KPT+
សៀវភៅ ១៥ ក្បាលមានតម្លៃរាប់លានដុល្លារអាមេរិក
អាចនិយាយបានថា មិនមែនជារឿងចាប់អារម្មណ៍សម្រាប់ប្រិយមិត្តដែលមិនចូលចិត្តអានសៀវភៅ។ ប៉ុន្តែសម្រាប់ប្រិយមិត្តដែលនិយមអាន និងស្វែងរកទិញសៀវភៅជុំវិញពិភពលោកវិញ នេះជារឿងដ៏ភ្ជាក់ផ្អើលមួយដែលមិនធ្លាប់ដឹងទាល់តែសោះ។
អ្នកប្រាកដជាភ្ញាក់ផ្អើលនៅពេលអ្នកបានដឹងតម្លៃសៀវភៅទាំង១៥នេះ។ សៀវភៅខាងក្រោមនេះ តម្លៃរាប់លានដុល្លារអាមេរិក។ ហេតុអ្វីបានជាសៀវភៅទាំងអស់នេះ ថ្លៃរាប់លានដុល្លារ? មានអ្វីពិសេស?
ទាំងអស់នេះគឺជាសៀវភៅដែលមានភាពលេចធ្លោនិងមានតម្លៃថ្លៃបំផុតនៅក្នុងសេណារីយោពិភពលោក។
១៥. សៀវភៅរឿង Beedle and Bard

សៀវភៅនេះត្រូវបានគេស្គាល់ថា J.K.Rowling ដែលជាអ្នកនិពន្ធរឿង Harry Potter ជាអ្នកសរសេរឡើង។ រឿង Beedle និងBard ជារឿងនិទានដែលធ្វើការបោះពុម្ពឡើងតែចំនួនប្រាំពីរច្បាប់តែប៉ុណ្ណោះ ហើយរូបភាពដែលមានក្នុងសៀវភៅនោះ គឺគូរផ្ទាល់ដោយអ្នកនិពន្ធតែម្ដង។ គ្មានអ្វីត្រូវយល់នោះទេ តាមស្នាដៃរបស់គាត់ដែលធ្លាប់ សរសេររឿង Harry Potter កន្លងមក បើយកសាច់រឿងក្នុងសៀវភៅមួយនេះ ប្រហែលជាអាចជាថតចេញជាភាពយន្ដហូលីវូដ រកលុយបានរាប់រយលានឯណោះ។
សៀវភៅនេះលក់ក្នុងតម្លៃ ៣.៩៨ លានដុល្លារ (៤.៥ លានដុល្លារនៅឆ្នាំ ២០០៦)។
១៤. Rules of Basketball

Basketball គឺជាកីឡាមួយដែលមានប្រជាប្រិយបំផុតនៅលើពិភពលោក។ កីឡានេះត្រូវបានបង្កើតឡើងដោយ James Naismith ក្នុងឆ្នាំ ១៨៩១។ លោកជាគ្រូបង្វឹកនៅសកលវិទ្យាល័យមួយហើយគាត់ក៏បានចងក្រងសៀវភៅក្បួនច្បាប់ Basketball នេះឡើងដែលលក់ក្នុងតម្លៃ ៤.៣ លានដុល្លារ (៤.៧ លានដុល្លារក្នុងឆ្នាំ ២០១៦) ។
១៣. Biblia Pauperum

នេះគឺជាសៀវភៅមួយដែលបូកបញ្ចូលគ្នារវាងប្រវត្ដិសាស្រ្តសិល្បៈ និងព្រះគម្ពីរក្នុងសៀវភៅតែមួយ។ អ្នកនិពន្ធបានសរសេរឡើងអមជាមួយរូបភាពដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរសំខាន់ពីរនៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។ សៀវភៅនេះមានតម្លៃ ២.៤២ លានដុល្លារក្នុងខែតុលាឆ្នាំ ១៩៨៧។ សព្វថ្ងៃនេះមានតម្លៃប្រហែល ៥ លានដុល្លារ។ វាជាច្បាប់ចម្លងតែមួយគត់នៅសហរដ្ឋអាមេរិក។
១២. Traité des Arbres Fruitiers

លោក Henri-Louis Duhamel du Moncaeu ជាអ្នកវិទ្យាសាស្រ្ដបារាំងឈានមុខគេម្នាក់នៅគ្រានោះមុខវិជ្ជាសិក្សារបស់លោកគឺរូបវិទ្យាវិស្វកម្ម និងរុក្ខសាស្ត្រដែលលោកសរសេរពីច្បាប់ធម្មជាតិនិងដើមឈើហូបផ្លែ។ នៅឆ្នាំនោះលោកត្រូវបានស្នើដោយបណ្ឌិត្យសភាបារាំងឱ្យស៊ើបអង្កេតអំពីអ្វីដែលបណ្តាលឱ្យមានការបំផ្លាញរុក្ខជាតិដែលមានពណ៌ខៀវស្រងាត់នៅ Gatinais។ សៀវភៅនេះត្រូវបានលក់ក្នុងតម្លៃ ៤.៥ លានដុល្លារកាលពី ១០ ឆ្នាំមុនក្នុងឆ្នាំ ២០០៦។ សព្វថ្ងៃនេះមានតម្លៃប្រហែល ៥.៣ លានដុល្លារ។
១១. First Folio

លោក William Shakespeare ជាអ្នកសរសេរសៀវភៅនេះឡើងហើយក៏ជាសាច់រឿងដែលពេញទៅដោយភាពឈឺចាប់ទុក្ខសោកនាដកម្ម និងមានបែបកំប្លែងនៅក្នុងនោះផងដែរ។ សៀវភៅនេះរកប្រាក់ចំណូលបានតែ ១.២ អឺរ៉ូក្នុងឆ្នាំដំបូងប៉ុណ្ណោះ។ ក្នុងឆ្នាំ២០១១ ច្បាប់ចម្លងមួយបានទាក់ទាញចំណាប់អារម្មណ៍ពីសហស្ថាបនិកក្រុមហ៊ុន Microsoft គឺលោក Paul Allen។ វឆមានតម្លៃ ៦.១ លានដុល្លារ (៨.២ លានដុល្លារសព្វថ្ងៃ)។
១០. Gutenberg Bible

គម្ពីរ Gutenberg ត្រូវបានគេស្គាល់ថាជាគម្ពីរ Mazarin ដែលជាគម្ពីរមួយដែលទទួលការដេញថ្លៃជាច្រើនពីមួយទៅមួយដោយសារតែសោភ័ណភាពនិងសិល្បៈនៃការសរសេរដែលមានគុណភាពនិងទឹកដៃរបស់អ្នកនិពន្ធផងដែរ។ លក់ក្នុងតម្លៃ ៤.៩ លានដុល្លារ (១០.២ លានដុល្លារក្នុងឆ្នាំ ២០១៦)។
៩. រឿង Canterbury

រឿង Canterbury ត្រូវបានគេស្គាល់ថាជាស្នាដៃនិពន្ធរបស់ Geoffrey Chaucer ច្បាប់ចម្លងជាក់លាក់មួយនេះត្រូវបានបោះពុម្ព ៧៨ ឆ្នាំបន្ទាប់ពីលោកបានទទួលមរណភាព ១៤៧៨។ រាប់រយឆ្នាំក្រោយមកលោកនៅតែត្រូវបានគេស្គាល់ថាជាឪពុកនៃអក្សរសាស្ត្រអង់គ្លេ។ ពិតប្រាកដណាស់ដែលសៀវភៅមួយនេះមានតម្លៃថ្លៃ ព្រោះថាវាត្រូវចំណាយពេលជាង ២០០ ឆ្នាំទម្រាំទទួលបានការថតចម្លង។ វាលក់ក្នុងតម្លៃ ៧.៥ លានដុល្លារ (១០.៩ លានដុល្លារក្នុងឆ្នាំ ២០១៦)។
៨. Les Liliacées

Les Liliacées ត្រូវបានសរសេរដោយ Pierre-Joseph Redoute ក្នុងសតវត្សទី ១៨ គាត់ជាវិចិត្រករនិងជាអ្នកជំនាញផ្នែករុក្ខសាស្រ្តទាំងនេះហើយដែលជាជំនាញតែមួយគត់ដែលគាត់អាចបង្កើតស្នាដៃសិល្បៈនេះបាន។ ដោយសារតែមានភាពទាក់ទាញរបស់សៀវភៅដែលមានរូបភាពផ្កានៅក្នុងសួនច្បារ Malmaison និងមានទម្ងង់ធ្ងន់ជាងសៀវភៅធម្មតា វាត្រូវបានដាក់លក់ក្នុងតម្លៃ ៥ លានដុល្លារ (១១ លានដុល្លារក្នុងឆ្នាំ ២០១៦)។
៧. The Birds of America

The Birds of America ជាសៀវភៅដែលមានទៅដល់បីក្បាលហើយត្រូវបានលក់ក្នុងតម្លៃខ្ពស់បំផុតស្ថិតក្នុងចំណោមសៀវភៅទាំង ១១៩ ក្បាលដែលមាននៅក្នុងពិភពលោកទាំងមូល។ ដាក់លក់លើកទីមួយក្នុងឆ្នាំ ២០០០ លើកទីពីរក្នុងឆ្នាំ ២០១២ លើកទីបីក្លាយជាសៀវភៅចំណាត់ថ្នាក់លេខ៧ នៅក្នុងតារាងសៀវភៅថ្លៃជាងគេនៅលើពិភពលោកនាឆ្នាំ ២០១០។ អ្នកនិពន្ធជាអ្នកជំនាញខាងវិទ្យាធម្មជាតិ និងជាវិចិត្រករជនជាតិអាមេរិក។ សៀវភៅនេះសរសេរឡើងដោយផ្អែកលើការសិក្សាយ៉ាងទូលំទូលាយអំពីបក្សីអាមេរិកគ្រប់ប្រភេទ។ វាលក់ក្នុងតម្លៃ ១១.៥ លានដុល្លារ (១២.៥ លានដុល្លារក្នុងឆ្នាំ ២០១៦)។
៦. Bay Psalm Book

Bay Psalm Book ជាសៀវភៅនិយាយពីការបកប្រែទំនុកនៃការច្រៀងសរសើរដ៏ពិរោះ។ វាមានតម្លៃគួរឱ្យភ្ញាក់ផ្អើលគឺ ១៤.២ លានដុល្លារ (១៤.៤ លានដុល្លារក្នុងឆ្នាំ ២០១៦)។
៥. St. Cuthbert Gospel

St. Cuthbert Gospel ត្រូវបានគេស្គាល់ថាជាសៀវភៅសល់មកពីសតវត្សទី ៧។ សៀវភៅនេះ បានសរសេរដើម្បីឧទ្ទិសដល់ពួកបរិសុទ្ធបន្ទាប់ពីមនុស្សស្លាប់។ វាមិនគ្រាន់តែមានតម្លៃនៅក្នុងទស្សនៈសាសនាប៉ុណ្ណោះទេ វាក៏មានតម្លៃជាប្រវត្តិសាស្ត្រផងដែរដែលមានតម្លៃ ១៤.៣ លានដុល្លារ (១៤.៧ លានដុល្លារក្នុងឆ្នាំ ២០១៦) ។
៤. Rothschild Prayerbook

Rothschild Prayerbook ត្រូវបានគេដឹងថានិពន្ធដោយវិចិត្រករម្នាក់ តាំងពីឆ្នាំ ១៥០០មកម្លេះ។ វាត្រូវបានទិញពីបណ្ណាល័យជាតិ Austria ក្នុងឆ្នាំ ១៩៩៩ ក្នុងទឹកប្រាក់ ១៣.៤ លានដុល្លារ។ ឥឡូវនេះសៀវភៅ Rothschild Prayerbook បានដាក់នៅក្នុងបណ្ណាល័យជាតិក្នុងប្រទេសអូស្រ្តាលី ដែលលក់ក្នុងតម្លៃ ១៣.៤ លានដុល្លារ (១៩.៣ លានដុល្លារក្នុងឆ្នាំ ២០១៦) ។
៣. Magna Carta

Magna Carta មានន័យថាធម្មនុញ្ញដ៏អស្ចារ្យជាធម្មនុញ្ញដែលបង្កើតឡើងដោយស្ដេច John នៃប្រទេសអង់គ្លេស។ វាត្រូវបានធ្វើការដេញថ្លៃដំបូងបំផុតនៅទីក្រុង New York ។ ច្បាប់ដើមត្រូវបានព្រាងនៅឆ្នាំ ១២១៥ ។ បច្ចុប្បន្នវាមានតម្លៃ ២១.៣ លានដុល្លារ។
២. Gospels of Henry the Lion

សៀវភៅដែលថ្លៃជាងគេទី ២ នៅលើពិភពលោក Gospels of Henry the Lion និពន្ធឡើងក្រោមបញ្ជារបស់ស្តេច Saint Benedict នៅឆ្នាំ ១១៧៥ ។ វាត្រូវបានគេទទួលស្គាល់នាសតវត្សរ៍ទី ១២ ដែលមានចំនួន ២៦៦ ទំព័រ ក្នុងនោះ ៥០ ទំព័រពេញលេញដោយគំនូរនិងស្នាដៃសិល្បៈ។ លក់ក្នុងតម្លៃ ១១.៧ លានដុល្លារ (២៧.៨ លានដុល្លារក្នុងឆ្នាំ ២០១៦)។
១. Codex Leicester

Codex Leicester ជាសៀវភៅទស្សនាវដ្តីវិទ្យាសាស្ត្រដ៏ល្បីល្បាញបំផុតមួយរបស់លោក Leonardo da Vinci ចាប់ពីឆ្នាំ ១៥០០ ដែលសរសេរពីទ្រឹស្ដីដែលទាក់ទងនឹងចលនាទឹករហូតដល់ផូស៊ីល និងពន្លឺព្រះចន្ទ។ នៅឆ្នាំ ១៩៩៤ សៀវភៅកត់ត្រានេះត្រូវបានយកដោយ Bill Gates នៅឯការដេញថ្លៃកាសែតមួយក្នុងតម្លៃជាង ៣០ លានដុល្លារ។ លោក Bill Gates បាន print screen សៀវភៅនេះ រក្សាទុករបស់អេក្រង់នៃ Windows95 របស់ Microsoft Plus ផងដែរ។ ក្នុងឆ្នាំ ២០១៦ វាកើនតម្លៃដល់ ៤៧.២ លានដុល្លារ៕
ប្រែសម្រួល៖ សន ផានិត
ចុចអាន៖ សិល្បៈគំនូរនិងការថតរូបដែលបង្ហាញពីអត្ថន័យនៃជនជាតិស្បែកខ្មៅ ដែលគួរតែដឹង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ