KPT+
កូនយំចង់បានរបស់អ្វីមួយ ប៉ាម៉ាក់មិនចង់ឲ្យ តើត្រូវបដិសេធបែបណាមានប្រសិទ្ធភាព
ម៉ាក់ប៉ាតែងបដិសេធនឹងកូនពេលកូនចង់ធ្វើអ្វីមួយ ហើយការឮម៉ាក់ប៉ានិយាយថា “ទេ” យូរៗម្ដងគឺជាការល្អសម្រាប់ក្មេង។ ការបដិសេធក្មេងអាចជួយកំណត់ព្រំដែនច្បាស់លាស់ ហើយការប្រើសម្រាប់ស្ថានការណ៍ដែលសក្ដិសមបង្ហាញថាម៉ាក់ប៉ាយកចិត្តទុកដាក់លើកូន។ ប៉ុន្តែតើម៉ាក់ប៉ាអាចធ្វើយ៉ាងណាក្នុងការបដិសេធកូនឲ្យមានប្រសិទ្ធភាព?
១. ឲ្យចម្លើយដល់កូនច្បាស់ៗ
ការដែលម៉ាក់ប៉ាឲ្យចម្លើយកូនមិនច្បាស់ដូចជា “ចាំមើលសិន” ឬ “ប្រហែល” អាចនឹងធ្វើឲ្យក្មេងមានអារម្មណ៍មិនសប្បាយចិត្ត ហើយពេលខ្លះពួកគេនឹងទទូចអង្វរដើម្បីឲ្យម៉ាក់ប៉ាប្ដូរចម្លើយ។ ដូចនេះហើយពេលម៉ាក់ប៉ានិយាយថា “ទេ” គួរនិយាយឲ្យបានម៉ឺងម៉ាត់ដើម្បីបង្ហាញដល់ពួកគេថាយើងពិតជាមានន័យបែបនេះមែន។ យ៉ាងណាមិញ នៅពេលខ្លះម៉ាក់ប៉ាអាចនឹងឲ្យចម្លើយ “ប្រហែល”តាមស្ថានការណ៍។ ក្នុងករណីនេះ ម៉ាក់ប៉ាគួរពន្យល់កូនឲ្យច្បាស់ថាមូលហេតុអ្វីបានជាឲ្យចម្លើយមិនច្បាស់បែបនេះ

២. ផ្តល់ការពន្យល់ខ្លីៗ
ការពន្យល់ខ្លីៗថាហេតុអ្វីបានជាយើងបដិសេធ ដែលការពន្យល់នេះអាចធ្វើឲ្យការបដិសេធក្លាយទៅជាបទពិសោធន៍ក្នុងការរៀនសូត្ររបស់កូន។ ប្រសិនជាម៉ាក់ប៉ាបដិសេធកូនទៅលើរឿងអ្វីមួយដែលគេចង់ធ្វើដោយមិនប្រាប់ពីមូលហេតុ កូនអាចគិតថាម៉ាក់ប៉ាចិត្តអាក្រក់។ ហេតុនេះហើយម៉ាក់ប៉ាគួរប្រាប់មូលហេតុឲ្យច្បាស់ក្រោយពីបដិសេធកូន ព្រោះនៅពេលកូនយល់ពីមូលហេតុនេះ ពួកគេនឹងមិនធ្វើអ្វីដែលអាចបង្កគ្រោះថ្នាក់នៅពេលម៉ាក់ប៉ាមិនអនុញ្ញាតទេ។
៣. មិនត្រូវប្ដូរចម្លើយ
មិនថាកូនទទូចអង្វរ ឬយំយ៉ាងណាទេ កុំចុះចាញ់ព្រោះការប្តូរចម្លើយទៅយល់ព្រមតាមពួកគេអាចធ្វើឲ្យកូនគិតថាម៉ាក់ប៉ាមិនបានប្រាកដនឹងអ្វីដែលបាននិយាយទេ។ ពេលខ្លះម៉ាក់ប៉ាអាចនឹងឮកូនតវ៉ាថាក្មេងដទៃអាចធ្វើរឿងបែបនេះបាន យកល្អម៉ាក់ប៉ាមិនគួរប្តូរចម្លើយទៅយល់ព្រមទេ ប៉ុន្តែគួររម្លឹកដល់កូនថានេះជាច្បាប់របស់យើង និងបញ្ចប់ការសន្ទនានេះដើម្បីចៀសវាងជម្លោះ។
៤. ដោះស្រាយអារម្មណ៍ឲ្យបានល្អ
ម៉ាក់ប៉ាមួយចំនួនអាចនឹងមិនបដិសេធកូនព្រោះមិនចង់ឲ្យកូនគិតថាខ្លួនចិត្តអាក្រក់ ខណៈម៉ាក់ប៉ាមួយចំនួនទៀតអាចនឹងមានអារម្មណ៍ខុសនៅពេលដែលកូនមិនសប្បាយចិត្ត។ ប៉ុន្តែយកល្អម៉ាក់ប៉ាគួរដឹងពីអារម្មណ៍របស់ខ្លួនពេលដែលបដិសេធកូនដើម្បីដោះស្រាយជាមួយអារម្មណ៍ទាំងនេះ។ ម៉ាក់ប៉ាអាចរម្លឹកខ្លួនឯងថានេះមិនមែនជាបញ្ហាទេនៅពេលកូនមានអារម្មណ៍មិនល្អ និងមិនសប្បាយចិត្ត។ តាមពិតទៅ ការបដិសេធសំណើរបស់កូន គឺផ្តល់ឱកាសដល់ពួកគេក្នុងការរៀនដោះស្រាយជាមួយអារម្មណ៍របស់ពួកគេបានល្អ។
៥. ប្រាកដថាមិនបដិសេធកូនគ្រប់ពេល
ការបដិសេធកូនគ្រប់ពេលអាចនឹងផ្ដល់ផលប៉ះពាល់ដល់កូន។ ក្មេងត្រូវការឱកាសក្នុងការសិក្សា និងរៀនពីអ្វីៗថ្មី ដូចនេះហើយការអនុញ្ញាតឲ្យកូនធ្វើរឿងដែលល្អសម្រាប់ពួកគេអាចជួយដល់ការលូតលាស់របស់ពួកគេ។ នៅពេលម៉ាក់ប៉ាបដិសេធកូនគ្រប់ពេល គួរសួរខ្លួនឯងថាមកពីមូលហេតុអ្វី។ ការបដិសេធពេលខ្លះអាចមកពីម៉ាក់ប៉ាមិនចង់ឲ្យធ្វើ ប៉ុន្តែយកល្អមិនគួរតឹងតែងពេករហូតក្លាយជាទម្លាប់ទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?