KPT+
អាជីវកម្មល្អទាំងនេះ សហគ្រិនមិនបាច់មានថវិកាដល់៥ពាន់ដុល្លារក៏អាចផ្ដើមបាន
រាល់ការចាប់ផ្ដើមអាជីវកម្មតែងរងការបំភិតបំភ័យដោយករណីលុយមិនគ្រប់។ ការស្វែងរកដើមទុនមិនសំខាន់ស្មើមានគំនិតត្រឹមត្រូវនោះទេ។
ដឹងរបៀបចាប់ផ្ដើមអាជីវកម្មគឺគ្រាន់តែជាចំណុចចាប់ផ្ដើមប៉ុណ្ណោះ ព្រោះការបណ្ដាក់ទុនអាជីវកម្មដែលមានហានិភ័យទាបគួរតែមានតម្លៃផ្តើមថោកៗ អាចត្រឹម៥០០០ ដុល្លារឬតិចជាងនេះព្រោះបើមិនជោគជ័យយើងក៏មិនដួលទ្រេលដែរ។
ជាសំណាងល្អ មានអាជីវកម្មខ្នាតតូចជាច្រើនដែលសម័យកាលកូវីដនេះ យើងអាចចាប់ផ្តើមបាននឹងមិនធ្វើឱ្យខូចខាតលុយធំអ្វីឡើយ។
១ អ្នកថែក្មេងពេលថ្ងៃ

ម្ចាស់ទីតាំងថែទាំកុមារពេលថ្ងៃអាចមានត្រឹមទីតាំងសម្ភារៈចាំបាច់ៗ ដូចជា គ្រែក្មេង ពូក សម្ភារៈអនាម័យ សម្ភារៈលេងរបស់កុមារ ម៉ាស៊ីនត្រជាក់មួយ ។ល។ ចំណាយប្រមាណជា៣០០០ដុល្លារពេលចាប់ផ្តើម និងអាចទទួលបានចំណូលពី ១០០០ទៅទៅ ៣០០០ ដុល្លារក្នុងមួយខែប្រសិនទទួលកុមារបាន៣០នាក់។ ក្នុងនោះយើងអាចចំណាយតែ១២០០ដុល្លារលើបុគ្គលិក៦នាក់ នៅពេលចាប់ផ្តើម។ ជាទូទៅអាជីពនេះ ត្រូវការអាជ្ញាប័ណ្ណការ ធានារ៉ាប់រងនិងអ្នកថែទាំដែលមានការបណ្តុះបណ្តាល។
២ ភ្នាក់ងារអចលនៈទ្រព្យ

ប្រាក់ចំណូលរំពឹងទុក៖ ២០០០ ដុល្លារទៅ ១០០០០ ដុល្លារក្នុងមួយខែ
ដោយផ្អែកលើតំរូវការចាំបាច់និងពេញនិយមនាពេលបច្ចុប្បន្ន មុខងារនេះកំពុងពេញរកប្រាក់បានប្រសិនយើងបានចូលរៀនមានអាជ្ញាប័ណ្ណនិងមានទេពកោសល្យខាងវាយតម្លៃ ។លោកRhett Struve ជាម្ចាស់អចលនទ្រព្យរបស់Keller Williams បានចំណាយប្រហែល ១៥០០ ដុល្លារ ជាថ្លៃចាប់ផ្តើមក្រុមហ៊ុន រាប់បញ្ចូលទាំងវគ្គសិក្សាអាជ្ញាប័ណ្ណនិងថ្លៃទីភ្នាក់ងារ។ លោក Struve មានប្រសាសន៍ថា“ ក្រៅពីការចំណាយលើការកសាងខ្លួនឯងនៅលើទីផ្សារ និងមិនមានអ្វីច្រើនទៀតទេក្នុងនាមជាភ្នាក់ងារអចលនៈទ្រព្យ” ។
៣ អ្នកថតរូបឬវីដេអូ

មាន៥ពាន់ដុល្លារ នឹងមានសម្ភារៈថតមួយកំប្លេយ៉ាងប្រណីត។ ប្រាក់ចំណូលរំពឹងទុកពី ១៥០០ ដុល្លារទៅ ៣ ០០០ ដុល្លារក្នុងមួយខែៗ ដោយការចាប់ផ្តើមអាជីវកម្មថតរូបឬវីឌីអូ គឺត្រូវការបទពិសោធន៍ជាមួយរូបភាពដែលមានគុណភាពខ្ពស់។ ហើយអ៊ិនធើណែតគឺជាធនធានដ៏ល្អសម្រាប់វគ្គសិក្សាបន្ថែម និងព័ត៌មានអំពីសិល្បៈសោតទស្សន៍ក៏ដូចជាការស្វែងរកអតិថិជន។
លោក Slavik Boyechko ដែលជាម្ចាស់គេហទំព័រ Gear Dads គឺជាអ្នកថតវីដេអូម្នាក់ដែលរក្សាបាននូវភាពរីកចម្រើនតាមរយៈការលក់ឧបករណ៍វីដេអូសម្រាប់អ្នកជំនាញ។ លោកថាគ្រប់គ្នា មិនចាំបាច់ចាប់ផ្តើមការវិនិយោគដ៏ធំនោះទេ ពោល អាចជួលឧបករណ៍សម្រាប់ពេលចាប់ផ្តើមដូច្នេះអ្វីដែលអ្នកត្រូវការ គឺកុំព្យូទ័រល្អមួយ ដើរលឿន សម្រាប់កែសម្រួលរូបភាព នៅផ្ទះ។
៤ គ្រូបណ្តុះបណ្តាលផ្ទាល់ខ្លួន

អ្នកបង្ហាត់បង្រៀនជំនាញនានា កាន់តែមានលក្ខណៈផ្ទាល់ខ្លួនឡើង ហើយនាពេលឥឡូវព្រោះគ្រប់គ្នាពិបាកទៅសាលា។ យើងមិនបាច់មានលុយមួយរៀលទេ គ្រាន់តែចេះជំនាញអ្វីមួយច្បាស់ មានគរុកោសល្យបង្រៀនបន្តហើយចេះវិធីផ្សាយពីសេវាកម្មខ្លួនឯងនៅលើInternet។
គ្រូបណ្តុះបណ្តាលផ្ទាល់ខ្លួនជាច្រើនផ្តល់សេវាគ្រូបង្វឹកតាមអ៊ិនធើណេតនិងលក់វីដេអូរបៀបធ្វើលំហាត់ប្រាណនិងផែនការបរិភោគសម្រាប់សម្រកទំងន់។ល។ បានក្លាយជាក្រុមហ៊ុនដ៏ជោគជ័យរួចមកហើយនៅប្រទេសជាច្រើនលើលោក។
តួយ៉ាង ចន រ៉ូមនី ជាអ្នកបង្ហាត់ផ្នែកកាយសម្បទា និងជាស្ថាបនិកគេហទំព័រហាត់ប្រាណថាមនុស្សម្នាក់ៗត្រូវការសុខភាពហើយនេះជារឿងកាន់តែសំខាន់ទៅថ្ងៃខាងមុខ។លោកមានចំណូលពី៦០០០ទៅ១៥០០០ដុល្លារជារៀងរាល់ខែ៕
ប្រែសម្រួល៖ សុភា
ប្រភព៖ entrepreneur.com
ចុចអាន៖២យ៉ាង បង្ហាញពីមនុស្សដែលខ្លាំងលើវិស័យទំនាក់ទំនងសាធារណៈ
ចុចអាន៖សេដ្ឋីជេកម៉ាថា ចង់មានបាន ចូរកាត់ចោលចំណុចទំាងនេះបន្ទាន់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៣ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់