Connect with us

KPT+

ជីវិត​ពិត​មហាសេដ្ឋី​កំពូលៗ​ ដែល​កំពុង​សោយសុខ​លើ​ដែនកោះ​តៃវ៉ាន់

បានផុស

នៅ

តៃវ៉ាន់​ គឺជា​កោះ​មួយ​ដែល​សំបូរ​អ្នក​មាន​ឥទ្ធិពល​វ័យ​ក្មេង ​និង​មាន​មហាសេដ្ឋី​ជា​ច្រើន​កំពុង​រស់​នៅ​ដោយ​ គិត​ត្រឹម​ឆ្នាំ ២០២០ អ្នក​មាន​បំផុត​ទាំង ៥០ នៅ​ក្នុង​ប្រទេស​នេះ​ មាន​ទ្រព្យ​សរុប​ប្រមាណ ១១២ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ម្នាក់ៗ។

តារាង​ខាងក្រោម​ ​គឺ​ជា​កំពូល​អ្នកមាន​ដែល​រស់នៅ​លើ​កោះ​តៃវ៉ាន់​សព្វថ្ងៃ ៖

១. Tsai Wang-chia

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Tsai Wang-chia ចូលចិត្ត​រក្សា​ព័ត៌មាន​ផ្ទាល់ខ្លួន​ជា​អាថ៌កំបាំង​ ដែល​ភាគច្រើន​ផ្ដោត​លើ​តែ​សមិទ្ធផល​អាជីព​តែ​ប៉ុណ្ណោះ។

បច្ចុប្បន្ន​នេះ​លោក​មាន​តួនាទី​ជា​នាយក​ប្រតិបត្តិ COO និង​ជា​នាយក​ប្រតិបត្តិ​នៅ​ក្រុមហ៊ុន​អាហារ​សម្រន់​ដ៏​ធំ​មួយ​មាន​ឈ្មោះ​ថា Want Want China Holdings ​ជា​កម្មសិទ្ធិ​របស់​ឪពុក​ដែល​ជា​មហាសេដ្ឋី​គឺ​លោក Tsai Eng-meng ​សព្វថ្ងៃ​ទ្រព្យសម្បត្តិ​សុទ្ធ​មាន​តម្លៃ ៦ ពាន់​លាន​ដុល្លារ​អាមេរិក។ បងប្រុស​របស់​លោក ​ឈ្មោះ Tsai Chin-chung ក៏​ជា​នាយក​ប្រតិបត្តិ​នៅ​ក្រុមហ៊ុន​ផង​ដែរ។

២. Delia Tseng

ក្នុង​នាម​ជា​ភរិយា​របស់​ស្ថាបនិក​មហាសេដ្ឋី Foxconn និង​ជា​បេក្ខជន​នយោបាយ​គឺ​លោក Terry Gou នាង​ពិត​ជា​មាន​ជីវិត​អស្ចារ្យ​និង​ហៃសូ​ជា​ខ្លាំង។ ប៉ុន្តែ​អ្នក​រាំ​របាំ​រូប​នេះ មានតែ​ភាព​ប្រណីត​តែ​មិនសូវ​មុខមាត់​ក្នុង​សង្គម​ប៉ុន្មាន​ទេ។

ចំណែក​ពិធី​រៀបអាពាហ៍ពិពាហ៍​ឯកជន​ដ៏​ទំនើប​របស់​នាង​នៅ​លើ​កោះ​តៃវ៉ាន់​ក្នុង​ឆ្នាំ ២០០៨ គឺ​មាន​ភ្ញៀវ​ចូលរួម​តែ ៣០០ នាក់​ប៉ុណ្ណោះ។

៣. Aimee Sun

Aimee Sun​ ត្រូវ​បាន​គេ​​ស្គាល់​ថា ​ជា​មនុស្ស​ដែល​មាន​វណ្ណៈ​ខ្ពស់​នៅ​ក្នុង​​សង្គម​របស់​តៃប៉ិ។ នាង​គឺ​ជា​កូនស្រី​របស់​ប្ដី​ប្រពន្ធ​នៃ​សាជីវកម្ម​ថាមពល​របស់​តៃប៉ិ Sun Tao-tsun និង Ho Nien-tsu។

ដោយសារ​ជា​បុគ្គលិក​លក្ខណៈដែល​បង្ហាញ​ញឹកញាប់ក្នុងប្រព័ន្ធ​ផ្សព្វផ្សាយ និង​ជា​អ្នក​រចនា​គ្រឿង​អលង្ការ​ ជា​តារា​សម្ដែង Spot ​ពាណិជ្ជកម្ម​ Aimee Sun មាន​អ្នក​ស្គាល់​ច្រើនឡើងៗ ​នៅ​ក្នុង​សង្គម​តៃវ៉ាន់។

ឋានៈ​ជា​តារា​ល្បី​របស់​នាង​បាន​ឡើង​កប់​ពពក​កាន់​តែ​ខ្លាំង ​នៅ​ពេល​ដែល​នាង​រួម​គ្នា​បង្កើតមជ្ឈមណ្ឌល​ខ្យល់​អាកាស ​ដែល​ជា​មជ្ឈមណ្ឌល​លក់​ទំនិញ​ដ៏​ល្បី​មួយ​នៅ​តៃប៉ិ។

៤. Chris Tsai

ក្នុង​នាម​ជា​កូនប្រុស​របស់​សហ​ស្ថាបនិក​របស់ Fubon Financial គឺ​លោក Richard Tsai បានញាំង​ឲ្យ​បុរសក្មេងនេះ ​ត្រូវ​​រស់​នៅ​ក្នុង​ពិភព​សាជីវកម្ម​ជៀស​មិន​រួច។ អ្នក​ស្នង​មរតក​វ័យ ៣៣ ឆ្នាំ ​ម្នាក់នេះ​ ទើបនឹង​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន Fubon Sports ព្រមជាមួយ​ក្លឹបកម្សាន្ត​ដែល​គ្រប់គ្រង​ដោយ​គ្រួសារ Tsai ជា​ជំហាន​ឡើង​ពី​តួនាទី​មុន​របស់​លោក​ជា​ប្រធាន​ក្រុមហ៊ុន​ និង​បច្ចុប្បន្ន​មាន​តម្លៃ​ប្រមាណ ២,៧ ពាន់​លាន​ដុល្លារ​អាមេរិក។

៥. Cher Wang

ដោយ​ចាប់ផ្ដើម​ធ្វើ​ជា​អ្នក​ស្នង​មរតក​ដល់​កេរ្តិ៍​ដំណែល​ជំនួញ​របស់​គ្រួសារ ​ឪពុក​របស់​នាង​គឺ​ជា​មហាសេដ្ឋី YC Wang ដែល​ជា​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ UC Berkeley ទទួល​បាន​ចំណាត់​ថ្នាក់​ខ្ពស់​ជាងគេ ​បន្ទាប់ពី​បាន​បង្ហាញ​ពី​សមត្ថភាព​ផ្ទាល់ខ្លួន​តាម​រយៈ​ជោគជ័យ​របស់​នាង​នៅ​ក្នុង​ឧស្សាហកម្ម​បច្ចេកវិទ្យា​កុំព្យូទ័រ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ នាង​គឺ​ជា​សហ​ស្ថាបនិក​និង​ជា​ប្រធាន​ក្រុមហ៊ុន​សាជីវកម្ម HTC ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ scmp

ចុចអាន៖សម័យ​នេះ វ័យ​ក្រោម​ ២៥ ឆ្នាំ​ងាយ​ក្លាយជា​សេដ្ឋី តែក៏ងាយចាញ់បោកគេ

ចុចអាន៖ស្រឡាញ់មនុស្សប៉ះចំ​​បាក់ទឹកចិត្ត​ គួរធ្វើយ៉ាងណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម