KPT+
ចង់លក់អនឡាញ? ៥ចំណុចខ្លឹមនេះកសាងប្រេនបានរាប់សិបឆ្នាំ
ឧស្សាហកម្មគ្រឿងសំអាងបច្ចុប្បន្ន រួមបញ្ចូលទាំងអាជីវកម្មជាច្រើនដូចជា ការប្រឆាំងភាពចាស់នៃកោសិកាស្បែក ថែរក្សាសម្ផស្ស ហាងថែរក្សាសសៃសក់និងសូម្បីតែអ្នកតុបតែងមុខក៏ជាផ្នែកមួយរបស់ឧស្សាហកម្មនេះ ដែលមានវិសាលភាពធំធេងសម្រាប់ការលូតលាស់ តែជោគជ័័យយ៉ាងណាគង់ងតែបរាជ័យមកវិញបាន ព្រោះម៉ាកជាច្រើនបានលុបឈ្មោះចោលក្ស័យធនជារៀងរាល់ថ្ងៃ។
ហេតុអ្វី?
យោងតាមគេហទំព័រ marketresearch.com ទីផ្សារគ្រឿងសំអាងរបស់អាមេរិកត្រូវបានប៉ាន់ប្រមាណថា អាចរកចំណូលបានជិត ៦២ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៦ ។ នៅអាស៊ីពិសេសប្រទេកំពុងអភិវឌ្ឍន៍ គេជឿថាអាជីវកម្មគ្រឿងសំអាងភាគច្រើន ចាប់ផ្តើមដោយល្បិចបោកបញ្ឆោតរយៈពេលខ្លីៗ រកប្រាក់ចំណេញបានឆាប់ហើយដូរឈ្មោះបាត់ទៅវិញព្រោះអតិថិជនត្រូវការរហ័ស មិនខ្វល់ពីផលប៉ះពាល់។
នេះគឺជាព័ត៌មានជំនួយទាំង ៥ សម្រាប់ការចាប់ផ្តើមអាជីវកម្មគ្រឿងសំអាងផ្ទាល់ខ្លួន
១ គោរពច្បាប់និង ពិនិត្យផលិតផលដល់ទីផលិត

អាជីវកម្មគ្រឿងសំអាងត្រូវបានគេបោកប្រាស់ក្នុងរូបភាពច្រើនណាស់នៅកម្ពុជាយ់ើង។ អ្នកនាំចូលនិយមវិធីចែកសញ្ញប័ត្រ ពាក់ខោអាវដូចពេទ្យ ឲ្យរង្វាន់ធំៗនិងនិយាយលួងលោមបែបលើកទឹកចិត្ត។ ប្រសិនយើងឆាប់ជឿ ហើយមិនសូវចេះច្បាប់ គួរតែស្វែងរក អ្នកជួយពិគ្រោះយោបល់ទើបមិនចាញ់បោកគេ។
២ ការរចនាយីហោ
តំរូវការរចនាក្រាហ្វិចងាយស្រួលធ្វើណាស់ក្នុងប្រទេសកម្ពុជា ថៃ និងវៀតណាមចិន ។បើយើងចង់ធ្វើវាជាយីហោរបស់ខ្លួន គួរតែពិចារណាធ្វើជាមួយអ្នកជំនាញ កុំបន្លំជាមួយអ្នកដទៃ គួរមានលក្ខណៈរបស់ខ្លួនឯងច្បាស់។ លើសពីនេះទៅទៀត អាចផ្តោតអារម្មណ៍លើការបង្កើតសម្ភារៈទីផ្សារដែលគួរឲ្យចាប់អារម្មណ៍ដូចជា ការរចនាប័ណ្ណប្រកាសដែលកំណត់គោលដៅជាក់លាក់នៃអតិថិជនហើយផ្សាយវាចេញ។ ការបង្កើតន រូបសញ្ញាគ្រឿងសំអាងជារឿងចាំបាច់មួយមិនមែនចេះតែលក់ៗហើយដូរម៉ាកបោះចោលឈឹងទេ។ ពាណិជ្ជកម្មត្រូវការយីហោដូចមនុស្សយើងត្រូវការកេរ្ត៍ឈ្មោះ មនុស្សរស់ល្បីមួយឆាវៗ ដោយការបោកបញ្ឆោតថ្ងៃណាមួយនឹងអស់ផ្លូវដើរ។ ចុងក្រោយ ការរចនាវេបសាយដែលផ្តល់ព័ត៌មានត្រឹមត្រូវ ច្បាស់លាស់ទៀងទាត់និងខ្លីៗ ដែលមានទេពកោសល្យ អូសទាញអ្នកចូលទស្សនានិងទិញផលិតផលយើងផង ផ្សាយពីក្រុមហ៊ុនយើងផង។
៣ លក់ផលិតផលតាមអ៊ីនធឺណិត

ជម្រើសដ៏មានប្រសិទ្ធិភាពសម្រាប់ការចាប់ផ្តើមអាជីវកម្មគ្រឿងសំអាងផ្ទាល់ខ្លួនគឺផលិតផលតាមអ៊ិនធើណេត។ ភាគច្រើននៃអតិថិជនបច្ចុប្បន្ន បានស្វែងរកនិងទិញទំនិញនៅលើអ៊ីនធឺណិត។ អ្នកត្រូវតែបង្កើតហាងអេឡិចត្រូនិចដើម្បីលក់ផលិតផលគ្រឿងសំអាង អ្វីដែលសំខាន់បំផុតគឺបង្កើតទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមជាមួយរូបភាពជាច្រើននៃផលិតផលនិងការពិពណ៌នាទៀងទាត់ ខ្លី ខ្លឹមច្បាស់លាស់ ។ ការបង្កើតភាពជាសាធារណៈក្នុងចំណោមអតិថិជនគោលដៅឱ្យគេមកជឿលើផលិតផលយើង គឺការបង្កើតឡើងជាញឹកញាប់ នូវបណ្តាព្រឹត្តិការណ៍ជួបជុំ ខ្ទរខ្ទារមិនថានៅក្នុងទីក្រុងឬប្រជុំជន ដើម្បីផ្សព្វផ្សាយលក់ផលិតផលផងឱ្យគេស្គាល់យីហោយើងផង។
៤ ជៀសវាងទំនាស់
ដំណាក់កាលកសាងម៉ាកយីហោ កុំចង់ឈ្នះចាញ់ជាមួយគូប្រជែង តាមរយៈជម្លោះតម្លៃ ប្រទាញបុគ្គិលិក ឬសូម្បីពាក្យសម្តី ។ នៅលើបណ្តាញអនឡាញ ការឈ្លោះគ្នាងាយកើតឡើង ហើយវាបានបំផ្លាញយៅហោរបស់យើងក្នុងមួយប៉ព្រិចភ្នែកដូចពាក្យថា កសាងរាប់សិបឆ្នាំ មករលាយនឹងសម្តីប៉ុន្មានម៉ាត់។ កុំទាស់ជាមួយសារព័ត៌មាន ក៏កុំប្រើលុយទៅទិញអត្ថបទគេឲ្យ សរសេរល្អអំពីយើង ។ គ្រប់គ្នាអាចផ្សាយពាណិជ្ជកម្មអំពីផលិតផល តែសារព័ត៌មានដែលជួយនិយាយកុហកបញ្ឆោតអតិថិជនឱ្យយើង និងនាំមកនូវមហ្ន្តរាយជាជាងជួយយិតយោង។ ចូររើសយកសារព័ត៌មាន ដែលមិនមែនបញ្ជោរសព្វតែផលិតផលមិនរើសមុខ។ រើសយកតែសារព័ត៌មានណាដែល និយាយពិតៗ។
៥ អតិថិជនជាស្តេច

មិនថាយើងជិះឡានអ្វីអតិថិជនក្រយ៉ាងណា ពួកគេជាមេក្រូ ជាតំណាងយើង ជាមនុស្សដែលនឹងនាំឲ្យគេគិតអំពីយើងថាល្អឬមិនល្អ។ បណ្តុះបុគ្គលិកឲ្យនិយាយល្អនិយាយពិតមិនមែននិយាយផ្អែមរលួយ រកទុកចិត្តមិនឃើញនោះឡើយ។ ការកសាងបុគ្គលិកនៅនាយកដ្ឋានសម្រាប់ទំនាក់់ទំនងជាមួយអតិថិជន ជារឿងដ៏សំខាន់បំផុតមួយ។ ប្រសិនគេមានបញ្ហាជាមួយភ្ញៀវត្រូវតែបញ្ឈរជើង ឬដកទៅនៅផ្នែកក្រោយរៀនសូត្រឡើងវិញ ព្រោះអតិថិជនមិនអាចប៉ះពាល់បានទេ៕
ប្រែសម្រួល៖ចម្រើន តារា
ចុចអាន៖ចាប់ផ្ដើមរកស៊ីតាំងពីអាយុ ១២ឆ្នាំ បច្ចុប្បន្ន សហគ្រិនវ័យ២១ឆ្នាំរូបនេះ មានជំនួញ៦ នៅក្នុងដៃ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ