KPT+
ចង់ក្លាយជាអ្នកមានទ្រព្យត្រូវចេះបង្កើតផ្នត់គំនិតសេដ្ឋី
ពាក្យចាស់ពោលថា “មានគំនិត មានកំណើត” នេះចង់សំដៅលើការគិតរបស់មនុស្សម្នាក់ៗដែលនាំទៅរកភាពជោគជ័យមានបាន។ គិតវិជ្ជមាន នាំទៅរកភាពល្អប្រសើរ ហើយបើគិតបែបជោគជ័យក៏រមែងនាំភាពរីកចម្រើនថ្កុំថ្កើង។
ដូច្នេះបើអ្នកជាមនុស្សដែលចង់មានទ្រព្យសម្បត្តិស្ដុកស្ដម្ភ គប្បីបណ្ដុះគំនិតជាអ្នកមានពីពេលនេះតទៅ។
១. ពេញចិត្តនឹងខ្លួនឯង
ពេញចិត្តនូវអ្វីដែលខ្លួនកំពុងធ្វើ នាំឲ្យមានអារម្មណ៍ធ្វើការ ហើយការងារទទួលបានផលល្អ។ បើស្រឡាញ់នូវអ្វីដែលខ្លួនកំពុងធ្វើ អ្នកនឹងធ្វើវាអស់ពីសមត្ថភាព ពេលនោះលុយនឹងរត់មករកជារឿយៗមិនខាន។
២. បង្កើតចក្ខុវិស័យ
បើប្រាថ្នាចង់ក្លាយអ្នកមានទ្រព្យសម្បត្តិ ត្រូវកំណត់ថា អ្នកក្លាយជាសេដ្ឋីដោយសារអ្វី? ដោយសារអាជីវកម្ម ឬ ជំនាញពិសេស? បើដឹងច្បាស់ពីអ្វីដែលចង់បានហើយ អ្នកត្រូវធ្វើផែនការណ៍ ១០ ឬ ២០ ឆ្នាំជាដើម សម្រាប់ជាទិសមួយចង្អុលបង្ហាញផ្លូវ ដើម្បីទៅដល់គោលដៅ។ ត្រូវរៀបគម្រោងឲ្យបានច្បាស់លាស់ សម្រាប់ជំហាននីមួយៗ ទើបបំណងប្រាថ្នាមិនឃ្លេងឃ្លោង។
៤. រៀនបត់បែន
ក្នុងនាមជាអ្នកដឹកនាំ ស្ថាប័ន ក្រុមហ៊ុន ឬ អាជីវកម្មមួយ អ្នកមិនត្រឹមតែមានជំនាញតែលើផ្នែកដឹកនាំប៉ុណ្ណោះទេ តែត្រូវមានចំណេះដឹងទូលំទូលាយ និងមានភាពបត់បែនទៅតាមកាលៈទេសៈជាក់ស្ដែង ។ ពេលខ្លះផែនការមិនអាចដើរស្របជាមួយគម្រោង ប៉ុន្តែបើស្ថានភាពបង្ខំ អ្នកត្រូវចេះកែកុនតាមការប្រែប្រួល។
៤. រៀនដោះស្រាយបញ្ហា
ធ្វើជាមេឬជាម្ចាស់ ត្រូវមានដំណោះស្រាយបញ្ហាលើអាជីវកម្ម ឬ ការងាររបស់ខ្លួន។ មិនសំខាន់ថា បញ្ហាធំ ឬ តូចប៉ុណ្ណានោះទេ ត្រូវរកដើមហេតុនៃបញ្ហាឲ្យឃើញ នោះអ្នកនឹងអាចរកវិធីដោះស្រាយបានហើយ។ ពួកសេដ្ឋីរមែងដឹងពីវិធីដោះស្រាយបញ្ហា ដោយព្រមទទួលយកហានិភ័យ និងមិនគេចវេះពីបញ្ហានោះឡើយ។
៥. កែប្រែការគិត
ដើម្បីក្លាយជាសេដ្ឋី អ្នកត្រូវគិតដូចសេដ្ឋី។ សេដ្ឋីៗភាគច្រើនមិនទម្លាប់ចាយវាយហ៊ឺហានោះទេ ប៉ុន្តែពួកគេតែងតែរិះរកវិធីបង្កើនទ្រព្យមិនឈប់។ មនុស្សជាច្រើនចង់ក្លាយជាសេដ្ឋី តែចូលចិត្តចំណាយលុយទិញរបស់ប្រើថ្លៃៗ ដើម្បីបង្អួតគេថាខ្លួនជាសេដ្ឋីដែលនោះជាការគិតខុសស្រឡះ។ ពីពេលនេះទៅ ត្រូវរៀនគិតដូចសេដ្ឋី ហើយអនុវត្តគន្លឹះល្អៗពីពួកគេ ទើបជីវិតទៅមុខដូចពួកអ្នកមាន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Business Insider
ចុចអាន៖ការពិតទាំង ៧ ទាក់ទិននឹងក្រដាសប្រាក់មួយដុល្លារអាមេរិក
ចុចអាន៖ការរកស៊ីដោយបង្កើតម៉ាកសម្លៀកបំពាក់ នៅមានឱកាសនៅឡើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)