KPT+
ការពិតអំពីមនុស្សចាប់កំណើតនៅក្នុងខែធ្នូ
មនុស្សកើតខែធ្នូ មានធាតុភ្លើង តំណាងដោយពណ៌លឿងឬខ្មៅ ។ ថ្ងៃល្អគឺថ្ងៃ ព្រហស្បតិ៍ ហើយលេខសំណាងគឺ ៣,៧,៩,១២, និង ២១ ។ ផ្អែកតាមក្បួនតារាសាស្ត្រ គូស្នេហ៍សក្តិសមរបស់គេគឺ មិថុនា និង មេសា ។

តំណាងដោយធ្នូ គេជាមនុស្សសប្បុរស ចូលចិត្តធ្វើដំណើរផ្សងព្រេងឬគ្រោះថ្នាក់ ក៏ចំណូលការងារបែបផ្សងព្រងដែរ និងតែងតែស្វែងយល់អំពីចំណេះដឹងថ្មីៗ។ គេមានសមត្ថភាពក្នុងការទំនាក់ទំនងជាមួយមនុស្សថ្មីនិងប្លែកមុខបានភ្លាមៗ ព្រោះតែគេរួសរាយរាក់ទាក់ ហើយជំនាញខាងទំនាក់ទំនង។

ជាមនុស្សមានភាពវ័យឆ្លាត ហើយចូលចិត្តស្វែងរកសេចក្តីត្រឹមត្រូវ និងជាមនុស្សមើលទៅមានភាពរីករាយគួរឲ្យចង់រាប់អាន នៅក្បែរពេលណាក៏មិនសូវចេះកើតទុក្ខ។ ជាមនុស្សដែលមានឧត្តមគតិខ្ពស់ ស្មោះត្រង់ ចូលចិត្តការប្រកួតប្រជែង និងលេងសើចច្រើនបន្តិច ហើយចូលចិត្តសេរីភាពណាស់។
មនុស្សប្រភេទនេះកើតមកគឺដើម្បីដឹកនាំមនុស្សឲ្យចូលរួមធ្វើរឿងល្អៗ ព្រមទាំងជំរុញមនុស្សឲ្យយល់ដឹង និងដោះស្រាយបញ្ហាដែលកើតមានដោយប្រើបេះដូងស្របជាមួយសតិបញ្ញា។

មនុស្សដែលមាននិមិត្តសញ្ញាធ្នូនេះមានជីវិតលំបាកក្នុងពេលអតីតកាល ប៉ុន្តែដោយសារគេជាមនុស្សល្អ ឧស្សាហ៍ ដូច្នេះគេនៅតែអាចទ្រទ្រង់នឹងជីវិតខ្លួនឯងបាន ហើយក៏នឹងមានអនាគតល្អប្រសើរព្រោះភាពអត់ធ្មត់។
ស្នេហា៖ ជាមនុស្សដែលចូលចិត្តលេងសើចជាមួយដៃគូ បែបរញ៉េរញ៉ៃប្រកាច់ប្រកិន ឬចាត់ទុកគូស្នេហ៍ដូចមិត្តភក្តិ។ គេចូលចិត្តសាកល្បងអ្វីដែលថ្មី និងប្លែកៗជាមួយដៃគូ ប៉ុន្តែកុំព្យាយាមព្រងើយដាក់គេ ព្រោះគេឆាប់អស់ចិត្តណាស់។ ទោះយ៉ាងណាគេចូលចិត្តធ្វើឱ្យដៃគូសើចសប្បាយ ដោយសារពេលដែលគូស្នេហ៍សើច គេក៏សប្បាយចិត្តដូចគ្នា។

ចំណុចខ្សោយ៖ កើតទុក្ខរឿយៗដោយសារមិនពេញចិត្តនឹងអ្វីដែលខ្លួនមាន។ សុភមង្គលរបស់គេរមែងផ្ញើលើអ្នកផ្សេង ហើយជាញឹកញាប់ គេចូលចិត្តប្រៀបផ្ទឹមខ្លួនជាមួយអ្នកដទៃ។ ជាមនុស្សដែលមិនសូវចេះអត់ធ្មត់៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bestie

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ