KPT+
វិធី ៨ យ៉ាង ធ្វើឲ្យថ្ងៃនីមួយៗរបស់យើងកាន់តែមានន័យ
ជីវិតមិនមែនមានតែថ្ងៃអាប់អួរហូតឡើយ កុំទម្លាប់ធ្វើមុខចងចិញ្ចើម មិនញញឹមរាកទាក់គ្មានហុងស៊ុយ។ បើយើងទម្លាប់ធ្វើបែបនេះ នោះជីវិតនឹងកាន់តែឥតន័យរស់គ្មានខ្លឹមសារក្នុងជីវិត ញាតិផងភូមិរបងក៏គេមិនចង់រាប់រកដែរ។
នេះជារឿង ៨ យ៉ាង ដែលគួរតែធ្វើ ដើម្បីឲ្យជីវិតរបស់យើងកាន់តែមានអត្ថន័យក្នុងមួយថ្ងៃៗ៖
១. ក្រោកពីព្រលឹម

សូមរីករាយនឹងថ្ងៃរះជាមួយនឹងភាពស្ងប់ស្ងាត់យឺតៗនាពេលព្រឹក ។ ប្រើពេលវេលានេះ ដើម្បីធ្វើសមាធិ និងលំហាត់ប្រាណ។
២. ផ្ដល់អាទិភាព
កុំភ្លេចធ្វើអ្វីដែលសំខាន់បំផុតចំពោះខ្លួនឯង និងគ្រួសារទាំងមូល។ កុំធ្វើឲ្យអារម្មណ៍ល្អក្នុងថ្ងៃនេះ ប្រែជាអាក់អន់ចិត្តជាមួយនឹងរឿងទាំងអស់ ដែលកើតឡើងក្នុងជីវិតឲ្យសោះ។
៣. ផ្ដល់ចំណេះដឹងដល់ខួរក្បាល

អានសៀវភៅហើយឆ្លើយសំណួរជ្រៅៗក្នុងសៀវភៅ។ ញ៉ាំអាហាររបស់យើងយឺតៗ ហើយរីករាយជាមួយបរិយាកាសបែបនេះ។ កុំមើលព័ត៌មាននិងលេងទូរស័ព្ទ ពេលកំពុងញ៉ាំ។
៤. ទៅដើរលេងហើយរីករាយនឹងធម្មជាតិ
អង្គុយនៅឧទ្យានហើយស្ដាប់សំឡេងបក្សីច្រៀង។ ទៅឆ្នេរ ហើយស្ដាប់រលកដែលបោកបក់នឹងច្រាំងសមុទ្រ។
៥. មើលអ្វីដែលគួរឲ្យអស់សំណើច
រឿងដែលគួរឲ្យអស់សំណើចដូចជារឿងកំប្លែង ឬប្រភេទ រូបភាពកំប្លែងដែលយើងចូលចិត្ត ឬរឿងផ្សេងទៀតដែលនឹងធ្វើឱ្យយើងសើចរហូតដល់ហាទឹកភ្នែក។
៦. ចំណាយពេលជាមួយមនុស្សសំខាន់

ចំណាយពេលជាមួយមនុស្សដែលសំខាន់បំផុតសម្រាប់យើង ជាពិសេសគឺសកម្មភាពប្រចាំថ្ងៃ។
៧. ធ្វើរឿងមួយក្នុងពេលតែមួយ
រឿងអ្វីក៏ដោយ ដែលសំខាន់បំផុត សូមធ្វើឥឡូវនេះ ។ ធ្វើរឿងនីមួយៗសន្សឹមៗ បន្ទាប់មកចាំគិតពីរឿងបន្ទាប់ទៀត។
៨. ជួយអ្នកដទៃ
ត្រូវយកចិត្តទុកដាក់ចំពោះអំពើល្អដែលយើងបានធ្វើសម្រាប់អ្នកដទៃ និងអ្វីយើងបានបន្តធ្វើ នៅក្នុងការងារ និងក្នុងជីវិតផ្ទាល់ខ្លួនរបស់យើង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖medium
ចុចអាន៖អនុវត្តវិធី ៦ យ៉ាងនេះ ដើម្បីបន្ធូរអារម្មណ៍តានតឹង ទោះមានពេលតែ ១០ នាទីក៏ដោយ
ចុចអាន៖មានអារម្មណ៍ឈឺចាប់រ៉ាំរ៉ៃ កុំរង់ចាំស្ត្រេសទាន់ ឆាប់អនុវត្តវិធីនេះភ្លាម

-
សន្តិសុខសង្គម២៣ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង