KPT+
ប្រយ័ត្ន! ជំងឺដ៏សែនគ្រោះថ្នាក់មួយ តែងកើតនៅកន្លែងធ្វើការដោយអត់ដឹងខ្លួន
ជំងឺ “នឿយហត់ផ្លូវចិត្ត” អាចកើតលើអ្នកធ្វើការគ្រប់គ្នា មិនថាមេ ឬបុគ្គលិកធម្មតាទេ។ អារម្មណ៍តប់ប្រមល់ តានតឹងក្នុងខ្លួនក្នុងរយៈពេលយូរមួយ ជាសញ្ញាបញ្ជាក់ថា យើងកំពុងមានជំងឺនឿយហត់ផ្លូវចិត្ត នៅកន្លែងការងារហើយ។
នឿយហត់ផ្លូវចិត្ត អាចធ្វើឲ្យយើងមិនទុកចិត្តអ្នកដទៃ ព្យាយាមដកខ្លួនពីសកម្មភាពនានាជុំវិញខ្លួន មានអារម្មណ៍ថាខ្លួនឯងអសមត្ថភាព ឬធ្វើអ្វីក៏អត់សម្រេច។ ពេលមានជំងឺនឿយហត់ផ្លូវចិត្ត យើងមិនអាចធ្វើការបានដូចធម្មតាឡើយ។ រឿងគ្រោះថ្នាក់ គឺស្ថានភាពបែបនេះ អាចកើតគ្រប់ពេល ក្នុងការងារ។ ហត់កម្រិតណា? អាចចំណាំតាមចំណុចណាខ្លះ? “Hello គ្រូពេទ្យ” បកស្រាយខាងក្រោម៖
សញ្ញាសំខាន់ៗគួរឲ្យសម្គាល់៖
១- គិតតែរឿងអវិជ្ជមាន
ក្នុងស្ថានភាពនឿយហត់ផ្លូវចិត្ត យើងអាចមានអារម្មណ៍ឆាប់ស្រងាកចិត្ត ខកចិត្ត និងខឹងច្រើន។ អារម្មណ៍ទាំងនេះអាចជះឥទ្ធិពលដល់ការងារ គម្រោងនានា ឬប៉ះពាល់ដល់ក្រុមការងារ។ ពេលមានអារម្មណ៍មិនល្អ ក្នុងក្បាលរវើរវាយ គិតតែរឿងអត់ល្អប៉ាតណាបាតណី។ ភាគច្រើន ពួកគេតែង៖
– ចង់នៅតែឯង ជាជាងនៅសប្បាយក្នុងក្រុម
– គិតអត់ល្អចំពោះនរណាម្នាក់
– ឆាប់ច្រណែន ថ្នាំងថ្នាក់ចិត្តច្រើនជាមួយក្រុមការងារ ឬកូនក្រុម។
២- ពិបាក និងមានសម្ពាធ
អ្នកមានជំងឺនឿយហត់ផ្លូវចិត្ត មានអារម្មណ៍ពិបាកដោះស្រាយបញ្ហា ឬការងារផ្សេងៗ និងតែងមានសម្ពាធជានិច្ច។ ទោះបីជាតាំងចិត្តខ្ពស់ ថាធ្វើម៉េចក៏ដោយ ឲ្យការងារហ្នឹងចប់ រួចស្រេចបាច់នៅប៉ុន្មានថ្ងៃ ឬប៉ុន្មានម៉ោងបន្ទាប់ តែជារឿយៗធ្វើមិនហើយ ឬហើយទាំងមិនប្រាកដក្នុងចិត្តថាល្អ។
៣- គេងមិនលក់
អាចមិនចាប់អារម្មណ៍ ព្រោះដំបូងៗ យើងអាចមានអារម្មណ៍ថា “ប្រហែលពិបាកគេងប៉ុន្មានយប់ប៉ុណ្ណោះ” តែយូរៗទៅ បញ្ហានេះកើតសឹងរាល់យប់ច្រើនថ្ងៃ។ ទោះបីជាពេលខ្លះ អស់កម្លាំង ហត់ខ្លាំងក៏ដោយ ក៏នៅតែគេងអត់លក់។
៤- ប៉ះពាល់ខួរក្បាល
អារម្មណ៍អត់មូល រកផ្ចង់ធ្វើអីមិនកើត ថ្លោះធ្លោយ ភ្លេចភ្លាំងច្រើន បង្កកំហុសឆ្គងច្រើន ខួរក្បាលស្ពឹកស្រពន់ ធ្វើអីមិនរហ័សដូចមុន។ ទាំងនេះហើយ ជាសញ្ញាដំបូងនៃជំងឺនឿយហត់ផ្លូវចិត្តនៅកន្លែងធ្វើការ។ បើស្ថិតក្នុងស្ថានភាពអ៊ីចឹងៗយូរទៅ អាចឈានដល់ដំណាក់កាលប៉ះពាល់គុណភាពការងារ។
ដំណោះស្រាយខ្លះៗ៖
១- កំណត់ជំងឺឲ្យចំ
តើអ្វីនៅកន្លែងធ្វើការ ដាក់សម្ពាធយើងឲ្យស្ថិតក្នុងស្ថានភាពបែបនេះ? ពេលជួបបញ្ហា ការផ្ដើមគំនិតដោះស្រាយបញ្ហា មិនចាំបាច់ទាល់តែមេ ឬអ្នកដទៃបោះគំនិតឲ្យរហូតទេ ប៉ុន្តែពេលខ្លះ ការចាប់ផ្ដើមពីខ្លួនឯង ថាតើគួរធ្វើម៉េចដើម្បីដោះស្រាយបញ្ហាដែលកំពុងមាន? ស្ត្រេសពេក? ត្រូវការឈប់សម្រាកប៉ុន្មានថ្ងៃអត់? ដោះដោយរបៀបណា? ស៊ីពេលប៉ុន្មាន? ត្រូវមានអ្នកណាជួយខ្លះ?
២- ដាក់ថ្នាំ
អត់មានថ្នាំណាសម្រាប់លេបឲ្យរោគ “នឿយហត់នៅកន្លែងធ្វើការ” ជាសះបាត់ទេ។ ស្វែងរកជំនួយ ជារឿងសំខាន់ ដូចជាត្រូវការជជែកជាមួយមេ ប្រធានផ្នែកធនធានមនុស្សជួយ ឬរកក្រុមការងារណាមកប្រឹក្សា ឬជួយសម្របសម្រួល ជាដើម។
បើដឹងខ្លួនថាមានបញ្ហាហើយ ត្រូវតាំងចិត្តធ្វើជា “អ្នកដោះស្រាយបញ្ហា” កុំបណ្ដែតបណ្ដោយឲ្យសុខភាពផ្លូវចិត្តកាន់តែទ្រុឌទ្រោម ៕
អត្ថបទផ្ដល់ដោយ៖ Hello Krupet
ចុចអាន៖ការសិក្សាបារាំង៖ ធ្វើការលើសម៉ោងយូរ អាចដាច់សរសៃឈាមខួរក្បាល
ចុចអាន៖មូលហេតុដែលការរិះគន់តែង បណ្តាលឲ្យប៉ះពាល់ដល់ផ្លូវចិត្តធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច