KPT+
បើមិនចង់បាក់មុខណាត់ជួបគ្នាលើកដំបូង មិនគួរធ្វើរឿងប៉ុន្មានយ៉ាងនេះទេ
បើចង់ឲ្យដំណើរនៃការណាត់ជួបលើកដំបូងប្រព្រឹត្តិទៅបានល្អ និងប្រឈមហានិភ័យទាបនៃការបរាជោគជ័យ សូមត្រៀមខ្លួនចៀសវាងនូវចំណុចប៉ុន្មានប្រការដូចខាងក្រោមនេះ៖

កុំទៅយឺតពេល : បើអ្នកទៅយឺតក្នុងការណាត់ជួបលើកដំបូង បានន័យថាភាពជោគជ័យរបស់អ្នកបានធ្លាក់មកត្រឹម ៥០% រឺក៏តិចជាងនេះ ព្រោះអ្នកកំពុងបង្ហាញពីភាពគ្មានទំនួលខុសត្រូវមិនមិនគោរពពេលវេលា លុះត្រាតែអ្នកមានហេតុផលដ៏សមរម្យមួយ។
ស្លៀកពាក់សមរម្យ : ស្លៀកពាក់ទៅនឹងទីតាំងណាត់ជួប តើសក្តិសមទេ? បើអ្នកតែងខ្លួនដូចរៀបនឹងឡើងឆាកសម្តែងសម្រាប់ការណាត់ជួបគ្នាត្រឹមតែនៅក្នុងភោជនីយដ្ឋានដ៏សាមញ្ញមួយ វាពិតជាចម្លែកពេកហើយ។ ដៃគូរបស់អ្នកនឹងមានភាពភ្ញាក់ផ្អើល បើនិយាយឲ្យចំគឺហួសចិត្ត។ ម្យ៉ាងទៀតគេអាចនឹងយល់ថា អ្នកជាមនុស្ស មិនសូវម៉ត់ចត់និង មិនសូវយល់កាលៈទេសៈ ។

កុំសម្តែងជាអ្នកណា : ផ្សេងក្រៅពីខ្លួនអ្នកផ្ទាល់ កុំអឺអើតាមគេ! បើដៃគូនិយាយថា គេចូលចិត្តមនុស្សដែលមានចំណូលចិត្តស្តាប់ចម្រៀងបុរាណ ហើយអ្នកក៏ធ្វើជាឆ្លើយថា ខ្ញុំក៏អញ្ចឹងដែរ ដើម្បីឲ្យត្រូវតាមគេ ទាំងដែលអ្នកមិនដែលពេញចិត្តសោះ នោះជាកំហុសដ៏ធំមួយ ព្រោះអ្នកបានកុហកតាំងតែពីដើមទី ហើយអ្វីដែលអ្នកធ្វើបន្ទាប់មកគឺគ្រាន់តែជា ការសម្តែងប៉ុណ្ណោះ។

កុំសួរនាំច្រើនពេក : ជាធម្មតាពេលណាត់ជួប តែងតែមានការសន្ទនាគ្នា និងសួរនាំទៅវិញទៅមក ដូចេ្នះប្រការល្អ គួរកុំសួរគេច្រើនពេក ហើយក៏ពុំគួរសួរអ្វីដដែលៗផងដែរ។
កុំជូននៅវត្ថុអ្វី : មិនចាំបាច់ជូនវត្ថុក្នុងការណាត់ជួបលើកដំបូងទេ ព្រោះថាវាគ្រាន់តែជាដំណាក់កាលនៃការស្គាល់គ្នាប៉ុណ្ណោះ មិនទាន់ឈានទៅរកលក្ខណៈពិសេសអ្វីមួយនៅឡើយទេ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ EF
ចុចអាន៖ ល្បិចសម្ងាត់ប្រើពេលណាត់ជួបនារីម្ចាស់បេះដូងលើកដំបូង
ចុចអាន៖ បែកគ្នាក្រោមហេតុផលអ្វីក៏ដោយ បើចង់កាត់ចិត្តបានលឿនស្រីៗគ្នាយើង គួរព្រមបណ្ដោយ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង