Connect with us

KPT+

រឿងពិត! ត្បិតតែជាឪពុកចុង តែ​ជំនួស​គ្រប់យ៉ាង​ដែលពុក​បង្កើត​ខ្ញុំ​មិន​បាន​ផ្តល់

បានផុស

នៅ

នៅ​ពេល​ខ្ញុំ​មាន​អាយុ ៩ ឆ្នាំ​ ឪពុក​បង្កើត​របស់​ខ្ញុំ​បានចាកចោលខ្ញុំ ដោយលែងលះជាមួយម៉ាក់មិនអាល័យ។

មិន​យូរ​ប៉ុន្មាន​ម្ដាយ​ខ្ញុំ​ចាប់ផ្ដើម​មាន​ស្នេហា​ជាមួយ​បុរស​ម្នាក់​ឈ្មោះ ជាតិ ដែល​រស់នៅ​ក្បែរ​ផ្ទះ។ ​ពូ ជាតិ គ្មាន​កូន​ចៅឡើយ​ ហើយ​គាត់​និង​ខ្ញុំ​ក៏​ចុះ​សម្រុង​គ្នា​ដែរ ក្រោយម៉ាក់និងគាត់សែនព្រេន។  ពួកយើងជាអ្នកភ្នំពេញ ហើយរាល់ថ្ងៃ ​​​ម្ដាយ​ខ្ញុំ​នៅ​​ធ្វើការបាត់ៗ ​ទើបខ្ញុំ​មាន​ពេល​ច្រើន​ម៉ោង​ជាមួយ​ពូ ជាតិ ព្រោះគាត់ជាជាងជួសជុល​ទូរទស្សន៍ និងកុំព្យូទ័រ។

រូបតំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គាត់​​ជា​ប៉ា​ចុង ជាមនុស្ស​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ចាប់​អារម្មណ៍​នឹង​កុំព្យូទ័រ។ ពេលនោះ​ហើយ ជាពេល​ចាប់ផ្ដើមនាំចិត្ត​ខ្ញុំ​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​អាជីព​បច្ចុប្បន្ន​របស់​ខ្ញុំ​ ក្នុង​នាម​ជា​អ្នក​អភិវឌ្ឍន៍​កម្មវិធី ឬភាសាអង់គ្លេសថា Software Developer។

ខ្ញុំជាក្មេងស្រី តែចូលចិត្តសម្ភារលេងរបស់កូនប្រុស។ ពេលមួយនោះ ​ខ្ញុំ​ចង់បាន​ឡាន​ប្រណាំង​ តែ​ម្ដាយ​ខ្ញុំ​​ប្រកែកមិនទិញឲ្យ ព្រោះខ្ញុំជាស្រី។  យ៉ាងណាឪពុក​ថ្មី​ខ្ញុំ​ គាត់និយាយ​ម៉ាក់ថា “វា​ជា​អ្វី​ដែល​នាង​ចង់​បាន” ហើយ​គាត់​ក៏​ទិញ​ឡាន​ប្រណាំង​នោះ​ឲ្យ​ខ្ញុំ​។

ពេលវេលាកន្លងទៅ មិន​យូរ​ប៉ុន្មាន ​​ខ្ញុំ​ក៏​បញ្ចប់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​ គាត់​​ទៅ​ដល់​ទី​នោះ​មុន​ម៉ោង​ ដើម្បី​រក​កន្លែង​អង្គុយ នឹង​អាច​មើល​ឃើញខ្ញុំ​ ឡើងទទួលសញ្ញាប័ត្រ។ គាត់តែងតែបែបនេះ គឺចាំអបអរខ្ញុំជានិច្ច។

ខ្ញុំនៅតែចាំមិនភ្លេច! ​ការសម្រេចគោលដៅ​របស់​ខ្ញុំ​ ​គឺគាត់​ជា​មនុស្ស​ទី​មួយនៅ​ក្នុង​គ្រួសារដែលផ្ចុងផ្ដើមខ្ញុំមកដល់ថ្ងៃនេះ។ ​នៅពេលប៉ាបង្កើតឃ្លាតពីខ្ញុំ ច្រើនឆ្នាំដែលប៉ាបង្កើតមិនមកអើតខ្ញុំ ទាំងដែលប៉ាមិនបាននៅឆ្ងាយផង មានតែពូជាតិប៉ុណ្ណោះ ដែលជាមនុស្សប្រុសល្អនឹងខ្ញុំបំផុត។

ស្ដាយណាស់ ពូជាតិ មិនអាចរស់ជាមួយខ្ញុំឲ្យបានយូរ។ ក្រោយពីបញ្ចប់ការសិក្សាបានមួយឆ្នាំ គាត់​ទទួលមរណភាពចោលម៉ាក់និងកូនស្រីម្នាក់នេះ ដោយសារជំងឺមហារីកសួត​។

ទោះបីគាត់ជាឪពុក​ចុងក្ដី​ ក៏គាត់ចាត់ទុក​ខ្ញុំ​​ជា​កូន​ស្រីបង្កើតម្នាក់​របស់​គាត់​។ ទោះបី​យើង​ពីរ​នាក់​មិន​មាន​ហ្សែន​ជា​ឪពុក​កូន​នឹង​គ្នា​ក៏ដោយ ក៏គាត់ស្រឡាញ់ខ្ញុំលើសប៉ាបង្កើត។ មកទល់ពេលនេះ គាត់​បាន​បាត់​មុខពីខ្ញុំ​អស់​ពេល ២០ ឆ្នាំ​ហើយ ​ប៉ុន្តែ​ខ្ញុំ​នៅ​តែ​នឹកគាត់​​ជានិច្ច។ ​ លោកបានបំពេញគ្រប់យ៉ាងឲ្យខ្ញុំ នូវអ្វីដែលប៉ាបង្កើតខ្ញុំ មិនបានធ្វើចំពោះស្ត្រីម្នាក់នេះ។

នៅពេលបាត់បង់គាត់ ទើបដឹងថា គាត់ពិតជាលោកប៉ាដ៏អស្ចារ្យសម្រាប់ខ្ញុំ ហើយខ្ញុំនឹងចងចាំគាត់រហូតទៅ!

សម្រួលជាថ្មី៖ សាង ស្រីល័ក្ខ

ចុចអាន៖ ហេតុផល​ដែល​នាយករដ្ឋមន្ត្រី Koo លេចធ្លោខ្លាំង​ក្នុង​រឿង The King

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម