KPT+
មកដឹងបទពិសោធន៍និងទេពកោសល្យបវរកញ្ញាចក្រវាឡ ២០២០ នាង Andrea Meza
នាង Andrea Meza ជាអ្នកគ្រងមកុដបវកញ្ញាចក្រវាឡលើកទី ៦៩ ក្រោយការប្រកួតប្រជែងវគ្គផ្ដាច់ព្រ័ត្រជាមួយបវរកញ្ញាកំពូលសម្រស់មកពី ៧៣ ប្រទេសទៀតនៅជុំវិញពិភពលោក។

ខាងក្រោមជាប្រវត្តិត្រួសៗពីម្ចាស់ជយលាភីវ័យ ២៦ ឆ្នាំរូបនេះ៖
Andrea Meza មានឈ្មោះពេញ Alma Andrea Meza Carmona កើតនៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ ១៩៩៤ នៅទីក្រុង Chihuahua ប្រទេសម៉ិកស៊ិក។ នាងមានឪពុកម្តាយឈ្មោះ Alma Carmona និងម្ដាយឈ្មោះ Santiago Meza ។ នាងធំដឹងក្តីក្នុងចំណោមបងប្អូនស្រី ៣ នាក់ដែលនាងជាស្រីកូនស្រីច្បង។

បន្ទាប់ពីបញ្ចប់វិទ្យាល័យ Meza បានចូលរៀននៅសាកលវិទ្យាល័យ Autonomous ជំនាញវិស្វកម្មសូហ្វវែរ (software engineering)។ នាងបញ្ចប់បរិញ្ញាប័ត្រនៅឆ្នាំ ២០១៧ ហើយបានចាប់អាជីពជាវិស្វករសូហ្វវែរ បន្ថែមលើការងារជាតារាម៉ូដែល។

បវរកញ្ញាឯករូបនេះ មិនត្រឹតតែនិយាយភាសាអង់គ្លេសបានល្អនោះទេ តែនាងក៏ចេះភាសាអេស្ប៉ាញស្ទាត់ជំនាញ ក្រៅពីភាសាម៉ិកស៊ិកដែលជាភាសាដើមរបស់ខ្លួន។

Meza ចាប់ផ្តើមក្លាយជាបវរកញ្ញាដំបូងក្នុងឆ្នាំ ២០១៦ បន្ទាប់ពីជាប់ក្នុងការជ្រើសរើសតំណាងបវរកញ្ញាពិភពលោក Miss World 2016។ នាងបានតំណាងប្រទេសម៉ិកស៊ិកចូលរួមក្នុងការប្រកួតបវរកញ្ញាពិភពលោកឆ្នាំ ២០១៧ នៅទីក្រុងសាន់យ៉ា ប្រទេសចិន ហើយបានជាប់ជាបវរកញ្ញារងទី១។

Miss Universe 2020 រូបនេះក៏ជាអតីតបវរកញ្ញា Earth Mexico Karen Bustos នៃទីក្រុង San Luis Potosí ដោយបានគ្រងមកុដ Miss Charm Internetional 2020 តំណាងប្រទេសរបស់ខ្លួន។ នៅក្នុងកម្មវិធីដដែលនេះនាងក៏ធ្លាប់ឈ្នះពានរង្វាន់ពីរផ្សេងទៀតផងដែរ៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ ឈុតតំណាងជាតិទាំង១០ប្រទេសក្នុងកម្មវិធី Miss Universe ខណៈកម្ពុជាក៏លេចធ្លោខ្លាំង

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច