KPT+
មូលហេតុ ៤ ធំៗ ដែលមនុស្សខ្លះមិនស្ដាប់ដំបូន្មាន ឬគ្រាន់តែស្ដាប់ហើយមិនអើពើ
ធ្លាប់មានអារម្មណ៍ខកចិត្តទេ នៅពេលដែលបានព្យាយាមជួយមិត្តភ័ក្ដិដោះស្រាយបញ្ហារបស់ពួកគេ បែរជាមិនឃើញគេទទួលយកដំបូន្មានទាំងនេះ? អាចជារឿងពិបាកបន្តិច ក្នុងការជួយមនុស្សនៅពេលពួកគេមិនស្ដាប់ហេតុផលរបស់យើង។
មនុស្សជាច្រើនមករកយើងដើម្បីចង់បានដំបូន្មាន ប៉ុន្តែនៅពេលដែលយើងបានព្យាយាមផ្ដល់ការណែនាំវិជ្ជមាន មានអ្នកខ្លះ មានឥរិយាបថបង្ហាញថាមិនទទួលយក។
នេះជាមូលហេតុ ៤ យ៉ាងរបស់ពួកគេ ៖
១. ពួកគេមិនផ្ដល់តម្លៃដល់ជីវិតខ្លួនឯង

មនុស្សគ្រប់គ្នាដែលជួបរឿងមិនល្អ ក៏ចាប់ផ្ដើមធ្វើឲ្យពេលវេលារបស់ពួកគេគ្មានតម្លៃ។ អ្នកខ្លះបានបាត់បង់គ្រប់យ៉ាង តែមិនបានផ្ដល់តម្លៃដល់ជីវិតរបស់គេទេ។ ឬអ្នកខ្លះទៀត ទទួលយកដំបូន្មាន ប៉ុន្តែមិនធ្វើអ្វីទាំងអស់ជាមួយបញ្ហា។ គេចូលចិត្តស្ដាប់ តែមិនអនុវត្ត ហើយគិតថាជីវិតគ្មានតម្លៃអ្វីត្រូវទទួលយក។
២. ពួកគេមានការភ័យខ្លាចចំពោះភាពជោគជ័យ

ពួកគេអាចគិតពីរឿងដែលពួកគេបានជៀសវាង ព្រោះខ្លាចភាពជោគជ័យមិនអាចមកដល់។
រឿងណាក៏ដោយ បើអាចចៀសវាងបាន ពួកគេនឹងជៀស គឺដោយសារតែមិនដឹងលទ្ធផលទៅជារបៀបម៉េច។
បញ្ហាចម្បងដែលមនុស្សខ្លាចភាពជោគជ័យ គឺពួកគេគិតថាគ្រប់យ៉ាងអាចនឹងគ្មានដំណើរការ ឬគ្មានផ្លូវអាចចាកចេញបាន។ ពួកគេមិនសូវចូលចិត្តមានក្ដីសង្ឃឹម ថាថ្ងៃស្អែកនឹងប្រសើរជាងនេះឡើយ ដោយសារពួកគេមិនចូលចិត្តធ្វើអ្វីដើម្បីកែបញ្ហាថ្ងៃនេះឡើយ។
ទោះបីយើងព្យាយាមប្រាប់មិត្តភ័ក្ដិពីរឿងនេះ ប៉ុន្តែពួកគេនៅតែបន្តដោយភាពអស់សង្ឃឹមដដែល។
៣. ពួកគេបដិសេធហើយគិតថាគំនិតគេល្អជាង
ការបដិសេធធ្វើឲ្យរំខានដល់សមត្ថភាពក្នុងការធ្វើសកម្មភាពគ្រប់រឿង។ ពួកគេអាចគិតថាគំនិតរបស់គេល្អជាងយើង ដែលចូលចិត្តផ្ដល់ដំបូន្មានឲ្យគេ។ ហើយបើយើងផ្ដល់ដំបូន្មានឲ្យពួកគេរឿងស្នេហា ទៀតគេរឹតតែលែងជឿ បើសិនគេបានបែកបាក់គ្នា ឬឈ្លោះគ្នាជាដើម។
៤. ពួកគេមិនមានទស្សនវិស័យនឹងពេលវេលា

តើយើងធ្លាប់បានកត់សម្គាល់ទេថា មនុស្សដែលមកយឺត ហើយឲ្យអ្នកដទៃរង់ចាំជានិច្ច មិនដែលសម្រេចនូវអ្វីដែលមានអត្ថន័យនៅក្នុងជីវិតរបស់គេទេ?
ដើម្បីសម្រេចកិច្ចការបាន យើងត្រូវមានចក្ខុវិស័យច្បាស់លាស់ថា តើត្រូវចំណាយពេលប៉ុន្មាន។ បន្ទាប់មកយើងត្រូវរៀបចំផែនការជំហាននីមួយៗ ឲ្យសមនឹងពេលវេលាដែលបានបែងចែក។
បើយើងព្រងើយកន្តើយនឹងបញ្ហា ហើយទុកពេលវេលាឲ្យខ្លី ឬមិនគិតថាវាត្រូវការពេលប៉ុន្មាន យើងនឹងត្រូវបរាជ័យ។
មិត្តភ័ក្ដិខ្លះដែលនិយាយថា ពួកគេយល់ពីអ្វីដែលយើងកំពុងប្រាប់ពួកគេឲ្យធ្វើ។ ពួកគេយល់ស្រប ស្ដាប់មើលទៅដូចជាដំណោះស្រាយចំពោះភាពលំបាករបស់ពួកគេ។ បញ្ហាតែមួយគត់គឺពេលក្រោយមក ពួកគេមិនបានចាប់ផ្ដើមធ្វើតាមយើងឡើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ចិត្តសាស្ត្រ! សង្កេតកាយវិការសម្គាល់អារម្មណ៍មនុស្ស
ចុចអាន៖ហេតុអ្វីបានជាកូនៗ ជិតស្និទ្ធជាមួយជីដូនជីតាជាងឪពុកម្ដាយ?

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ