Connect with us

KPT+

ចរិតលក្ខណៈវិជ្ជមាននិងអវិជ្ជមាននៃមនុស្សកើតខែកញ្ញា

បានផុស

នៅ

អ្នកកើតក្នុងខែកញ្ញាជា​មនុស្ស​ចូលចិត្ត​ជួយអ្នកដទៃ​ ព្រម​ទាំង​មាន​ទេពកោសល្យ​ក្នុង​ការ​ដោះស្រាយ​រឿងអាក្រក់​ទៅ​ជា​ល្អ​ប្រសើរ​។ គេ​ជា​មនុស្ស​ដែល​បោះ​ដៃទៅ​កាន់​មនុស្ស​ដែល​ត្រូវ​ការ​ជំនួយ​​ឲ្យ​អស់​ពី​សម្ថភាព​តាម​ដែល​អាច​ធ្វើបាន​។

Dating Thai Women Today - CRM Software Reviews, Videos, Demos & Webinars |  CRMSoftware.TV
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្សជំពូកនេះ មានហេតុផលណាស់ ហើយឧស្សាហ៍ព្យាយាម និងមានរបៀបរៀបរយ។ ជាអ្នកឯកទេសខាងយល់ចិត្ត ហើយមិនចេះខ្លាចក្នុងការអភិវឌ្ឍសមត្ថភាពដោយប្រើប្រាស់ភាពឧស្សាហ៍ព្យាយាម និងការធ្វើការមិនឈប់នោះទេ។

ជាប្រភេទមនុស្សដែលយកចិត្តទុកដាក់គ្រប់រឿង តែងតែចាប់អារម្មណ៍មិនថារឿងតូចបំផុតក៏ដោយ ។ ដោយសារតែ ខ្លួនជាប្រភេទមនុស្សដែលមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ទើបជារឿយៗ គេតែងរងគ្រោះដោយសារវា។

Premium Photo | Young handsome thai man exercising outdoors listening to  music in the park. copy space for text

កញ្ញាជាបុគ្គលម្នាក់មានចរិតរឹងមាំ ហើយចូលចិត្តការអភិរក្ស មានសណ្ដាប់ធ្នាប់ និងការអនុវត្តជាក់ស្តែងច្រើននៅក្នុងជីវិតប្រចាំថ្ងៃរបស់គេ។ ជីវិតគេ តែងតែមានការរៀបចំ ហើយសូម្បីតែពេលដែលគេស្ថិតនៅក្នុងស្ថានភាពវឹកវរក៏ដោយ ក៏គោលដៅ និងក្តីសុបិន្តនៅតែបន្ត និងមានការកំណត់យ៉ាងតឹងរឹងនៅក្នុងគំនិតរបស់ខ្លួន។ ប៉ុន្តែគេតែងខ្វល់ខ្វាយនិងបារម្ភច្រើន។

មួយវិញទៀត ដោយសារតែគេចូលចិត្តពាក់ព័ន្ធនឹងសង្គមច្រើន ហេតុនេះហើយភាគច្រើនប្រហែលជាគេចាប់យកអាជីពជាអ្នកនិពន្ធ អ្នកសារព័ត៌មាន ឬជាអ្នកវាយអត្ថបទ និងការងារដែលពាក់ព័ន្ធនឹងសង្គម។ បន្ថែមពីលើនេះ ដោយសារគេជាមនុស្សមានគំនិតច្នៃប្រឌិត មានសប្បុរសធម៌ បេះដូងកក់ក្តៅ ចេះលើកទឹកចិត្ត ទើបជាទូទៅគេ​ក្លាយជាមេក្រុមឬអ្នកគ្រប់គ្រង។

Thai Women | ThaiFriendly

មនុស្សគេនេះ អាចសម្របខ្លួនតាមកាលៈទេសៈបានល្អ ។ រីឯចំណុចខ្លាំងគឺ ស្មោះត្រង់ ចិត្តល្អ ឧស្សាហ៍ព្យាយាម និង ជួយអាសារអ្នកដទៃ។

បើនិយាយពីមនោសញ្ចេតនាស្នេហាវិញ គេជាមនុស្សស្រឡាញ់ងប់ងល់ មានភាពកក់ក្ដៅ ពូកែលើកទឹកចិត្តគូស្នេហ៍ មិនចូលចិត្តរករឿងរញ៉េរញ៉ៃ តែងតែទទួលយកគ្រប់យ៉ាងពីដៃគូ ពូកែ take care ផ្ដល់តម្លៃឲ្យគ្នា និងស្មោះត្រង់។ គេចង់បានតែម្យ៉ាងវិញពីមនុស្សជាទីស្រឡាញ់ គឺស្នេហាបែបប្រាកដប្រាជា ហើយកាន់ដៃគ្នារហូតដល់ចាស់។

Portrait Of A Handsome Chinese Young Man In Casual Suit Smiling And Looking  At Camera Confidently With Shanghai Bund Background Winter Fashion Cool  Young Man Lifestyle Stock Photo - Download Image Now -

ដោយឡែកចំណុចខ្សោយរបស់មនុស្សកើតខែកញ្ញាគឺ គេ​រមែង​ខ្វល់​លើ​បទពិសោធន៍​អវិជ្ជមាន​កាល​ពី​អតីត ហើយ​ចូលចិត្ត​ណាស់​យប់​ឡើង​គេង​គិត បញ្ឈរ​ភ្នែក​ពី​រឿង​មិន​អាច​ត្រឡប់។ គេ​ថប់​ទ្រូង ​ព្រោះ​កប់​អារម្មណ៍​ទាំង​វិជ្ជមាន​និង​អវិជ្ជមាន​ច្រើន​ពេក និង​មិន​មាន​អ្នក​ចែករំលែក​ជាមួយ។ ជួនកាលមានភាពខ្មាសអៀនច្រើន បារម្ភជ្រុលទៅលើរឿងគ្រប់យ៉ាង៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Bestie

ចុចអាន៖ មិនធ្លាប់ដឹងសោះ! អ្នកកើតខែកក្កដា ជាមនុស្សដែល…

ចុចអាន៖ តាមពិតមនុស្សកើតខែសីហា​ មានចរិតបែបនេះសោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៦ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម១៨ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៨ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៩ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម