Connect with us

KPT+

ការ​ពិត​ទាំង ៧ ទាក់ទិន​នឹង​ក្រដាស​ប្រាក់​មួយ​ដុល្លារ​អាមេរិក

បានផុស

នៅ

នៅ​ជុំវិញ​ពិភព​លោក​មានរូបិយប័ណ្ណល្បីៗជាច្រើន​ចរាចរលើទីផ្សារ តែ​រូបិយប័ណ្ណ​ដែល​គេ​ស្គាល់​បំផុត​គឺ ប្រាក់ដុល្លារ។ ប្រាក់ដុល្លារ​មាន​ច្រើន​សន្លឹក​រួមមាន ក្រដាស ១ដុល្លារ ២ដុល្លារ ៥ដុល្លារ ១០ដុល្លារ ២០ដុល្លារ ៥០ដុល្លារ និង ១០០ដុល្លារ។

ចំណែក​លោកអ្នកដែលធ្លាប់ស្គាល់ ក៏ដូចជាធ្លាប់ចាយក្រដាសប្រាក់មួយដុល្លារ តើ​បាន​ដឹង​ពី​ការ​ពិត​ទាំង ៧ នេះហើយឬនៅ?

១. ក្រដាស​ប្រាក់​មួយដុល្លារមានប្រវែង ៦.១៤ អ៊ីញស្មើនឹង ៧៥% និងទទឹង ២.៦១ អ៊ីញស្មើ ២៥% នៃក្រដាសទាំងមូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. លុយមួយដុល្លារដំបូងមានរូបរដ្ឋមន្រ្តីរតនាគារជាតិដែលជាលេខារបស់ប្រធានាធិបតី អាប្រាហាំលីនខុន។

៣. ក្រដាស ១ ដុល្លារ ជាក្រដាសប្រាក់អាមេរិក​ដំបូង​គេ​ដែល​សរសេរ​ឃ្លា IN GOD WE TRUST លេចចេញពីលើ។

៤. ក្នុង​អំឡុង​សង្គ្រាម​លោក​លើកទី ២ រដ្ឋ​ហាវ៉ៃ​បាន​បោះពុម្ព​ប្រាក់​មួយ​ដុល្លារ​ពិសេស​ជា​ច្រើន​លាន ដោយសារ​តែ​រដ្ឋាភិបាលព្រួយ​បារម្ភ​ការ​វាយ​ត្រួតត្រា​លើ​ទឹកដី​នេះ។

៥. ធនាគារ​កណ្ដាល​អាមេរិក​បាន​បញ្ជាក់ថា រូបិយប័ណ្ណ ១ ដុល្លារចំនួន ១,២ ទ្រីលាន​ដុល្លារ​បាន​ចរាចរ​លើ​ទីផ្សារ គិតត្រឹមខែធ្នូ ឆ្នាំ២០១៣។

៦. លោកស្រី ម៉ាថា វ៉ាស៊ីនតោន(Martha Washington) ជាភរិយារបស់ប្រធានាធិបតី ចច វ៉ាស៊ីនតោន ក៏ធ្លាប់បង្ហាញវត្តមានលើក្រដាសប្រាក់ ១ ដុល្លារដែរ នាឆ្នាំ ១៨៨៦។

៧. ការសិក្សាមួយបានរកឃើញថា ៩៤% នៃក្រដាសប្រាក់ ១ ដុល្លារដែលទុកក្នុងការបូបលុយអាចប្រមូលផ្ដុំមេរោគបង្កជាជំងឺធ្វើឲ្យប៉ះពាល់ដល់រាងកាយមនុស្សបំផុត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ THEFACTSITE

ចុចអាន៖សម័យ​នេះ វ័យ​ក្រោម​ ២៥ ឆ្នាំ​ងាយ​ក្លាយជា​សេដ្ឋី តែក៏ងាយចាញ់បោកគេ

ចុចអាន៖កូន​យំចង់បាន​របស់អ្វីមួយ ប៉ាម៉ាក់មិន​ចង់​ឲ្យ តើ​ត្រូវបដិសេធបែបណាមានប្រសិទ្ធភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម