រោយខុសនៅពេលមាន​វ័យ​ ៦៥ ឆ្នាំលុយនោះ​អាច​នឹងអស់​មុនពេលចូលដល់វ័យ​៨០។

ចុម!ហើយកន្លែងណាដែលចាយ១លាន​អស់ក្នុងពេល១០ឆ្នាំ?នៅខាងក្រោមនេះ ជាកន្លែងដ៏ថ្លៃមិនសម​ជាមួយ​ការដេកចាយលុយចូលនិវត្តរ៍ទេ។

១. Hawaii កោះ​ហាវ៉ៃ លុយមួយលាន​ចាយបាន​ ១១ ឆ្នាំ ៨ ខែ ២០ ថ្ងៃ

2. California កាលីហ្វ័រញ៉ាចាយបាន​១៥ ឆ្នាំ ៥ ខែ ២៧ ថ្ងៃ

៣. New York ញូវយ៉កចាយបាន១៦ ឆ្នាំ ៣ ខែ ២២ ថ្ងៃ

4. Alaska អាឡាស្កាចាយបាន ១៦ ឆ្នាំ ៨ ខែ ៦ ថ្ងៃ

៥. Marylandម៉ារីលែនចាយបាន ១៦ ឆ្នាំ ៨ ខែ ២៩ ថ្ងៃ

ចំណែក​ខាងក្រោម​នេះ​ជាទីតំាង​ផ្សេងដែល​លុយមួយលាន​នឹងអាចចាយបានយូរជាង។

១ Mississippi:មីស៊ីស៊ីពីមួយលានដុល្លារ​ចាយបាន​ ២៥ ឆ្នាំ ១១ ខែ ៣០ ថ្ងៃ

២. Oklahomaអូក្លាហូម៉ាមួយលាន​ដុល្លារ២៤ ឆ្នាំ ៨ ខែ ២៤ ថ្ងៃ

៣Michigan: មីឈីហ្គែនមួយលាន​ដុល្លារ​ ២៤ ឆ្នាំ ៧ ខែ ១៤ ថ្ងៃ

៤. រដ្ឋ Arkansasចាយបាន ២៤ ឆ្នាំ ៧ ខែ ៤ ថ្ងៃ

៥. Alabama អាឡាបាម៉ាចាយបាន ២៤ ឆ្នាំ ៧ ខែ ៤ ថ្ងៃ

ពេលចូលនិវត្តរ៍យើងគិតទៅនៅឯណា?ទៅស្រែវិញ?

ប្រែសម្រួល៖ ចម្រើន​ តារា

ចុចអាន៖ ចង់​សងបំណុល​យ៉ាង​ណា ​ឲ្យ​បាន​លឿន?

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ24 mins ago

ជនជាតិ​ចិន​ម្នាក់​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​នៅមុន​កាស៊ីណូ​ផ្អើល​ក្រុងព្រះសីហនុ​

ព័ត៌មានជាតិ39 mins ago

ដើមឆ្នាំ​២០២១​នេះ ករណី​គ្រឿង ញៀន​នៅ​ខេត្ត​តា​កែវ​ហាក់​កំរើក​ឡើងវិញ​

ជីវិតកម្សាន្ដ50 mins ago

ពិតជា​មិនគួរ​ឲ្យ​ជឿ ក្មេងស្រី​ស្មូត​តាម​វត្ត​ក្លាយ​ជា​កំពូល​តារា​ចម្រៀង ចាប់​ដៃគូ​ជាមួយ ព្រាប សុវត្ថិ​

ព័ត៌មានជាតិ51 mins ago

ស្លាប់​៥​នាក់របួសធ្ងន់ស្រាល​១៤នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​កាលពីថ្ងៃ​ពុធ​ម្សិលមិញ​

ព័ត៌មានជាតិ1 hour ago

ជួសជុលជណ្តើរឡើងភ្នំត្បែង កម្ពស់​ជាង​​ ២០០​ ម៉ែត្រ នាំ​អ្នកទស្សនា ចម្ការ​ចេកដាច់​កន្ទុយភ្នែក

ព័ត៌មានពេញនិយម