KPT+
ចង់បានទំនាក់ទំនងល្អ ចៀសបានកុំនិយាយរឿងនេះ ទៅកាន់បុរសជាដៃគូ
ពាក្យសម្ដីអាចបំផ្លាញទំនាក់ទំនងណាមួយ ក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ បុរសខ្លះមានចរិតដូចជាកូនក្មេង វាពិបាកក្នុងការកសាងទំនាក់ទំនងជាមួយគេឡើងវិញណាស់។
ប៉ុន្តែបើអ្នកបានស្រលាញ់បុរសបែបនេះទៅហើយ គួរតែចៀសវាង និយាយរឿងខ្លះៗ ខាងក្រោមនេះ ទៅកាន់បុរសជាដៃគូ ៖
១. ជាកូនប្រុសរបស់សំណព្វចិត្តម៉ាក់
ស្រលាញ់មនុស្សប្រុសដែលចូលចិត្តរំអួយ នៅនែបនិត្យជាមួយម៉ាក់ គឺពិបាកណាស់ ហើយអ្នកមិនគួរនិយាយទៅកាន់គេថា ជាក្មេងប្រុសសំណព្វចិត្តម៉ាក់ឡើយ។ ទទួលយកការពិតនេះ ហើយកុំព្យាយាមផ្លាស់ប្ដូរគាត់។ ទោះយ៉ាងណា តើអ្នកត្រៀមខ្លួនសម្រាប់ទទួលយកគេហើយឬនៅ?
២. បង្ខំគេឲ្យនិយាយបន្ថែមពីអតីតកាលពីមុន
កុំបង្ខំមិត្តប្រុសឲ្យនិយាយពីទំនាក់ទំនងពីអតីតកាល ព្រោះវាជាការចង់ដឹងព័ត៌មានលំអិតបន្ថែមពីអតីតរបស់គេ។ រឿងអតិតអ្នកណាក៏មាន តែបើយើងចង់ដឹងជ្រុលពេកក៏មិនល្អដែរ ជាពិសេសទើបស្រលាញ់គ្នាថ្មីៗសោះ ដឹងរឿងខាងប្រុសអស់រលីញ។ ជៀសវាងនិយាយរឿងទាំងនេះ ជាពិសេសព័ត៌មានលម្អិតពីមនុស្សគេធ្លាប់ជិតស្និទ្ធ។
អ្នកមិនអាចយកឈ្នះបេះដូងរបស់គាត់ជាមួយសំណួរនេះឡើយ វាកាន់តែធ្វើឲ្យទំនាក់ទំនងរបស់អ្នកយ៉ាប់ជាងមុនទៅទៀត។ ភាពស្មោះត្រង់ ស្នាមញ្ឹមឥតកន្លែងបន្លំ ការស្រលាញ់ផ្ដល់ដោយឲ្យមិនមែនចង់ឈ្មះ នោះគឺក្ដីស្រលាញ់ដែលបុរសងាយចុះចាញ់។
៣. សួរសំណួរប្រៀបធៀប
ការដែលអ្នកសួរសំណួរឲ្យដៃគូវិនិច្ឆ័យទៅកាន់នារីណាម្នាក់ វាគឺជាការបំផ្លាញទំនាក់ទំនងជាច្រើន។ ខណៈពេលដែលមើលទៅហាក់ដូចជាសាមញ្ញ តែវាបានបង្កប់ទៅភាពច្រណែនក្នុងចិត្ត។ សំណួរទាំងនោះមាន “តើនាងស្អាតជាងខ្ញុំទេ?” ឬ “តើចង់ណាត់ជួបនាងទេ” ?
និយាយទៅគ្រប់មនុស្សស្រី គ្រាន់តែចង់ដឹងពីគំនិតរបស់ដៃគូ។ ប៉ុន្តែបើគាត់និយាយថា “ មែន” វានឹងដល់ទីបញ្ចប់។ បើគាត់និយាយថា “ ទេ” អ្នកនឹងគិតថាគាត់កំពុងព្យាយាមលាក់ការពិតពីអ្នក ហើយវាក៏ជាចុងបញ្ចប់នៃទំនាក់ទំនងដូចគ្នា។
៤. តើខ្ញុំគួរឲ្យស្រឡាញ់អត់?
គ្រប់ស្ត្រីតែងចង់បង្កើនទំនុកចិត្តនិងចង់ឲ្យខ្លួនឯងមានអារម្មណ៍ល្អ ក៏ងាកទៅសួរបុរសពីរូបរាងរបស់ពួកគេថា “ខ្ញុំស្អាតទេ? ឬ រូបរាងខ្ញុំយ៉ាងម៉េចដែរ” ? ជាច្រើនដងសាំញាំ។
ប្រសិនបើគាត់ពិតជាស្រឡាញ់អ្នក គាត់នឹងប្រាប់អ្នកពីរឿងទាំងអស់នោះ ដោយគ្មានសំណួររបស់អ្នកមកសួរ។
៥. ស្លៀកពាក់មិនសមរម្យ
បើអ្នកមិនចូលចិត្តរបៀបដែលបុរសជាដៃគូស្លៀកពាក់ កុំប្រាប់គាត់ពីវា។ អ្នកអាចដកសំលៀកបំពាក់ចាស់ៗគាត់ចេញ ហើយទិញរបស់ថ្មី ប្រសិនបើអ្នកទាំងពីររស់នៅជាមួយគ្នា។
បើមិនដូច្នោះទេ សូមព្យាយាមដើរផ្សារជាមួយគ្នារាល់ពេល ដែលគាត់ចង់ទិញសំលៀកបំពាក់។ ប៉ុន្តែបើអ្នកប្រាប់គាត់ថា គាត់មានរសនិយមម៉ូដមិនទាន់ទាន់សម័យ វាគឺគួរឲ្យខ្លាច ដែលអាចបំផ្លាញទំនាក់ទំនងរបស់អ្នកមិនខាន។ នេះក៏បង្ហាញថា អ្នកស្រលាញ់មនុស្សប្រុស លើការស្លៀកពាក់ហៃសូតែប៉ុណ្ណោះ។
៦. កុំនិយាយថាគេគ្មានថ្ងៃទទួលជោគជ័យ
កុំនិយាយថា “អ្នកជាបុរស អ្នកគួរតែក្លាហានមានទំនុកចិត្ត និងទទួលបានជោគជ័យ។ ឬ ” អ្នកគ្មានថ្ងៃដែលជោគជ័យទេ ព្រោះអ្នកកើតមកមិនមានសំណាង ” ។
ពាក្យជាន់ពន្លិចនេះ វាមិនត្រឹមតែធ្វើឲ្យខូចទំនាក់ទំនងប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឲ្យគាត់ជឿជាក់ថា គាត់ពិតជាគ្មានសំណាងពិតមែន។ គាំទ្រ លើកទឹកចិត្ត បំផុសគំនិត និងជួយគាត់ ប៉ុន្តែកុំបន្ទោសបន្ថែម។
៧. តើពេលណាទើបចាប់ផ្ដើមរកប្រាក់បានច្រើនជាងនេះ?
នេះគឺជាសំណួរដែលអ្នកគួរសួរខ្លួនឯងសិន។ ប្រសិនបើដៃគូឬប្ដីរបស់អ្នកមានប្រាក់ឈ្នួលទាប វាមិនមានន័យថា អ្នកមិនអាចស្រឡាញ់គាត់បានទេ។ យើងអាចបង្កើនប្រាក់ចំណូលរួមគ្នាបាន។ ការដែលយើងឈ្លោះគ្នារឿងប្រាក់ វានឹងនាំអ្នកទាំងពីរទៅកន្លែងមួយដែលគ្មានគ្នា។
ការកសាងទំនាក់ទំនងរឹងមាំ គឺមិនងាយស្រួលទេ។ វាសំខាន់ណាស់ ក្នុងការស្វែងយល់ពីដៃគូ គាំទ្រគាត់ ស្រឡាញ់គាត់ និងជួយគាត់ឲ្យមានសុភមង្គល។ស្នេហាមានទៅមានមកអត់មានអ្នកណាធ្វើតែម្ខាងបានឡើយកុំចង់កេងចំណេញអាងតែគេជាប្រុសខ្លួនជាស្រី។ បើស្រលាញ់គ្នាខំជាមួយគ្នា កុំរំពឹងតែខាងប្រុសរហូតភ្លេចខ្លួនខ្លួន តាំងគេទៅចោលយំរហេមរហាមបន្ទោសគេហើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្វីដែលនារីៗចង់បានពីបុរសជាដៃគូ មិនមែនស្នេហាមួយមុខតែជាមនុស្សម្នាក់…
ចុចអាន៖តើមានន័យយ៉ាងណានៅពេលខាងបុរសចាប់ផ្ដើមព្រងើយកន្តើយនឹងស្នេហា?
-
វប្បធម៌ ជំនឿ៥ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ ចេញកើតពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍១ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
តារាចម្រៀងម្នាក់ស្លាប់ ក្រោយចូលម៉ាស្សា៣ដងនៅហាងមួយក្នុងប្រទេស ថៃ
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ