KPT+
ចាំអត់! រាជនីកំពូលសម្រស់ណាខ្លះ ជាម្ចាស់មកុដបវរកញ្ញាចក្រវាឡក្នុងមួយទសវត្សរ៍ចុងក្រោយនេះ
ឆ្នាំ ២០១០

បវរកញ្ញាចក្រវាឡលើកទី ៥៩ បានប្រារព្ធធ្វើឡើងនាថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០១០ នៅទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក។ នាង Jimena Navarrete មកពីប្រទេសម៉ិកស៊ិក ជាម្ចាស់មកុដនៅក្នុងការប្រកួតនេះ។
ឆ្នាំ ២០១១

មកុដបវរកញ្ញាចក្រវាឡប្រចាំខួបទី ៦០ បានទៅលើនាង Leila Lopes មកពីប្រទេសអង់ហ្គោឡា។ ការប្រឡងប្រណាំងនេះត្រូវបានធ្វើឡើងនាថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១១ នៅទីក្រុង សៅប៉ូឡូ ទឹកដីប្រេស៊ីល។
ឆ្នាំ ២០១២

នាង Olivia Culpo បវរកញ្ញាឯកសហរដ្ឋអាមេរិក ជាម្ចាស់ជយលាភីបវរកញ្ញាចក្រវាឡលើកទី ៦១ ដែលបានប្រារព្ធធ្វើឡើងនាថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១២ នៅទីក្រុងឡាសវេហ្គាស រដ្ឋណេវ៉ាដា សហរដ្ឋអាមេរិក។
ឆ្នាំ ២០១៣

បវរកញ្ញាចក្រវាឡលើកទី ៦២ បានប្រារព្ធធ្វើឡើងនាថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៣ នៅ ក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី។ នៅចុងបញ្ចប់នៃព្រឹត្តិការណ៍ប្រកួតនាង Gabriela Isler មកពីប្រទេសវេណេស៊ុយអេឡាបានយកឈ្នះបេក្ខនារីចំនួន ៨៦ នាក់ផ្សេងទៀត។
ឆ្នាំ ២០១៤

នាថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៥ នៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក កម្មវិធីបវរកញ្ញាចក្រវាឡលើកទី ៦៣ បានរកឃើញអ្នកស្នងមកុដគឺនាង Paulina Vega មកពីប្រទេសប្រទេសកូឡុំប៊ី។
ឆ្នាំ ២០១៥

ឆ្នាំនេះ ជាឆ្នាំកក្រើក ដោយសារពិធីករប្រកាសលទ្ធផលច្រឡំ។ ទោះយ៉ាងណា ម្ចាស់បវរកញ្ញាចក្រវាឡលើកទី ៦៤ បានធ្លាក់នាង Pia Wurtzbachz តំណាងប្រទេសហ្វីលីពីន។
ព្រឹត្តិការណ៍នេះប្រារព្ធធ្វើឡើងនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៥ នៅទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក។
ឆ្នាំ ២០១៦

ក្រោយការប្រកួតដ៏ស្វិតស្វាញ នៅវគ្គផ្ដាច់ព្រ័ត្រនាថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០១៧ នាង Iris Mittenaere មកពីប្រទេសបារាំងជាម្ចាស់មកុដបវរកញ្ញាចក្រវាឡលើកទី ៦៥ ដែលធ្វើឡើងនៅទីក្រុងមេត្រូម៉ានីល ប្រទេសហ្វីលីពីន។
ឆ្នាំ ២០១៧

ព្រឹត្តិការណ៍បវរកញ្ញាចក្រវាឡលើកទី ៦៦ បានធ្វើឡើងនាថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក។ ចុងបញ្ចប់នៃព្រឹត្តិការណ៍នាង Demi-Leigh Nel-Peters តំណាងអាហ្វ្រិកខាងត្បូងជាម្ចាស់ពានរង្វាន់។
ឆ្នាំ ២០១៨

នាង Catriona Gray តំណាងប្រទេសហ្វីលីពីន ជាបវរកញ្ញាចក្រវាឡលើកទី ៦៧ ដែលបានធ្វើឡើងនាថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៨ នៅខេត្តណុនថាបុរី ភាគខាងជើងរាជធានីបាងកក ប្រទេសថៃ។
ឆ្នាំ ២០១៩

នាង Zozibini Tunzi តំណាងអាហ្វ្រិកខាងត្បូងជាបវរកញ្ញាឯកទី២តំណាងប្រទេស ដែលអាចដណ្ដើមមកុដបវរកញ្ញាចក្រវាឡលើកទី ៦៨។ កម្មវិធីប្រឡងប្រណាងសម្រស់នេះបានធ្វើឡើងនាថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០១៩ នៅទីក្រុងអាត្លង់តា រដ្ឋ Georgia សហរដ្ឋអាមេរិក។
ឆ្នាំ ២០២០
បវរកញ្ញាចក្រវាឡលើកទី ៦៩ បានបញ្ចប់ទៅនាថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២១ នៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក។ ចំណែកម្ចាស់មកុដក្នុងចំណោមបេក្ខបនារី ៧៤ ប្រទេសបានទៅលើនាង Andrea Meza មកពីប្រទេសម៉ិកស៊ិក៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Wikipedia
ចុចអាន៖ មកដឹងបទពិសោធន៍និងទេពកោសល្យបវរកញ្ញាចក្រវាឡ ២០២០ នាង Andrea Meza

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២០ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ