Connect with us

KPT+

មូលហេតុលោកស្រី Katerina Sakellaropoulou ក្លាយជាប្រធានាធិបតីស្ត្រីទីមួយរបស់ប្រទេសក្រិក

បានផុស

នៅ

លោកស្រី Katerina Sakellaropoulou ជាចៅក្រមតុលាការកំពូល និងជាអ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្ស បានជាប់ឆ្នោតជាប្រធានាធិបតីស្ត្រីដំបូងរបស់ប្រទេសក្រិកកាលពីដើមឆ្នាំ ២០២០។

លោកស្រី Katerina Sakellaropoulou ជាស្ត្រីដំបូងដែលបម្រើការងារជាប្រធានក្រុមប្រឹក្សារដ្ឋដែលជាតុលាការរដ្ឋបាលកំពូលរបស់ប្រទេសក្រិក។ គិតមកដល់ថ្ងៃពុធទី២២ ខែមករា ឆ្នាំ ២០២០ នៃការជាប់ឆ្នោតថ្មី លោកស្រីបានកាន់តំណែងនោះរយៈពេល ១៥ ខែប៉ុណ្ណោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងការបោះឆ្នោតសភា លោកស្រី Sakellaropoulou អាយុ ៦៣ ឆ្នាំ បានទទួលការគាំទ្រពីសមាជិកសភាចំនួន ២៦១ នាក់ស្មើនឹង ៣០០ អាសនៈលើសពីតម្រូវរបស់រដ្ឋធម្មនុញ្ញ។

បន្ទាប់ពីការបោះឆ្នោត នាយករដ្ឋមន្រ្តីក្រិកលោក Kyriakos Mitsotakis បាននិយាយថា លទ្ធផលនេះផ្តល់ឲ្យប្រទេសក្រិកចូលទៅកាន់ភាពសុទិដ្ឋិនិយមក្នុងទសវត្សរ៍ថ្មី។ ការសម្រេចចិត្តរបស់នាយករដ្ឋមន្រ្តីលោក Mitsotakis ក្នុងការជ្រើសរើសយកលោកស្រី Sakellaropoulou ត្រូវបានគេមើលឃើញថា ជាសកម្មភាពដើម្បីប្រឆាំងនឹងការរិះគន់ពីកង្វះស្ត្រីនៅក្នុងជួររដ្ឋាភិបាលដែលមានតែស្ត្រីតែមួយចំនួនតូចកាន់តំណែងជាន់ខ្ពស់ក្នុងប្រទេសនេះ។ លោក Mitsotakis បានបន្ថែមថា ការផ្លាស់ប្តូរនៅក្នុងសង្គមក្រិកគឺ ចាប់ផ្តើមពីស្ត្រីក្រិកដែលទទួលបានតំណែងថ្មីនេះតទៅ។

ស្របពេលគ្នាដែរការស្ទង់មតិរបស់ MRB បង្ហាញថា ៥៥ % នៃអ្នកចូលរួមឆ្លើយសំណួរស្ទង់មតិមើលឃើញថា លោកស្រី Sakellaropoulou គឺជាជម្រើសវិជ្ជមានសម្រាប់ប្រទេសក្រិកក្នុងទសវត្សរ៍ថ្មី។

ចំណែកឯមេដឹកនាំរដ្ឋ Syriza លោក Alexis Tsipras ជាអ្នកជំនាញផ្នែកច្បាប់រដ្ឋធម្មនុញ្ញនិងបរិស្ថាន បានថ្លែងថា លោកស្រី Sakellaropoulou ជាចៅក្រមពិសេសនិងជាអ្នកការពារសិទ្ធិមនុស្សដ៏ល្អម្នាក់សម្រាប់ក្រិក។

លោកស្រី Katerina Sakellaropoulou បានឈ្នះសម្លេងឆ្នោតលើអតីតប្រធានាធិបតីលោក Prokopis Pavlopoulos អាយុ ៦៩ ឆ្នាំ ហើយប្រធានាធិបតីថ្មីរបស់ក្រិករូបនេះ កំពុងកាន់តំណែងនេះក្នុងមួយអាណត្តិដែលមានរយៈពេល ៥ ឆ្នាំ ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ សារចុងក្រោយ មុនទទួលមរណភាព​របស់មហាសេដ្ឋី T. Boone Pickens ដែល​គ្រប់គ្នាគួរតែអាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម