Connect with us

KPT+

របៀប​ដោះស្រាយ ពេល​គេ​រិះគន់​យើង​ម្ដងៗ

បានផុស

នៅ

ការ​រិះគន់​ធ្វើឲ្យឈឺ​ចាប់ ឬថ្នក់ចិត្តដូចគ្នា មិន​ថា​រឿងផ្ទាល់​ខ្លួន ឬការងារ។ អ្នករិះគន់ គេ​មិន​សំចៃ​មាត់ ហើយ​ពូកែ​រក​កន្លែង​រិះគន់​គេ។ ភាគ​ច្រើន​និយាយ​យក​តែ​ឈ្នះ ការពារ​ខ្លួន ឬ​លាក់​បាំង​ចំណុច​អាក្រក់​ខ្លួន។

មិន​ថា​អវិជ្ជមាន ឬ​រិះគន់​ដើម្បី​ស្ថាបនា សុទ្ធតែ​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា ត្រូវ​គេ​ចាប់​កំហុស។ គួរ​មាន​យុទ្ធសាស្ត្រទប់​ទល់​នឹង​ការ​រិះគន់៖

១- ធ្វើចិត្តឲ្យត្រជាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាប់​ខ្លួន​ឯង​ឲ្យ​នៅ​ឲ្យ​ឆ្ងាយ ទោះ​ជា​ឮ​ពាក្យ​បង្អាប់​អី​ក៏​ដោយ។ ទប់​កំហឹង ការពារ​ខ្លួន​កុំ​តបត ជា​រឿង​ល្អ​ដែល​អាច​បន្សាប​ការបង្អាប់បាន។ ដឹង​ថា​មិន​គួរ​ឈ្លោះជាមួយអ្នកបង្អាប់ ប៉ុន្តែទប់មិនបាន អាចស្តាយពេលក្រោយ។ ពន្យល់ពីភាពសមគួរថាតើ ការបង្អាប់លេង ឬមែនរបស់អ្នកទាំងនោះសម ឬអត់។

ឧទាហរណ៍ Comment ពាក្យអសុរោះ ឬលេងសើចបែបមិនសមជាដើម។ អាចប្រាប់ពីហេតុផល ឬលុប Comment ចោលបាន តែបើនៅក្រៅគួរញញឹម ហើយដើរចេញនិយាយខ្លីថា “អរគុណ” ឬនិយាយតាមពាក្យបង្អាប់ មុនដើរចេញ។

២- ពិចារណាពីប្រភពនិងតម្លៃ

ការ​រិះគន់​មាន ២ ប្រភេទ​គឺ ដើម្បីស្ថាបនា និង​ដើម្បី​បំផ្លាញ ឬ​បង្កើត​បញ្ហា។ រិះគន់​ដើម្បី​ស្ថាបនា គឺ​វិជ្ជមាន​ជួយ​យើង​ឲ្យប្រសើរ​ជាង​មុន ហើយ​ការ​រិះគន់​បែប​បំផ្លាញ គឺ​ចង់​ឲ្យ​យើង​អាក្រក់ និង​វិនាស។ ត្រូវ​បែងចែក​ឲ្យ​ច្បាស់​ពី​ភាសា​ឌឺ ឬ​ការ​រិះគន់​ដែល​យើង​ឮ។

៣- ទទួលស្គាល់កំហុសខ្លួនឯង

ទទួល​ស្គាល់​កំហុស​ខ្លួន​ឯង ជា​ការ​ប្រឈម​មុខ​ធំ​ជាង​គេ។ ការ​រិះគន់​ដើម្បីស្ថាបនា គួរ​ធ្វើ​តាម ហើយ​អាច​ឲ្យ​យើង​រៀន​ពី​វា ដើម្បី​ធ្វើ​ឲ្យ​ជីវិត​កាន់​តែ​ប្រសើរ។

មិនថាយើង​ធ្វើ​ល្អ​ប៉ុនណាទេ នៅ​តែ​មាន​អ្នក​ដែល​ធ្វើ​បាន​ល្អ​ជាង​យើង ហើយ​យើង​ក៏​អាច​ធ្វើ​ឲ្យ​ប្រសើរ​ជាង​នឹង​ទៀត​បានដែរ។ បើ​យើង​មិន​យល់​ពី​រឿង​នេះ​ទេ ដូចជា បដិសេធ​ឱកាស​សម្រាប់​ខ្លួន​ឯង​ដើម្បី​ស្វែង​យល់ និង​បង្កើន​ការ​រីក​ចម្រើន ថែមទាំង​បាត់បង់​ការ​គោរព​ពី​អ្នក​ដទៃ​ទៀត​ផង៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន​៖វាយ​បក​លើ​មនុស្ស​ដែល​និយាយ​បំពាន​យើង ប្រើ​វិធី​ទាំង​នេះ

ចុចអាន៖វិធី ៥ បញ្ឈប់​គំនិត​អវិជ្ជមាន​ដែល ​​រិះគន់​ខ្លួនឯង​បំបាក់​ទឹកចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម