Connect with us

KPT+

ការពន្យល់៤យ៉ាង អំពី​មូលហេតុ​ដែល​មនុស្ស​យើង​ងាយ​ភ្លេច

បានផុស

នៅ

ពិចារណា​ឡើងវិញ​ពី​មូលហេតុ ដែល​ជា​ញឹកញាប់​យើង​បាន​ភ្លេច​អ្វី​ដែល​សំខាន់​មួយ​បាន។ ភ្លេច​ឈ្មោះ​នរណា​ម្នាក់​ពី​អតីតកាល ភ្លេច​ពាក្យ​ដែល​ចង់​ប្រើ ឬ​ភ្លេច​ការ​ណាត់ ភ្លេច​ថ្ងៃ​កំណើត​របស់​មិត្ត​ល្អ ។ល។

ការ​ភ្លេចភ្លាំង​គឺ​ជា​បញ្ហា​ទូទៅ​មួយ ដែល​អាច​មាន​ទាំង​ផលវិបាក​បន្ទាប់បន្សំ​និង​រហូត​ដល់​ធ្ងន់ធ្ងរ។

ហេតុអ្វី​យើង​ភ្លេច?

អ្នកស្រាវជ្រាវ អំពី​ប្រព័ន្ធ​ការ​ចងចាំ​ដ៏​ល្បី​ម្នាក់ វេជ្ជ. អេលីសាបិតឡប៊ូស Elizabeth Loftus បាន​រក​ឃើញ​មូលហេតុ​ធំ ៗ ចំនួន ៤ ដែល​ធ្វើ​ឲ្យ​មនុស្ស​ភ្លេចភ្លាំង៖

១ ការ​បរាជ័យ​ក្នុង​ការ​ចងចាំ

ប្រហែល​ជា​ជួន​យើង​ដឹង​ថា មាន​រឿង​អ្វីមួយ​ដែល​គួរចាំ តែ​រក​នឹក​មិន​ឃើញ។ អសមត្ថភាព​ក្នុង​ការ​ទាញ​យក​ការ​ចងចាំ គឺ​ជា​មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ទូទៅ​បំផុត​នៃ​ជំងឺ​ភ្លេច។

ការ​ពន្យល់​មួយ គឺ​បរាជ័យ​ក្នុង​ការ​ទៅ​យក​មក​វិញ​នូវ​ព័ត៌មាន​ផ្ទុក មក​តែ​ពី​ដាន​នៃ​ការចងចាំមនុស្ស​នោះ​ឆាប់​រសាត់បាត់ពិបាកប្រមូលមកវិញ ដែល​ការស្រាវជ្រាវបានបង្ហាញថា សម្រាប់​អ្នក​ដែល​ផ្នែក​នេះ​មាន​សមត្ថភាព​ល្អ សូម្បី​តែ​ការ​ចងចាំ​ដែល​មិន​បាន​ហាត់​សម ទន្ទេញ ក៏​ដោយ​ក៏​មាន​ស្ថេរ​ភាព​នៅ​បាន​យូរ​​គួរ​ឲ្យ​កត់សម្គាល់។

២ ការ​ជ្រៀតជ្រែក

ទ្រឹស្ដី​មួយ​ទៀត​ដែល​គេ​ហៅ​ថា​ភ្លេច​ព្រោះ​មាន​ព័ត៌មាន​ជ្រៀតជ្រែក​បង្ហាញ​ថា ការ​ចងចាំ​ខ្លះ​ប្រកួតប្រជែង​ជាមួយ​នឹង​ការ​ចងចាំ​ផ្សេង​ទៀត។ នៅ​ពេល​ព័ត៌មាន​ស្រដៀង​នឹង​ព័ត៌មាន​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​រក្សា​ទុក​ក្នុង​សតិ​ពេលវេលា​ជាមួយគ្នា ការ​ជ្រៀតជ្រែក​ទំនង​ជា​នឹង​កើតឡើង។

ការ​ជ្រៀតជ្រែក​មាន​ពីរ​មូលដ្ឋាន៖

ការ​ជ្រៀតជ្រែក​សកម្ម គឺ​នៅ​ពេល​ដែល​ការ​ចងចាំ​ចាស់​ធ្ងន់​ពេក ពិបាក​ក្នុង​ការ​ចងចាំ​ការ​ចងចាំ​រឿង​ថ្មី។
ការ​ជ្រៀតជ្រែក​សកម្ម​កើត​ឡើង​នៅ​ពេល​ព័ត៌មាន​ថ្មី​រំខាន​ដល់​សមត្ថភាព​ក្នុង​ការ​ផ្ទុក​ការ​ចងចាំ​ពីមុន។
យើង​អាច​ធ្វើការ​កាត់បន្ថយ​ផល​ប៉ះពាល់​នេះ​ដោយ​ហាត់​សម​ទទួល​ព័ត៌មាន​ថ្មីៗជា​រឿយៗគឺជា​វិធីសាស្ត្រ​ដែល​មាន​ប្រសិទ្ធភាព​ដោយ​មិន​ព្រម​ចោល​ព័ត៌មាន​ចាស់​ផង​ដែរ ដែល​ជួយ​មិន​ឲ្យ​មាន​ការ​ប្រកួតប្រជែង​រវាង​ការ​ចងចាំ​ចាស់​ជាមួយ​ព័ត៌មាន​ថ្មីៗទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣ បរាជ័យ​ក្នុង​ការ​ផ្ទុក

ពេលខ្លះ​ការ​បាត់បង់​ព័ត៌មាន​មិន​សូវ​ទាក់ទង​នឹង​ការ​ភ្លេចភ្លាំង​ទេ ព្រោះ​ព័ត៌មាន​មិន​ដែល​អាច​ផ្ទុក​ចូល​បាន​តាំង​ពីដំបូង។ ការ​បរាជ័យ​ក្នុង​ការ​ដាក់​ព័ត៌មាន​ថ្មី (ស្ដាប់​មិន​ចូល)ពេល​ខ្លះ​រារាំង​ព័ត៌មាន​ទាំង​ស្រុង​ឬ​ភាគរយ​ច្រើន។ មធ្យោបាយ​ដោះស្រាយ​គឺ​ការ​សមាធិ និង​បង្វឹក វិធី​ផ្ដោត​អារម្មណ៍​ឡើង​វិញ  ព្រោះ​មនុស្ស​ខ្លះ​បណ្ដោយ​បញ្ហា​នេះ​ឲ្យ​ទៅ​ជា​បញ្ហា​ធំ​នៃ​ការ​ផ្ដោត រហូត​ដល់​មាន​ទម្លាប់​មិន​ចង់​ដឹង មិន​ចង់ឮ​ ។

៤ ជំរុញ​ឲ្យ​បំភ្លេច

ពេល​ខ្លះ​យើង​អាច​ធ្វើការ​យ៉ាង​សកម្ម​ដើម្បី​បំភ្លេច​អនុស្សាវរីយ៍​នានា ជា​ពិសេស​ព្រឹត្តិការណ៍​រំជើបរំជួល​ឬ​ការ​រំខាន​និង​ការ​ឈឺចាប់​ដែល​យើង​គិត​ថា អាច​ធ្វើ​ឲ្យ​តូចចិត្ត​និង​ថប់បារម្ភ។ ដូច្នេះ​មាន​ពេល​ខ្លះ​យើង​ចង់​លុប​បំបាត់​ការ​ចងចាំ​ទាំង​ប៉ុន្មាន​នោះ។

ទម្រង់​មូលដ្ឋាន​គ្រឹះ​នេះ​គឺ​ការ​ជំរុញ​ឲ្យ​ខួរក្បាល​បំភ្លេច​ចោល បង្ក្រាប​និង​បង្ខំ​ឲ្យ​លុបចោល​ពុំ​មែន​ភ្លេច​ទេ។​ ទោះជា​យ៉ាងណា​ក៏ដោយ​គំនិត​នៃ​ការ​ចងចាំ​ដែល​ត្រូវ​បាន​បង្ក្រាប មិន​ត្រូវ​បាន​ទទួល​យក​ជា​សកល​ដោយ​ចិត្តវិទូ​ឡើយ បញ្ហា​មួយ​ក្នុង​ចំណោម​ការ​ចងចាំ​ដែល​ត្រូវ​បាន​សង្កត់​ឲ្យ​លុប គឺ​ពិបាក​ធ្វើ​ទៅ​បានហើយ​បង្ក​បញ្ហា​ដល់​ផ្លូវ​ចិត្ត​ផង។

ខណៈ​ពេល​ដែល​ការ​ភ្លេច មិនមែន​ជា​អ្វី​ដែល​គ្រប់គ្នា​អាច​ជៀសវាង​បាន ឬ​គ្រប់គ្រង​បាន១០០ភាគរយ ការ​ស្វែងយល់​ពី​ហេតុផល​វា អាច​មាន​ប្រយោជន៍​ច្រើន  ដែល​ជះ​ឥទ្ធិពល​ដល់​យុទ្ធសាស្ត្រ​បង្កើន​ការ​ចងចាំ​របស់​យើង ដោយ​ការ​សមាធិ​និង​តាំង​ចិត្ត​ឲ្យ​បាន​នឹងនរ។

ប្រែសម្រួល៖សុភា

ប្រភព៖ Lifehake 

ចុចអាន៖មនុស្ស​ស្រីចរិតបែបនេះហើយ ដែលសក្ដិសម​ជាមួយការ​នៅម្នាក់​ឯង​ជាង​មាន​សង្សារ

ចុចអាន៖អ្នកនិពន្ធវ័យក្មេងមានស្នាដៃប្រមូលផ្ដុំគ្នានៅ “ទសប៉ាកកា”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អឺរ៉ុបទាមទារ​បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌនៅអ៊ុយក្រែន គំរាមដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសលែង​បង្ហើប​ដំណឹង​អំពី​ជំនួយ​យោធា​ដែល​ផ្ដល់​ឲ្យ​អ៊ុយក្រែន​ទៀត​ហើយ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ស្នើកិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយអ៊ុយក្រែន នៅ​សប្ដាហ៍​ក្រោយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រសួងការងារដោះស្រាយបញ្ចប់ទំនាស់ រវាងរដ្ឋបាលនិងបុគ្គលិករោងចក្រស៊ីង កៃ សេន

Sokha Hotels

ព័ត៌មានពេញនិយម