KPT+
សាកល្បងវាស់ខ្លួនឯង មានចិត្តចង្អៀតចង្អល់ប៉ុនណាក្នុងចំណោម ៨ នេះ
មនុស្សយើងតែងមានអារម្មណ៍ មនោសញ្ចេតនា កំហឹង ស្រលាញ់ និងស្អប់ ដែលបង្ហាញពីស្ថានភាពផ្លូវចិត្ត។ ថ្ងៃនេះ “Hello គ្រូពេទ្យ” និយាយពីបញ្ហាផ្លូវចិត្តវិញម្ដង។ ខាងក្រោមនេះ ជាទម្លាប់អាក្រក់ប្រចាំថ្ងៃ ៨ យ៉ាង បញ្ជាក់ថា យើងជាមនុស្សចង្អៀតចង្អល់៖
១- គុំកួន

ការអត់ទោសឲ្យអ្នកដទៃ មិនមែនមានន័យថា ធ្វើឲ្យគេមានកំហុសតិចជាងមុន ឬមិនសូវធ្ងន់ធ្ងរទេ។ ធម្មតា រឿងហួសហើយ គ្មានអីអាចកែបានទេ មានតែទទួលយក ឬសម្រួលលើកលែងទោស ដើម្បីបញ្ចប់បញ្ហា។ ការអត់ទោសឲ្យអ្នកដទៃ ឬមិនគុំកួន អាចចូលរួមកាត់បន្ថយភាពស្មុគស្មាញ ស្ត្រេស បាក់ទឹកចិត្ត អារម្មណ៍បដិសេធ បន្ថែមការគោរពខ្លួនឯង។
២- មិនអត់ទោសឲ្យខ្លួនឯង
មិនអត់ទោសឲ្យខ្លួនឯងចំពោះកំហុសអតីតកាល នឹងធ្វើឲ្យជីវិតជូរចត់។ សាកល្បងធ្វើអ្វីល្អៗពេលបច្ចុប្បន្នវិញ។ កុំព្យាយាមធ្វើជាមនុស្សតានតឹង ឬតុលាការ ចំពោះសកម្មភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួនឯងបែបដាច់ខាតពេក។

៣- ចាំចាប់តែកំហុសគេ
ផ្នត់គំនិតយកចិត្តទុកដាក់តែលើកំហុសគេ ជាងអ្វីដែលគេបានធ្វើល្អៗ។ រៀនមើលគេក្នុងផ្លូវល្អខ្លះផង កុំចាំតែមានកំហុស មានបញ្ហា ឯងនេះរាប់កំហុសគេរាប់រយ ឯខ្លួនឯងវិញចាំតែត្រូវរហូត។
៤- ស្ដង់ដារតែគេ
បើយើងខកចិត្តញឹកញាប់ដោយសារអ្នកដទៃ នោះបណ្តាលមកពីយើងកំណត់ស្តង់ដារអាកប្បកិរិយាឲ្យគេខ្ពស់ហួសហេតុពេក ដែលសម្បីតែខ្លួនយើងផ្ទាល់មិនបានអនុវត្តសោះ។ ការពិតទៅ បញ្ហានេះនឹងធ្វើឲ្យយើងក្លាយជាមនុស្សពិបាកខ្លាំង និងពូកែខកចិត្តបំផុត។
៥- គេមិនល្អ
ទីណាគ្មានក្តីសង្ឃឹម ទីនោះគ្មានជីវិត។ ឲ្យតែនិយាយដល់អ្នកដទៃ ក្រៅពីខ្លួនឯង ក្នុងក្បាលគិតភ្លែត ដល់ចំណុចអាក្រក់ៗគេ ឬគេធ្វើនេះមិនល្អ ធ្វើនោះមិនល្អ ឬដឹងតែគេធ្វើមិនបាន ១០០% ជាដើម។
៦- លេសឲ្យខ្លួនស្អីក៏មាន
បើសូម្បីតែខ្លួនឯងមិនអាចគ្រប់គ្រងខ្លួនឯងបានផង តើអ្នកណាអាចធ្វើជំនួសបាន? ឈប់គេចវេសពីការទទួលខុសត្រូវ និងការភ័យខ្លាចនេះទៅ។
ពេលខ្លះ លួចគិតដែរថាខ្លួនធ្វើហ្នឹង ឬគិតចឹង ប្រហែលហួសហេតុ តែបែរជាទម្លាក់កំហុសទៅធម្មជាតិថា ចរិតខ្លួនពិបាកកែ កែមិនបាន ឬអញតែប៉ុណ្ណឹង ជាដើម។ និយាយឲ្យចំ មិនហ៊ានទទួលខ្លួនខុស។ លេសមិនស្វាង ឬមិនហ៊ានទទួលស្គាល់ការពិត។
៧- ចូលចិត្តកំណត់លទ្ធផល
ដូចបញ្ជាក់ ចំណុចអាក្រក់មួយទៅណាមិនឆ្ងាយ គឺចូលចិត្តធ្វើខ្លួនចេះដឹង ដឹងទាំងលទ្ធផលមុនទៀត។ ធ្វើខ្លួនដូចច្បាស់ណាស់អ៊ីចឹង តាំងរឿងមិនទាន់កើត ឬចាប់ផ្ដើមផង បែរជាច្បាស់លើលទ្ធផល មុនមិនស្វាង។

៨- សម្បូរតែគំនិតអវិជ្ជមាន
និយាយឲ្យចំ អារឿងមិនល្អហ្នឹង សម្បូរខ្លាំង។ ក្នុងខ្លួន ចូលចិត្តគិត ភ្នកដល់រឿងមិនល្អជានិច្ច។ គឺជាគំនិតដែលគិតថា បើសិនបរាជ័យរឿងអ្វីមួយ ដូចបរាជ័យគ្រប់យ៉ាងពេញមួយជីវិត។ នេះជាដើមហេតុចម្បងនៃជំងឺស្ត្រេស បាក់ទឹកចិត្ត ឬអាចឲ្យហ៊ានធ្វើអត្តឃាតទៀតផង៕
ចុចអាន៖កុំធ្វើបីយ៉ាងនេះលើហ្វេសប៊ុក ប្រសិនមិនចង់មានវិប្បដិសារីទៅថ្ងៃក្រោយ

-
សន្តិសុខសង្គម៩ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?