KPT+
អតីតកាលជារឿងកន្លងហួស បើមិនចង់កើតទុក្ខច្រើន គួររៀនដោះលែង
មានមនុស្សមិនតិចនាក់ទេកំពុងឈឺចាប់ ទឹកភ្នែក សោកស្ដាយដោយសារអតីតកាល។ អតីតកាលជារឿងមួយដែល មនុស្សភាគច្រើនពិបាកគ្រវាត់វាចោល ដោយសារអតីតខ្លះមានឥទ្ធិពលលើអ្នកជួបនោះខ្លាំងពេក។ ប៉ុន្តែអ្នកគួរដឹងថា អតីតកាលឈឺចាប់មិនអាចយកមកឡូកឡំជាមួយបច្ចុប្បន្ននោះឡើយ ដូច្នេះ អ្នកគួរតែដោះលែងវាតាមវិធីទាំងនេះ ៖
១. បណ្ដោយឲ្យវាទៅ

បំភ្លេចអ្វីមួយវាមិនមែនងាយស្រួលដូចមាត់ថានោះទេ ប៉ុន្តែត្រូវតែតាំងចិត្តធ្វើឲ្យបានដោយព្រមដោះលែងរឿងកន្លងហួស ឲ្យរសាត់តាមខ្យល់ ទោះបីជាត្រូវលំបាកយ៉ាងណាក៏ដោយ។ កុំសើរើអតីត សូមកប់វាជាមួយនឹងថ្ងៃម្សិលចុះ!
២. បញ្ចេញការឈឺចាប់ចេញក្រៅ
ការឈឺចាប់ដែលធ្លាប់តែលាក់ទុកក្នុងចិត្តតែឯងអស់ពេលជាយូរ គួរតែដល់បញ្ចេញវាចេញមកក្រៅឲ្យអស់នៅពេលនេះ។ អ្នកអាចទៅកន្លែងមួយស្រែកឲ្យអស់ចិត្ត ឬ សរសេរទុក្ខព្រួយលើក្រដាសហើយដាក់ក្នុងដបមួយ រួចបោះទៅក្នុង ទឹកឬដុតវាចោល រួចគិតថា អតីតកាលនឹងទៅតាមដបដែលបោះ ចោលឬកំទេចផេះនោះ ។
៣. កុំចាត់ទុកខ្លួនជាអ្នករងគ្រោះ

ទោះពីមុនអ្នកណាខុស អ្នកណាត្រូវក៏ដោយ ក៏ពេលនេះវាគ្មានន័យអីទៀតដែរ ព្រោះ គ្រប់យ៉ាងបានកើតឡើងរួចទៅ ហើយ ។ អ្វីដែលអាចធ្វើបានគួរតែឈប់ចាត់ទុកខ្លួនឯងជាជនរងគ្រោះ ឬក៏បន្ទោសគេតទៀត គួរតែឲ្យ វារលាយរលត់ទៅ។
៤. ផ្ដោតលើបច្ចុប្បន្នដែលកំពុងមាន
ល្មមដល់ពេលដែលអ្នកបោះអតីតចោលហើយ ឈប់រស់នៅជាមួយវាបើអ្នកនៅតែស្ពាយវាជាប់ខ្លួន តើថ្ងៃណា អាច ចេញផុតពីផ្ទៃពណ៌ខ្មៅនោះបាន? អ្នកគួរតែប្រើពេលវេលាដែលរីករាយជាមួយអ្វីដែលអ្នកកំពុងមានដោយស្រឡាញ់និង ថែរក្សាអ្វីដែលមាននៅចំពោះមុខ។
៥. លើកលែងទោសឲ្យខ្លួនឯងនិងអ្នកដទៃ

ការលើកលែងទោសគឺជាវិធីមួយដែលជួយឲ្យផ្លូវចិត្តអាចស្ងប់បាន។ បើគេធ្វើខុសអ្នកអភ័យទោសឲ្យគេចុះ ហើយបើ អ្នកជាអ្នកខុស អ្នកក៏គួរអភ័យទោសឲ្យខ្លួនឯងដែរ។ ការធ្វើបែបនេះ អាចជួយឲ្យធូរស្រាលផ្លូវចិត្ត ព្រោះ អ្នកលែងជាប់ ជំពាក់ជាមួយនឹងនរណា និងអាចគេចចេញពីអតីតកាលបានថែមទៀត ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ THECONVERSATION
ចុចអាន៖ លាហើយ Comfort Zone ព្រោះខ្ញុំត្រូវការរីកចម្រើនឆ្ពោះទៅមុខ
ចុចអាន៖ ៥ យ៉ាង ជួយបំបាត់អារម្មណ៍ឯកាពេលយើងនៅផ្ទះម្នាក់ឯងយូរពេក

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?