KPT+
ជីវិតពិតមហាសេដ្ឋីកំពូលៗ ដែលកំពុងសោយសុខលើដែនកោះតៃវ៉ាន់
តៃវ៉ាន់ គឺជាកោះមួយដែលសំបូរអ្នកមានឥទ្ធិពលវ័យក្មេង និងមានមហាសេដ្ឋីជាច្រើនកំពុងរស់នៅដោយ គិតត្រឹមឆ្នាំ ២០២០ អ្នកមានបំផុតទាំង ៥០ នៅក្នុងប្រទេសនេះ មានទ្រព្យសរុបប្រមាណ ១១២ ពាន់លានដុល្លារអាមេរិកក្នុងម្នាក់ៗ។
តារាងខាងក្រោម គឺជាកំពូលអ្នកមានដែលរស់នៅលើកោះតៃវ៉ាន់សព្វថ្ងៃ ៖
១. Tsai Wang-chia

Tsai Wang-chia ចូលចិត្តរក្សាព័ត៌មានផ្ទាល់ខ្លួនជាអាថ៌កំបាំង ដែលភាគច្រើនផ្ដោតលើតែសមិទ្ធផលអាជីពតែប៉ុណ្ណោះ។
បច្ចុប្បន្ននេះលោកមានតួនាទីជានាយកប្រតិបត្តិ COO និងជានាយកប្រតិបត្តិនៅក្រុមហ៊ុនអាហារសម្រន់ដ៏ធំមួយមានឈ្មោះថា Want Want China Holdings ជាកម្មសិទ្ធិរបស់ឪពុកដែលជាមហាសេដ្ឋីគឺលោក Tsai Eng-meng សព្វថ្ងៃទ្រព្យសម្បត្តិសុទ្ធមានតម្លៃ ៦ ពាន់លានដុល្លារអាមេរិក។ បងប្រុសរបស់លោក ឈ្មោះ Tsai Chin-chung ក៏ជានាយកប្រតិបត្តិនៅក្រុមហ៊ុនផងដែរ។
២. Delia Tseng

ក្នុងនាមជាភរិយារបស់ស្ថាបនិកមហាសេដ្ឋី Foxconn និងជាបេក្ខជននយោបាយគឺលោក Terry Gou នាងពិតជាមានជីវិតអស្ចារ្យនិងហៃសូជាខ្លាំង។ ប៉ុន្តែអ្នករាំរបាំរូបនេះ មានតែភាពប្រណីតតែមិនសូវមុខមាត់ក្នុងសង្គមប៉ុន្មានទេ។
ចំណែកពិធីរៀបអាពាហ៍ពិពាហ៍ឯកជនដ៏ទំនើបរបស់នាងនៅលើកោះតៃវ៉ាន់ក្នុងឆ្នាំ ២០០៨ គឺមានភ្ញៀវចូលរួមតែ ៣០០ នាក់ប៉ុណ្ណោះ។
៣. Aimee Sun

Aimee Sun ត្រូវបានគេស្គាល់ថា ជាមនុស្សដែលមានវណ្ណៈខ្ពស់នៅក្នុងសង្គមរបស់តៃប៉ិ។ នាងគឺជាកូនស្រីរបស់ប្ដីប្រពន្ធនៃសាជីវកម្មថាមពលរបស់តៃប៉ិ Sun Tao-tsun និង Ho Nien-tsu។
ដោយសារជាបុគ្គលិកលក្ខណៈដែលបង្ហាញញឹកញាប់ក្នុងប្រព័ន្ធផ្សព្វផ្សាយ និងជាអ្នករចនាគ្រឿងអលង្ការ ជាតារាសម្ដែង Spot ពាណិជ្ជកម្ម Aimee Sun មានអ្នកស្គាល់ច្រើនឡើងៗ នៅក្នុងសង្គមតៃវ៉ាន់។
ឋានៈជាតារាល្បីរបស់នាងបានឡើងកប់ពពកកាន់តែខ្លាំង នៅពេលដែលនាងរួមគ្នាបង្កើតមជ្ឈមណ្ឌលខ្យល់អាកាស ដែលជាមជ្ឈមណ្ឌលលក់ទំនិញដ៏ល្បីមួយនៅតៃប៉ិ។
៤. Chris Tsai

ក្នុងនាមជាកូនប្រុសរបស់សហស្ថាបនិករបស់ Fubon Financial គឺលោក Richard Tsai បានញាំងឲ្យបុរសក្មេងនេះ ត្រូវរស់នៅក្នុងពិភពសាជីវកម្មជៀសមិនរួច។ អ្នកស្នងមរតកវ័យ ៣៣ ឆ្នាំ ម្នាក់នេះ ទើបនឹងត្រូវបានតែងតាំងជាប្រធាន Fubon Sports ព្រមជាមួយក្លឹបកម្សាន្តដែលគ្រប់គ្រងដោយគ្រួសារ Tsai ជាជំហានឡើងពីតួនាទីមុនរបស់លោកជាប្រធានក្រុមហ៊ុន និងបច្ចុប្បន្នមានតម្លៃប្រមាណ ២,៧ ពាន់លានដុល្លារអាមេរិក។
៥. Cher Wang

ដោយចាប់ផ្ដើមធ្វើជាអ្នកស្នងមរតកដល់កេរ្តិ៍ដំណែលជំនួញរបស់គ្រួសារ ឪពុករបស់នាងគឺជាមហាសេដ្ឋី YC Wang ដែលជានិស្សិតបញ្ចប់ការសិក្សានៅ UC Berkeley ទទួលបានចំណាត់ថ្នាក់ខ្ពស់ជាងគេ បន្ទាប់ពីបានបង្ហាញពីសមត្ថភាពផ្ទាល់ខ្លួនតាមរយៈជោគជ័យរបស់នាងនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាកុំព្យូទ័រអស់រយៈពេលជាច្រើនឆ្នាំ។ នាងគឺជាសហស្ថាបនិកនិងជាប្រធានក្រុមហ៊ុនសាជីវកម្ម HTC ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ scmp
ចុចអាន៖សម័យនេះ វ័យក្រោម ២៥ ឆ្នាំងាយក្លាយជាសេដ្ឋី តែក៏ងាយចាញ់បោកគេ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន