KPT+
អនុវត្តវិធី ៦ យ៉ាងនេះ ដើម្បីបន្ធូរអារម្មណ៍តានតឹង ទោះមានពេលតែ ១០ នាទីក៏ដោយ
មានពេលតែ១០នាទី តើសម្រាកកើតដែរ?
ជីវិតយើងគ្រប់គ្នាគឺរវល់ ហើយពោរពេញទៅដោយព្រឹត្តិការណ៍ ស្ថានភាព និងភារកិច្ចដែលបន្ថែម ហើយបង្កើតបរិយាកាសរស់នៅដែលមានភាពតានតឹង ដែលមិនអាចនឹកស្មានដល់។
នេះជាវិធីសាស្ត្រទាំង ៦ នៃការសម្រាកលំហែ ហើយធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយ និងមិនងាយនឹងស្ត្រេស។
១. ស្ដាប់ចម្រៀងសម្រាកពីរបីនាទី

នៅក្នុងការសិក្សាចិត្តសាស្ត្របានបញ្ជាក់ថា ការស្ដាប់តន្ត្រីបន្ថយសម្ពាធឈាមរបស់យើង និងជាមធ្យោបាយដែលអាចទុកចិត្តបាន ដើម្បីបន្ថយស្ត្រេស។
២. ដើរចេញទៅក្រៅ
ការសិក្សារបស់APA (សមាគមចិត្តសាស្ត្រអាមេរិក) បានបង្ហាញជាច្រើនដងថា មានតែ ១០ នាទីនៃការហាត់ប្រាណក្នុងមួយថ្ងៃ អាចជួយបង្កើនសុភមង្គលជួយក្នុងការព្យាបាលអារម្មណ៍ស្រងាកចិត្ត និងធ្វើឲ្យអារម្មណ៍ទាំងមូលមានភាពប្រសើរឡើង។
ការចេញទៅខាងក្រៅប្រហែលជាវិធីល្អបំផុត ដូចនេះសូមដើរចុះតាមចិញ្ចើមផ្លូវ ហើយដកដង្ហើមស្រូបយកខ្យល់ស្រស់ៗ។ រាងកាយចិត្តនិងអារម្មណ៍របស់យើង នឹងអរគុណយើងមិនខាន។
៣. ប្រើវិធីព្យាបាល
ពេលខ្លះនៅពេលដែលយើងមានភាពតានតឹងខ្លាំង (ឬជារឿងដ៏គួរឲ្យភ័យខ្លាច) អ្វីដែលល្អបំផុតដែលត្រូវធ្វើគឺចាប់យកអ្វីដែលយើងចូលចិត្ត នោះនឹងមានអារម្មណ៍ល្អប្រសើរ បន្ទាប់ពីបានធ្វើអ្វីមួយដែលយើងស្រលាញ់។
៤. ទូរស័ព្ទទៅមិត្តភ័ក្ដិឬសមាជិកគ្រួសារដើម្បីជជែកកម្សាន្ត

ការលឺសំឡេងរបស់នរណាម្នាក់ដែលយើងចិត្តទុកដាក់ ធ្វើឲ្យតំបន់ខួរក្បាលរបស់យើងសកម្មភ្លាមៗ ដែលបង្កើតអារម្មណ៍នៃសុភមង្គល ។
៥. សរសេររឿង

ការសរសេររឿងរ៉ាវអាចជួយបន្ថយភាពតានតឹង ប៉ុន្តែវិធីសាស្ត្រមួយដែលល្អបំផុតដើម្បីមានអារម្មណ៍ធូរស្បើយ គឺការសរសេរអំពីអ្វីដែលយើងមានអំណរគុណ។ នេះអាចជាអ្វីទាំងអស់ ពីការសរសេរនូវអ្វីដែលល្អ ៗ ដែលបានកើតឡើងនៅក្នុង “ ថ្ងៃដ៏គួរឲ្យខ្លាច” ឬកត់បញ្ជីនៃអ្វីដែលយើងចូលចិត្តអំពីពេលវេលាបុណ្យណាមួយ។
៦. ដុតបំភ្លឺទៀន

សម្រាប់មនុស្សជាច្រើន ទៀនតំណាងឲ្យអារម្មណ៍ស្ងប់ស្ងាត់និងសម្រាក។ ការរើសយកក្លិនក្រអូបដែលយើងចូលចិត្ត (ស្ងប់ស្ងាត់) ក្លិនក្រអូបភ្លាមៗអាចធ្វើឲ្យសរសៃប្រសាទរបស់យើងស្ងប់។
ក្នុងពេលសម្រាកក្នុងរយៈពេល ១០ នាទី សូមទទួលការព្យាបាលដោយក្លិនក្រអូបនោះ ដកដង្ហើមវែងៗនិងបន្ធូរអារម្មណ៍។
សូមចងចាំផងថា ភាពតានតឹងនៅចុងបញ្ចប់នៃថ្ងៃ មិនមែនជាផ្នែកធំបំផុតនៃជីវិតរបស់យើងទេ។ អ្វីៗនឹងប្រសើរឡើងជានិច្ច៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖careergirldaily
ចុចអាន៖ទៀនក្រអូបជួយបន្ធូរបន្ថយអារម្មណ៍តានតឹង និងភាពនឿយហត់
ចុចអាន៖មូលហេតុដែលការរិះគន់តែង បណ្តាលឲ្យប៉ះពាល់ដល់ផ្លូវចិត្តធ្ងន់ធ្ងរ

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?