KPT+
មុនសាក់ចិញ្ចើម គួរដឹងពីគុណសម្បត្តិ និងគុណវិបត្តិទាំងនេះ
សម័យមុន សាក់ចិញ្ចើម ជាចំណូលចិត្តរបស់ស្រីៗវ័យកណ្តាល ប៉ុន្តែសម័យនេះ វ័យក្មេងក៏ចូលចិត្តសាក់ចិញ្ចើមដែរ។ យ៉ាងណាក៏ដោយ គួរស្វែងយល់ពីគុណសម្បត្តិ និងគុណវិបត្តិ មុនសម្រេចចិត្តសាក់ចិញ្ចើម។
១- សាក់ចិញ្ចើមសម័យទំនើប
ការសាក់ចិញ្ចើមកំពុងពេញនិយមខ្លាំង ដោយបច្ចុប្បន្ន មានច្រើនប្រភេទ ដូចជា សាក់ចិញ្ចើមបែប 3D និងសាក់ពណ៌ទឹកក្រូច (Pigment Embroidery) មនុស្សមួយចំនួនហៅថា Microblading Embroidery។
អំឡុងទសវត្សឆ្នាំ ៦០-៧០ ការសាក់ចិញ្ចើម គឺប្រើទឹកពណ៌ខ្មៅលាយខៀវ តែយូរទៅនឹងហើរពណ៌អស់។ បច្ចុប្បន្ន ដោយសារបច្ចេកវិទ្យាកាន់តែទំនើប គេប្រើបច្ចេកទេសចាក់ម្ជុលចូលក្នុងស្បែក ធ្វើឲ្យមើលទៅដូចចិញ្ចើមធម្មជាតិពិតៗ ស៊ីគ្នាជាមួយស្បែក និងសក់តែម្តង។ ការសាក់ចិញ្ចើម មានប្រយោជន៍ចំពោះស្រីៗមានចិញ្ចើមស្ដើង ចង់បានចិញ្ចើមក្រាស់ ឬកាន់តែខ្មៅជាងមុន។
២- ត្រូវរៀបចំអ្វីខ្លះមុខសាក់ចិញ្ចើម?
អ្វីត្រូវធ្វើ គឺត្រូវឲ្យច្បាស់ក្នុងចិត្តថា គួរទៅរកសេវាកម្មសាក់ចិញ្ចើមនៅទីណាទើបល្អ ហាងកែសម្ផស្សមានសេវាកម្មនេះ គួរឲ្យទុកចិត្តដែរទេ? ហើយពេលវេលាណាសមស្របសម្រាប់យើង ខណៈព័ត៌មានទាំងអស់នេះ អាចស្វែងរកបានតាមអ៊ីនធឺណិត ឬទស្សនាវដ្តី ក៏ដូចជាបណ្តាញសង្គមផងដែរ។ ចាំថា មិនគួរសាក់ចិញ្ចើម ១ថ្ងៃ មុនពេលទៅលេងសមុទ្រនោះទេ។ មួយទៀត ចំពោះតម្លៃ អាចប្រែប្រួលទៅតាមទឹកដៃជាង និងបទពិសោធ ក៏ដូចជាយីហោហាង ជាដើម។
៣- គុណសម្បត្តិសាក់ចិញ្ចើម
សាក់ចិញ្ចើម មានគុណសម្បត្តិជួយស្រីៗអស់ក្ដីកង្វល់នឹងបញ្ហាកោររោមចិញ្ចើម។ មិនចាំបាច់ខ្ជះខ្ជាយលុយទាំងដុលទៅលើផលិតផលកែសម្ផស្ស ដូចជា ក្រែម និងម្សៅលាបរោមចិញ្ចើមជាដើម។ អាចចំណេញពេលដល់ទៅ ២០នាទី រៀងរាល់ថ្ងៃ ដោយមិនបារម្ភអំពីការតុបតែងចិញ្ចើមមុនចេញទៅណាម្តងៗ។ ជប់លៀងលើឆ្នេរខ្សាច់ ក្រោមកម្ដៅថ្ងៃខ្លាំង ក៏លែងជាក្ដីបារម្ភដូចគ្នា។
៤- គុណវិបត្តិសាក់ចិញ្ចើម
គុណវិបត្តិចម្បង គឺសុវត្ថិភាពយើងតែម្តង បើមានការថ្លោះធ្លោយ ធ្វើឲ្យមុខមើលទៅមិនស្អាត ឬអាចឆ្លងរោគពីការម្ជុលសាក់ក៏មាន។ ចាំថា ការសាក់ចិញ្ចើម ចាត់ទុកថាមានសុវត្ថិភាព ដរាបណាយើងទៅហាងកែសម្ផស្សដែលមានគុណភាព និងកេរ្តិ៍ឈ្មោះល្អ។
បើទៅរកហាងកែសម្ផស្សមានតម្លៃថោក គ្មានគុណភាព ត្រូវប្រាកដថា ឧបករណ៍ប្រើសាក់ចិញ្ចើមទាំងនោះ មានសម្លាប់មេរោគត្រឹមត្រូវ ឬការព្យាបាលក្រោយសាក់ចិញ្ចើម អាចបង្ការឆ្លងរោគ ដូចជា ប្រតិកម្មអាលែកហ្ស៊ីដែរឬទេ៕
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម៩ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍១៥ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤