KPT+
ស្រឡាញ់មនុស្សប៉ះចំបាក់ទឹកចិត្ត គួរធ្វើយ៉ាងណា?
មនុស្សជាច្រើនស្រឡាញ់គ្នា ប៉ុន្តែដោយសារហេតុផលខ្លះ ពួកគេមិនអាចផ្លាស់ប្តូរការពិតដែលថា «មិនអាចនៅជាមួយគ្នាបាន»។
ត្រូវហើយ មនុស្សមួយចំនួនទន្ទេញថា ស្នេហាគឺសំខាន់ជាងអ្វីៗទាំងអស់ក្នុងលោក ហើយបើស្រលាញ់ស្មោះ ម្នាក់ៗគួរតែតស៊ូដើម្បីនៅជាមួយគ្នា ប៉ុន្តែក្នុងករណីខ្លះរឿងនេះមិនអាចកើតឡើងជារៀងរហូតទោះតស៊ូប៉ណ្ណាក្តី។ ជីវិតវាមិនដូចខ្សែភាពយន្តទេ។

ស្របឥឡូវនេះ វិបត្តិថ្មីមួយទៀតគឺជំងឺបាក់ទឹកចិត្ត។ បើលោតែប៉ះចំ អ្នកយើងស្រលាញ់យើងគួរបកក្រោយឬទៅមុខ?
អ្វីទៅជាស្នេហា?
នៅពេលយើងជួបមនុស្សម្នាក់ ដែលជួយយើងបំពេញនូវតម្រូវការ ដែលយើងចង់បានប្លែកពីអ្វីដែលធ្លាប់មានក្នុងការរស់នៅយើងស្រាប់តែនឹកគេ ត្រូវការគេ។ នេះមានន័យថា ស្នេហាមិនមែនជារឿងអាថ៌កំបាំងទេ វាត្រូវបានគ្រប់គ្រងដោយខួរក្បាល ហើយយើងម្នាក់ៗ អាចលង់ស្រលាញ់នរណាបាន ដរាបណាគេនោះអាចជួយអ្នកបំពេញតំរូវការដែលបេះដូងនៅចន្លោះ។ ហេតុផលរឿងបេះដូងគឺវាសាមញ្ញអញ្ចឹងឯង។

មនុស្សដែលពិតជាមិនអាចពិពណ៌នាពីអារម្មណ៍ដែលពួកគេមានចំពោះអ្នកដទៃ ហើយត្រូវបានភ្ជាប់យ៉ាងជិតស្និទ្ធជាមួយមនុស្សដែលយើងស្រឡាញ់ ព្រោះយើងតែងតែគិតថា នឹងមិនស្រឡាញ់មនុស្សម្នាក់ណាផ្សេងទៀតដូចសង្សាឥឡូវដាច់ខាត ប៉ុន្តែនៅពេលដែលជីវិតបណ្តោយឱ្យយើងរកឃើញមនុស្សម្នាក់ទៀត ដែលអាចបំពេញតំរូវការរបស់ថ្មីរបស់យើង យើងនឹងមានទំនោរភ្ជាប់ការចង់បានទៅនឹងពួកគេទៀត។
យើងជាមនុស្សដឹងតែពេលខ្លះស្ទើរតែមិនអាចយល់ពីគំនិតទាំងនោះរបស់ខ្លួនឯងអញ្ចឹង ហើយគ្រប់គ្នាគួរទទួលបាន ការអប់រំឱ្យយល់សិនអំពីធម្មជាតិនៃសេចក្តីស្រឡាញ់ មុនពេលអាចប្រឈមមុខនឹងវា។
អ្វីខ្លះដែលញាំងមនុស្ស២នាក់សែនស្រឡាញ់គ្នា ប៉ុន្តែមិនអាចនៅជាមួយគ្នាបាន?
ជួនកាលកត្តាគួ្រសារ ទម្លាប់រស់នៅ ជំនឿ សាសនា សង្គមឬអ្វីជាច្រើនទៀតដែលមនុស្សពីរនាក់យល់ថាពិបាកជួបគ្នា ជួបហើយក៏ពិបាករស់នៅបានល្អ ។
បញ្ហានៃជីវិតគឺជម្រើស។ ធម្មតាគេអាចសម្រុះសម្រួលទ្រាំរស់នៅឬបែកគ្នាដើម្បីជាប្រយោជន៍រួមគ្នា ដរាបណាវាមិនសូវឈឺចាប់។ ទោះយ៉ាងណាការសម្របសម្រួលក៏មិនមានប្រសិទ្ធិភាពដែរក្នុងករណីខ្លះដែលយើងឃ្លាតឆ្ងាយយ៉ាងណា គេធ្វើឱ្យឈឺចាប់យ៉ាងណា ក៏យើងចិត្តយើង នៅតែចង់មានការចងចាំចង់មានទំនាក់ទំនងស្នេហាផ្អែមល្ហែមជាមួយអ្នកនោះដដែល។
រាល់ទំនាក់ទំនងទាំងអស់រមែង ត្រូវឆ្លងកាត់ឧបសគ្គជាច្រើន។ អ្នកខ្លះអាចជោគជ័យនិងទ្រទ្រង់ការរស់នៅរួបរួមគ្នាបានដល់ចាស់ ឬចាញ់ហើយបែកបាក់។ ទោះយ៉ាងណា បញ្ហាប្រឈមកាន់តែខ្លាំងនៅពេលយើងព្យាយាមទាក់ទងជាមួយនរណាម្នាក់ដែលទទួលរងសម្ពាធពីជំងឺធ្លាក់ទឹកចិត្ត។ វាមិនងាយស្រួលទេ ប្រសិនយើងស្រលាញ់ហើយចង់ចូលជីវិតជាមួយគេ វាជាកន្លែងងងឹតនិងទទេ ដែលគ្មានអ្នកណាចង់ចូល។ អារម្មណ៍ឈឺចាប់និងច្របូកច្របល់ ភាព អស់សង្ឃឹមដែលយើងខ្លួនឯងត្រូវឆ្លងកាត់នៅពេលអ្នកត្រូវឈរមើលមនុស្សជាទីស្រឡាញ់របស់យើងកំពុងរងទុក្ខ។

សង្សាមានជំងឺបាក់ទឹកចិត្ត
ប្រសិនបើដៃគូរបស់អ្នកកំពុងទទួលរងជំងឺធ្លាក់ទឹកចិត្តរឿងដំបូងគឺ យើងកុំទៅឆោតល្ងង់ជឿថា មនុស្សម្នាក់ៗ ពិតជាអាចបញ្ឈប់ការធ្លាក់ទឹកចិត្ តប្រសិនណាបើពួកគេចង់។
គ្មាននរណាម្នាក់ចង់ធ្លាក់ទឹកចិត្តដោយចេតនា ហើយពួកគេក៏មិនអាចបំបាត់ការធ្លាក់ទឹកចិត្តពីជីវិតរបស់ពួកគេបានដោយខ្លួនគេដែរ។ ការធ្លាក់ទឹកចិត្តមិនមែនជាអ្វីដែលមនុស្សម្នាក់ៗជ្រើសរើសមកនោះទេ។
ប្រសិនបើអ្នកមានទំនាក់ទំនងជាមួយនរណាម្នាក់ដែលកំពុងប្រយុទ្ធនឹងជំងឺធ្លាក់ទឹកចិត្ តហើយអ្នកចង់នៅទីនោះសម្រាប់ពួកគេ រឿងដំបូងនិងសំខាន់បំផុតដែលអ្នកត្រូវធ្វើ គឺទទួលយកនិងទទួលស្គាល់ការពិត ដែលថាជំងឺផ្លូវចិត្តនេះត្រូវការការព្យាបាល ហើយអាចជះឥទ្ធិពលដល់ជីវិតមនុស្សតែស្នេហាស្មោះត្រង់របស់អ្នកអាចជួយពួកគេបាន។
ជំងឺនេះពិបាកព្យាបាលតែចិត្តស្មោះត្រង់អាចកែប្រែជីវិតពួកគេ។ វាត្រូវការមនុសុ្សស្រឡាញ់ពិតប្រាកដនិងស្នេហាមួយដែលមានជម្រៅជាងអ្វីដែលគេជឿថាមានលើលោកនេះ៕
ប្រែសម្រួល៖ ស្រស់
ចុចអាន៖ បើស្នេហាមិនល្អ កុំសោកស្តាយព្រោះអាចជាដើមចមនៃជំងឺផ្លូវចិត្ត
ចុចអាន៖ នៅឲ្យឆ្ងាយពីមនុស្សអវិជ្ជមាន បើមិនចង់ជួបវិបត្តិ ៦យ៉ាងនេះ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា