KPT+
ដឹងហើយថាស្រឡាញ់កូនណាស់ តែបើមិនចង់ឲ្យក្លាយជាក្មេងទម្រើស សាកប៉ុន្មានរបៀបនេះ
ម្ដាយឪពុកណាមិនស្រឡាញ់កូន? ប៉ុន្តែប្ដីប្រពន្ធ ទើបមានកូនថ្មីថ្មោង ស្រឡាញ់ ថ្នាក់ថ្នម បណ្ដែតបណ្ដោយតាមចិត្តគេច្រើនពេក រហូតបានចិត្ត ឬហៅថា ទម្រើស។ គេតែងនិយាយថា ស្រឡាញ់កុំឲ្យដឹងចិត្ត ទើបកូនខ្លាច មិនចេះតែទារតាមហ៊ាន ឬធ្វើតាមចង់។ បញ្ហានេះ ប្រហែលសំខាន់ ដែលប៉ាម៉ាក់មានកូនតូចៗ ពូកែងរង៉ក់ គួរស្វែងយល់ ដើម្បីទប់ទល់ជាមួយលោកកូន។ ពិចារណាប៉ុន្មានចំណុចនេះទាំងអស់គ្នា៖

១- វិន័យ៖ ទម្លាប់បង្កើតវិន័យ ដើម្បីណែនាំកូន ជារឿងល្អមែនទែន ដែលឪពុកម្ដាយគ្រប់រូបគួរមាន ឬបង្កើតជាស្ទីលសម្រាប់ខ្លួនឯង។ បង្កើតហើយត្រូវតែអនុវត្ត ទោះបីជាពេលខ្លះគេ(កូន) មិនសប្បាយចិត្ត យំ ងរង៉ក់ក៏ដោយ ក៏មិនគួររំលងច្បាប់ទម្លាប់ដែរ។ កូនអាចមានអារម្មណ៍ អត់សប្បាយចិត្ត តែដំបូងៗ ប៉ុន្តែទម្លាប់យូរបន្តិចទៅ គេអាចខ្លាចយើងជាឪពុកម្ដាយ ហើយព្យាយាមឲ្យកូនយល់ពីមូលហេតុ និងការសន្យាជាមួយយើង។ ឧទាហរណ៍ ប្រសិនជាយើងចង់ឲ្យនំតែមួយទៅកូន អ្នកគួរនិយាយថា “កូនអាចញ៉ាំនំតែមួយទេណា៎ កុំសុំម៉ាក់មួយទៀត យើងបានសន្យាគ្នាហើយៗណា”។ ឬ បើកូនទារទូរសព្ទ មើលវីដេអូ មើលយ៉ូធូប ឬលេងហ្គេមអីជាដើម យើងគួរបញ្ជាក់ជាមួយគេ មុនឲ្យទូរសព្ទ (ឬ Tablet) ដូចជា ម៉ាក់/ប៉ា ឲ្យអូន (កូន) ឯងលេង ឬមើលតែ ១វីដេអូ ឬ ៣-៥នាទី។ អ៊ីចឹងបើដល់ពេលវេលាកំណត់ ត្រូវដកទូរសព្ទ/Tablet មកវិញ ទោះគេយំក៏ដោយ។ អ្វីដែលត្រូវធ្វើគឺ ប្រកាន់វិន័យឲ្យជាប់។ ចរិតក្មេង ប្រែជាល្អ ឬខូច អាស្រ័យដោយការអប់រំ ឬបន្ធូរបន្ថយរបស់យើងជាឪពុកម្ដាយហ្នឹងឯង។

២- ហេតុផល៖ ក្មេងៗចង់បានរបស់ ឬចង់ធ្វើអីមួយ ងាយណាស់ ឬក៏ឆាប់ធុញ លែងចង់ ក៏លឿនណាស់ដែរ។ ដូច្នេះ សូមកុំឲ្យអ្វីទៅគេងាយៗពេក។ ព្យាយាមលើកទឹកចិត្ត និងពន្យល់គេ ពីហេតុផល ថាតើហេតុអ្វីបានគេ គេ(កូន) អាចលេងរបស់ហ្នឹងបាន? ហេតុអ្វីបានជា កូនញ៉ាំរបស់ហ្នឹង អត់បាន ជាដើម។ នៅពេលដែលគេចាប់ផ្ដើមយល់ ហើយទាមទារចង់បានអ្វីដែលចង់បាន អ្នកអាចសួរ ឬទាមទារហេតុផល គេអាចនឹងបង្ហាញសមត្ថភាព ពន្យល់ ចេញពីចិត្ត។

៣- អាទិភាព៖ មិនខុសអីពីមនុស្សធំទេ មុនសម្រេចចិត្តធ្វើអ្វីមួយ គឺត្រូវស្វែងយល់ ត្រូវមានហេតុផល និងផ្ដល់អាទិភាព ថាតើគួរធ្វើអីមុនល្អ ឬចាំបាច់។ បង្រៀនកូនឲ្យធ្វើកិច្ចការឲ្យចប់មុន ទៅលេង។ ចូរចាំថាអ្នកគួរតឹងរ៉ឹងចំពោះរឿងនេះ តែកុំតឹងតែងហួសហេតុពេក។

៤- អន់ចិត្ត៖ ធម្មតាទេ ក្មេងអាចអន់ចិត្តច្រើន ងរច្រើនបើគេ អត់បានសប្បាយ ឬយើងអត់ឲ្យអ្វីដែលគេចង់បាន។ ចំណុចនេះ យើងជាឪពុកម្ដាយ គួរប្រើទ្រឹស្ដី “ស្រឡាញ់កុំឲ្យដឹងចិត្ត” ព្រោះថាគ្មានឪពុកម្ដាយណាចង់ឲ្យកូនមិនសប្បាយចិត្តទេ។ ក្មេងទោះបីខឹង ក៏អត់យូរប៉ុន្មានដែរ ដូច្នេះបើធ្វើឲ្យគេអន់ចិត្តខ្លះ អាចជារឿងល្អ។ អមដោយហេតុផល ៣ចំណុចខាងលើ ពេលអង្កេតមើលចរិតតួឯករបស់លោកកូន ថយចុះបន្តិចហើយ គួរឆ្លៀតពេល ទៅលួងគេវិញ ដោយពន្យល់ហេតុផល ឲ្យកូនយល់ ថាហេតុអី បានជាយើងមិនឲ្យគេធ្វើចឹង។ ទៅថ្ងៃមុខទៀត គេអាចទទួលខុសត្រូវ និងដោះស្រាយបញ្ហាបានដោយខ្លួនឯង។

៥- ទម្លាប់ឲ្យកូនចង់ចេះចង់ដឹងដោយខ្លួនឯង៖ បង្កើតទម្លាប់បណ្ដុះការគិត ការពន្យល់ ដោយផ្ដើមសំណួរថា ហេតុអ្វី? ឧទាហរណ៍សួរគេលេងៗថា “ធំឡើងកូនចង់ធ្វើអី? ម៉េចបានកូនចង់ក្លាយជាគ្រូពេទ្យ…?” ឬ “បើកូនចង់បានអីមួយ កុំបានតែស្រមៃ ត្រូវដឹងពីរបៀបរៀបចំខ្លួន ធ្វើឲ្យការស្រមៃ សម្រេចពិតប្រាកដ”។
មានវិធីមួយចំនួនដើម្បីជំរុញទឹកចិត្តគេឲ្យខិតខំ ដូចជាបើកូនអ្នកចង់បានឡានជ័រថ្មី ឬរបស់អីមួយក៏ដោយ យើងអាចបង្កើតទម្លាប់គេ ឲ្យរៀនសន្សំលុយទៅទិញដោយខ្លួនឯង។
ម្យ៉ាងទៀតផែនការឲ្យរង្វាន់ក៏ជាគំនិតល្អមួយដែរ។ យើងអាចធ្វើតារាងមួយ ហើយរាល់ពេលដែលកូនមានអាកប្បកិរិយាល្អ អ្នកបិទរូបផ្កាយឲ្យគេមួយ។ ប្រាប់កូនថា ចំនួនផ្កាយទាំងនេះមានន័យថាពួកគេនឹងទទួលបានរង្វាន់។ នៅពេលកូនបានរង្វាន់ នោះគេនឹងមានអារម្មណ៍ថាជោគជ័យហើយរៀនស្រឡាញ់អ្វីដែលបានមកពីការខំប្រឹងប្រែង។
ចុះវិធីសាស្ត្ររបស់ម៉ាក់ប៉ាមានផ្សេងពីនេះអីខ្លះ? អ្នកណាខ្លះបានអនុវត្ត ប៉ុន្មានចំណុចខាងលើនេះរួចហើយ?
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ នៅផ្ទះយូរ កូនៗកើតរោគធុញទ្រាន់ ម៉ាក់ប៉ាអាចបង្កើតភាពរីករាយពីសកម្មភាពទាំងនេះ
ចុចអាន៖ បញ្ហាចាំបាច់ដែលឪពុកម្ដាយដោះស្រាយ មុនពេលបង្កជាវិបត្តិធ្ងន់ដល់កូនៗ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២០ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ