Connect with us

KPT+

បុគ្គលិក​លក្ខណៈ ៦ យ៉ាង​នៃ​អ្នក​ដែល​និយម​បោក​ប្រាស់​ឬ​ផិត​ក្បត់​ដៃ​គូម្ខាង

បានផុស

នៅ

តើ​យើង​ធ្លាប់​រងគ្រោះ​ដោយសារ​​ភាព​មិន​ស្មោះត្រង់​ទេ? ឬ​យើង​ជា​មនុស្ស​មិន​ស្មោះត្រង់​ក្នុង​ទំនាក់ទំនង​ដែរ​ឬទេ? នេះ​មិន​ត្រឹម​​តែ​ជា​សំណួរ​ទូទៅ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​ជា​សៀវភៅ​ដែល​និពន្ធ​ដោយ​លោក​ Kenneth Rosenberg បាន​ពន្យល់​លម្អិត​ពី​មូលហេតុ​ដែល​នាំ​ឲ្យមាន​ភាព​មិន​ស្មោះត្រង់ នៅក្នុងទំនាក់ទំនង។

អ្នក​និពន្ធ​បាន​គូស​បញ្ជាក់​ពី​ហេតុផល ៦ យ៉ាង​ ដែល​ចង្អុល​បង្ហាញ​ថា​ តើ​មនុស្ស​ម្នាក់​មិន​ស្មោះត្រង់​នឹង​ដៃគូ​របស់​ពួកគេ​យ៉ាងម៉េច។

កត្តា​ដែល​កំណត់​ឲ្យ​ដៃគូ​ស្នេហា​ឈាន​ទៅ​រក​លួច​បន្លំ​ឬ​បោកប្រាស់​អ្នក​ម្ខាងទៀត ៖

១. ខួរក្បាល

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​អ្នក​ជំនាញ​ប្រហែល​ជា ៥០% នៃ​អ្វី​ដែល​ប្រាប់​យើង​ គឺជា​ភាព​ខុសគ្នា​ខាង​ជីវសាស្ត្រ​នៅ​ក្នុង​សារធាតុ​គីមី​ ក្នុង​ខួរក្បាល។ និយាយ​ម្យ៉ាង​ទៀត​ផ្នត់គំនិត​របស់​មនុស្ស​ម្នាក់​ក្នុង​ខួរក្បាល​ពួកគេ​​​​ ចំពោះ​ការ​បោកប្រាស់ទៅកាន់អ្នកដទៃ។

. ចិត្តវិទ្យា

កត្តា​នេះ​រួម​បញ្ចូល​ពី​វិធី​ដែល​យើង​គិត​ជាមួយ​នឹង​បទពិសោធន៍​ដែល​យើង​មាន។ វា​បាន​កំណត់​ថា​តើ​យើង​មាន​អារម្មណ៍​យ៉ាង​ណា​នៅ​ក្នុង​ពិភពលោក​របស់​យើង។

វិធី​ដែល​គំនិត​របស់​យើង​ដំណើរការ អ្វីៗ​ដែល​យើង​ជួប​ប្រទះ មាន​ច្រើន​ទាក់ទង​នឹង​ការ​យល់ឃើញ​របស់​យើង​ពី​ស្នេហាម្ខាងទៀត។ ហើយបុគ្គលិក​លក្ខណៈនេះឯង ដែលជាសញ្ញាមួយអាចឈានទៅរកការបោកប្រាស់។

៣. វប្បធម៌

សាវតារ​វប្បធម៌​ក៏​ជា​កត្តា​សំខាន់​មួយ​ដែល​ជះឥទ្ធិពល​ដល់​វិធីសាស្ត្រ​របស់​យើង ​ឆ្ពោះ​ទៅ​រក​ការ​បោកប្រាស់។ វា​បង្ហាញ​ពី​ជំនឿ​របស់​យើង​លើ​សេចក្ដី​ស្នេហា ​ភេទ​ និង​ភាព​មិន​ស្មោះត្រង់​តាំង​ពី​វ័យ​ក្មេង។

. ភាព​មិន​ចេះ​អត់ធ្មត់

ចរិត​បុគ្គលិក​លក្ខណៈ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ធ្វើការ​សម្រេចចិត្ត ​ក្នុង​ពេល​កំពុងតែ​ឆេវឆាវ​ ហើយមិន​គិត​ពី​អ្វី​ដែល​កើតឡើងនាពេលខាងមុខ។

នោះ​ហើយ​ជា​មូលហេតុ​ដែល​មនុស្ស​មិន​ចេះ​ទ្រាំ​អត់ធ្មត់​ អាច​ក្លាយ​ជា​មនុស្ស​បោកប្រាស់ស្នេហា ឬអ្នកជុំវិញខ្លួន។

៥. ចូលចិត្ត​ប្លែកៗ​ឬ​អារម្មណ៏​រំភើប

Happy young couple drinking coffee outside cafe

មាន​មនុស្ស​ជា​ច្រើន​ដែល​ខូចចិត្ត​ មិន​បាន​ជួប​ស្នេហា​ពិត​ជាមួយ​ដៃគូ​តែ​ម្នាក់​គត់​របស់​ពួកគេ ដោយសារតែ​ដៃគូ​បាន​ព្យាយាម​ស្វែងរក​មនោសញ្ចេតនា​ដោយ​ឯកឯង​ផ្សេងទៀត។ ពួកគេ​មិន​មាន​អារម្មណ៍​រំភើប​ក្នុង​ការ​ស្និទ្ធស្នាល​ជាមួយ​មនុស្ស​តែ​ម្នាក់​ទេ។

ដូច្នេះ​នៅ​ពេល​ដែល​ពួកគេ​ស្រេកឃ្លាន​ស្នេហា​ច្រើន​គ្នា ​ពួកគេ​នឹង​រំភើប​ ហើយ​ស្វែងរក​វា​នៅ​ក្នុង​សកម្មភាព​នៃ​ការ​លួច​បន្លំ​ដៃគូ​​ ឬ​មាន​ស្នេហា​ជាមួយ​អ្នក​ទី៣។

៦. បំផ្លាញ​ខ្លួនឯង

បើ​មនុស្ស​ម្នាក់​ជា​រឿយៗ​ធ្លាក់​ចូល​ក្នុង​ទម្លាប់​មិន​ល្អ​ និង​បំផ្លាញ​ខ្លួនឯង ​ហើយ​ធ្វើការ​សម្រេចចិត្ត​ហិរញ្ញវត្ថុ​មិនល្អ​ ពួកគេ​អាច​នឹង​ប្រព្រឹត្ត​ចំពោះ​ទំនាក់ទំនង​របស់​ពួកគេ​តាម​របៀប​ដូចគ្នា​ដែរ។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ នៅ​ពេល​ភាព​មិន​ស្មោះត្រង់​របស់​ពួកគេ​កើតមាន​ ក៏​អាច​​ប៉ះពាល់​ដល់​អ្នកដទៃ​បាន​ដូចគ្នា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ចង់​បាន​ទំនាក់ទំនង​ល្អ ចៀសបាន​កុំ​និយាយ​រឿង​នេះ ទៅ​កាន់​បុរស​ជា​ដៃគូ

ចុចអាន៖បញ្ហា​ចាំបាច់​ដែល​​ឪពុកម្ដាយ​ដោះស្រាយ ​មុន​ពេល​បង្ក​ជា​វិបត្តិ​ធ្ងន់​ដល់​កូនៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម